ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ការ​វិនិយោគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​វិស័យ​អចលនទ្រព្យ​​​​​​​​​​​​​​​​​​​​​​​​​នៅ​​ខេត្ត​​ព្រះសីហនុនឹង​​បន្ត​កក្រើក​ឡើងវិញ​

ការ​វិនិយោគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​វិស័យ​អចលនទ្រព្យ​​​​​​​​​​​​​​​​​​​​​​​​​នៅ​​ខេត្ត​​ព្រះសីហនុនឹង​​បន្ត​កក្រើក​ឡើងវិញ​

2019-03-20
1569
0
សង្ខេប:មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមកំរើកឡើងវិញ នៅខែមេសាឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីនៅទ្រឹងក្នុងរយៈពេលខ្លីនៃដើមដើមឆ្នាំ ២០១៩នេះ។

 មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមកំរើកឡើងវិញ នៅខែមេសាឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីនៅទ្រឹងក្នុងរយៈពេលខ្លីនៃដើមដើមឆ្នាំ ២០១៩នេះ។

លោក នងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃសាលាខេត្តព្រះសីហនុបានឲ្យដឹងកាលពីថ្ងៃទី ១៨ ខែមីនា ម្សិលមិញនេះ ថាអ្នកវិនិយោគិនចិនជាច្រើរយនាក់ បានមកស្វែងរកឪកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយបានធ្វើដំណើរ តាមរយៈជើងយន្តហោះពេញៗមកពីប្រទេសចិនមកកាន់ខេត្តព្រះសីហនុ។

លោកបន្តថា “អ្នកវិនិយោគចិនមកឈុតចុងក្រោយនេះ មកច្រើន តែមិនដឹងពីចំនួនក្រុមហ៊ុនឡើយ គ្រាន់តែដឹងថាជិះយន្តហោះណែនៗក្នុងមួយថ្ងៃ ១៩ជើង ហើយអ្នកខ្លះចង់មកដែរតែអត់យន្តហោះជិះ ដោយកក់សំបុត្រមិនទាន់គេ”។
លោកបន្តថា “អ្នកវិនិយោគចិនមកកាលពីឈុតមុន មានសភាពទុំជោ ដែលដល់កម្រិតមួយនៅទ្រឹង តែអ្នកវិនិយោគមកឈុតថ្មីនេះ នឹងចាប់ផ្តើមវិនិយោគសារឡើងវិញ តែយ៉ាងណាក៏ដោយតម្លៃដីធ្លីគឺរក្សាដដែល មិនមានការកើនឡើងនោះទេ” ។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៩កន្លងមកនេះថា ការអភិវឌ្ឍដ៏លឿនក្នុងខេត្តព្រះសីហនុជាបាតុភូតនៃការអភិវឌ្ឍ ដែលមានភាពជាដៃគូកម្ពុជា-ចិន នេះបានបង្ហាញជាក់ស្តែងនូវជំនឿរបស់អ្នកវិនិយោគ ជាដៃគូរទាំងជាតិ និងអន្តរជាតិ ដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចពង្រឹងប្រសិទ្ធិភាព ដើម្បីសន្តិភាព ស្ថិរភាព បរិយាកាសនយោបាយល្អ និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី។ 

ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល ២-៣ឆ្នាំចុងក្រោយនេះមានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិនហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។
ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូចធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី ៣០០០ ម៉ែត្រការ៉េឡើង មានចំនួន ៧០គម្រោង ក្នុងចំនួនជាង ៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់ ៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។

កាលពីឆ្នាំ២០០៥-២០១៥ ខេត្តនេះមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់រហូតដល់៣៥ជាន់ មានតែ ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ ២០១៨ តែឯង មានគម្រោងអគារធំ និងកម្ពស់ចាប់ពី ៥ជាន់ដល់ ៤០ជាន់រហូតដល់ ១៥០គម្រោង៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)