ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ​ក្រសួងរឹតបណ្តឹងការអនុវត្តច្បាប់ ក្រុមអ្នកម៉ៅការសំណង់តូចៗត្រូវតែសុំច្បាប់ជាមុន

​ក្រសួងរឹតបណ្តឹងការអនុវត្តច្បាប់ ក្រុមអ្នកម៉ៅការសំណង់តូចៗត្រូវតែសុំច្បាប់ជាមុន

2020-03-26
825
0
សង្ខេប:ក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ស្តីពីសំណង់ គឺត្រូវចុះបញ្ជីដូចក្រុមហ៊ុនសាងសង់ដទៃទៀតដែរ។

/public/uploads/us/image/20200326/1585189579449529.jpg

ក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ស្តីពីសំណង់ គឺត្រូវចុះបញ្ជីដូចក្រុមហ៊ុនសាងសង់ដទៃទៀតដែរ។ ក្រសួងចាប់ផ្តើមរឹតបណ្តឹងច្បាប់កាន់តែខ្លាំង ដោយអំពាវនាវឱ្យក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន យោងតាមអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

“អ្នកម៉ៅការសាងសង់តូចៗលក្ខណៈឯកជន ឬគេអាចហៅបានម្យ៉ាងទៀតថា ក្រុមជាង ដែលគាត់ម៉ៅការសាងសង់ផ្ទះមួយ ឬពីរល្វែងរបស់ប្រជាពលរដ្ឋ ក៏ត្រូវរៀបចំឯកសារសុំសិទ្ធិប្រកបអាជីវកម្មសាងសង់ជាមុនសិន។ គឺថា ពួកគាត់មិនមែនក្រុមហ៊ុនសាងសង់ទេ តែពួកគាត់ត្រូវសុំសិទ្ធប្រកបអាជីវកម្មសាង់សង់ក្នុងនាមជាក្រុមជាង។ ហើយក្រសួង ក៏មានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មឱ្យក្រុមជាងផងដែរ។”

ឯកឧត្តម សេង ឡូត បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមបន្តថា “ក្រសួងមិនអាចអនុញ្ញាតឱ្យអ្នកទទួលការងារសាងសង់ណាមួយ គ្មានលិខិតអនុញ្ញាតអាចប្រកបអាជីវកម្មសាងសង់បាននោះទេ ដើម្បីជៀសវាងមិនឱ្យមានឧបទ្ទវហេតុណាមួយកើតឡើងនៅថ្ងៃមុខទៀត។ ពីព្រោះថាបើពួកគាត់មិនមានលិខិតអនុញ្ញាត ក្រសួងពិបាកកំណត់ឱ្យបានច្បាស់ថា តើពួកគាត់យល់ដឹងពីបច្ចេកទេសសាងសង់ ឬមិនដឹងនោះទេ។ ម្យ៉ាងវិញទៀត អ្នកជួលក្រុមជាងឱ្យមកសាងសង់ក៏មិនច្បាស់ថាក្រុមជាងនោះអាចជួលឱ្យបាន ឬមិនបានផងដែរ។”

ឯកឧត្តមបន្ថែមថា “ដូចគ្នាដែរ អ្នកទទួលម៉ៅការសំណង់ អាចទទួលសាងសង់ពីម្ចាស់សំណង់បាន លុះត្រាតែម្ចាស់សំណង់នោះ មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានាការអនុវត្តការងារក្នុងវិស័យសំណង់នេះ គោរពទៅតាមបទដ្ឋានទាំងច្បាប់ ទាំងបច្ចេកទេសបានត្រឹមត្រូវ។”

គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសំណង់ត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់នេះ ដែលមាន ២២ជំពូក និង១១១មាត្រានេះ អនុម័តឡើង ក្នុងគោលបំណងដើម្បីធានាគុណភាពសំណង់ទូទៅ និងសណ្តាប់ធ្នាប់សំណង់សាធារណ នៅទូទាំងប្រទេសកម្ពុជា៕(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)