ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > រដ្ឋប្រកាសលើកលែងពន្ធអចលនទ្រព្យ៤ឆ្នាំ ក្នុងសង្កាត់ចំនួន៤ នៅក្រុងតាខ្មៅ

រដ្ឋប្រកាសលើកលែងពន្ធអចលនទ្រព្យ៤ឆ្នាំ ក្នុងសង្កាត់ចំនួន៤ នៅក្រុងតាខ្មៅ

2020-04-06
654
0
សង្ខេប:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចលើកលែងពន្ធអចលនទ្រព្យរយៈពេល៤ឆ្នាំ ចំពោះអចលនទ្រព្យដែលស្ថិតនៅសង្កាត់ស្វាយរលំ កោះអន្លង់ចិន សិត្បូ និងសង្កាត់រកាខ្ពស់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

/public/uploads/us/image/20200406/1586139217316900.jpg

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចលើកលែងពន្ធអចលនទ្រព្យរយៈពេល៤ឆ្នាំ ចំពោះអចលនទ្រព្យដែលស្ថិតនៅសង្កាត់ស្វាយរលំ កោះអន្លង់ចិន សិត្បូ និងសង្កាត់រកាខ្ពស់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពីមុនសង្កាត់ទាំង៤ស្ថិតនៅស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២ មេសា។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការលើកលែងពន្ធអលចនទ្រព្យនៅសង្កាត់ទាំង៤នេះ គឺដោយសារសង្កាត់ទាំង៤ ទើបកាត់ចូលក្រុងតាខ្មៅ។ លោកសុខ សេនសាន ថ្លែងថា៖«ចាប់ពីឆ្នាំនេះដល់ឆ្នាំ២០២៣ គឺមានការលើកលែងពន្ធ។ ការលើកលែងនេះដោយកាលពីមុនស្ថិតនៅក្នុងស្រុកម្ចាស់អចលនទ្រព្យ មិនតម្រូវឱ្យមានការបង់ពន្ធហើយពេលកាត់ចូលក្រុងតាខ្មៅ តម្រូវមានការបង់ពន្ធ។ ដូច្នេះ វាអាចនឹងធ្វើឱ្យមានការលំបាកដល់ពលរដ្ឋ ដែលបង់ពន្ធជាលើកដំបូងក្នុងសង្កាត់ទាំង៤នេះ ទើបក្រសួងលើកលែងពន្ធរហូតដល់ឆ្នាំ២០២៣»។ 

តាមសេចក្ដីប្រកាសព័ត៌មានដដែល ម្ចាស់អចលនទ្រព្យដែលស្ថិតនៅក្នុងសង្កាត់ទាំង៤ មានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅនាយកដ្ឋានពន្ធលើអចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែការចុះបញ្ជីអចលនទ្រព្យនេះពុំមិនកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើអចលនទ្រព្យ រហូតដល់ឆ្នាំ២០២៣។ 

បើសិនម្ចាស់អចលនទ្រព្យទាំង៤សង្កាត់នេះ បានបង់ពន្ធរួចប្រាក់នោះនឹងត្រូវធ្វើជាឥណទានយោង សម្រាប់យកទៅកាត់កងពន្ធអចលនទ្រព្យនៅឆ្នាំជាប់ពន្ធបន្តបន្ទាប់។ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបង់រួចនៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់៕(ព័ត៌មាននេះមានប្រភពមកពីThmeyThmey.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)