ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រសួងសេដ្ឋកិច្ចដាក់កំហិតម្ចាស់អាជីវកម្មដីឡូតិ៍ត្រូវសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណឱ្យបានមុនដំណាច់ខែមេសា

ក្រសួងសេដ្ឋកិច្ចដាក់កំហិតម្ចាស់អាជីវកម្មដីឡូតិ៍ត្រូវសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណឱ្យបានមុនដំណាច់ខែមេសា

2020-04-13
697
0
សង្ខេប:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអំពាវឱ្យគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូតិ៍) ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។

/public/uploads/us/image/20200413/1586745150791768.jpg

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូតិ៍) ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីក្រោម១០,០០០ ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ចំណែកឯ ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីចាប់ពី១០,០០០ ម៉ែត្រការ៉េឡើង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ដែលមិនចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្រសួង ឬ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

យោងតាមប្រកាសខាងលើ ក្នុងមាត្រា៤៤ បានចែងថា ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ គ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងពិន័យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០.០០០.០០០ រៀល។ ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ផាកពិន័យនេះ ត្រូវគុណទ្វេដង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)

/public/uploads/us/image/20200413/1586745163246295.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)