ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > កម្ពុជានឹងចុះត្រជាក់ហើយមានភ្លៀង និងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែរ

កម្ពុជានឹងចុះត្រជាក់ហើយមានភ្លៀង និងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែរ

2020-04-14
735
0
សង្ខេប:កម្ពុជានឹងមានភ្លៀងធ្លាក់តិចទៅច្រើនរាយប៉ាយនៅតំបន់មួយចំនួន ទាំងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់២១ ខែមេ​សា ។ នេះមើលតាមក្រសួងធនធានទឹក និងឧតុនិយម ។

/public/uploads/us/image/20200414/1586830526917520.jpg

កម្ពុជានឹងមានភ្លៀងធ្លាក់តិចទៅច្រើនរាយប៉ាយនៅតំបន់មួយចំនួន ទាំងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់២១ ខែមេសា ។ នេះមើលតាមក្រសួងធនធានទឹក និងឧតុនិយម ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពធាតុអាកាសចាប់ថ្ងៃទី១៥ ដល់២១ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្តគ្រប់ដណ្តប់មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាសមានលក្ខណៈដូចជា ៖បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២៤ ដល់២៧ អង្សាសេ នៅថ្ងៃទី១៥ ដល់ ១៨ ខែមេសា សីតុណ្ហភាពអតិបរមាមាន ៣២ដល់ ៣៦ អង្សាសេ និងចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមេសា សីតុណ្ហភាពអតិបរមាមានពី៣៤ ដល់៣៨អង្សាសេ ។ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែមេសា មានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។

ចំណែកឯបណ្តាខេត្តនៅតំបន់ខ្ពស់រាបឦសានមានសីតុណ្ហភាពអប្បរមាពី២៣ដល់២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២ ដល់៣៥អង្សាសេ ។ ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ក្រសួងបានឲ្យដឹងថា ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បរមាពី២៥ ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិប្បរមាពី៣២ ដល់៣៤អង្សាសេ ។

ចាប់ពីថ្ងៃទី១៥ដល់១៧ ខែមេសាផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន នឹងបន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយ ។ ជាមួយគ្នានោះដែរ ក្រសួងអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្នចំពោះបាតតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានពិសេសនោះនៅផ្នែកខ្លះនៃតំបន់វាលទំនាបកណ្តាល នឹងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី១៥ ដល់១៧ខែមេសា ៕(ព័ត៌មាននេះមានប្រភពមកពីKoh Santepheap.com)

/public/uploads/us/image/20200414/1586833025754193.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)