ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > កម្ពុជាចុះត្រជាក់២៣អង្សាសេ និងភ្លៀងធ្លាក់មានបាតុភូតផ្គរ រន្ធះ ខ្យល់កន្ត្រាក់

កម្ពុជាចុះត្រជាក់២៣អង្សាសេ និងភ្លៀងធ្លាក់មានបាតុភូតផ្គរ រន្ធះ ខ្យល់កន្ត្រាក់

2020-04-21
960
0
សង្ខេប:ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ដល់២៣អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ហើយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។

/public/uploads/us/image/20200421/1587440155778481.jpg

ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ដល់២៣អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ហើយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។

សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២១ ខែមេសានេះ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា ឆ្នាំ២០២០ ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធទាបអូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។

ក្រសួងបន្តថា ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២៣ ដល់២៨ ខែមេសា ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌលើផ្ទៃប្រទេស ខណៈធាតុអាកាសក្តីនិងអាចថមថយមួយកម្រិត ។

ក្រសួងបានបន្ថែមថា ស្ថានភាពបែបនេះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បរមាពី២៥ ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣២ដល់៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។

ចំណែកបណ្តាខេត្តនៅតំបន់ជួភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បរមា ពី២៣ ដល់២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១ ដល់៣៤អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។ និងតំបន់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បរមា ពី២៥ ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១ ដល់៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។

ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមេសា ឆ្នាំ២០២០៕(ព័ត៌មាននេះមានប្រភពមកពីKoh Santepheap.com)

/public/uploads/us/image/20200421/1587440279387217.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)