ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ ត្រូវកាត់មកត្រឹមតែ៥០ ឆ្នាំវិញ

ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ ត្រូវកាត់មកត្រឹមតែ៥០ ឆ្នាំវិញ

2020-06-20
867
0
សង្ខេប:ដីឯកជនរបស់រដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកន្លងមក ដែលមានរយៈពេល ៩៩ឆ្នាំ ខ្លះទៀត៩០ ឆ្នាំ ឬខ្លះទៀត ៧០ ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ ឆ្នាំវិញ។

/public/uploads/us/image/20200620/1592619634661625.jpg

ដីឯកជនរបស់រដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកន្លងមក ដែលមានរយៈពេល ៩៩ឆ្នាំ ខ្លះទៀត៩០ ឆ្នាំ ឬខ្លះទៀត ៧០ ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ ឆ្នាំវិញ។ នេះជាលើកឡើង របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០។

មកដល់ពេលនេះ ក្រសួងបានពិនិត្យសើរើមើលរយៈពេលនៃការជួលដីបានចំនួន ៦៤ ក្រុមហ៊ុនហើយ ក្នុងចំនួនក្រុមហ៊ុនទាំង ២៣១ នោះ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីលើសពី ៥០ ឆ្នាំ មកត្រឹមតែ ៥០ ឆ្នាំវិញ ឱ្យស្របតាមខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ ដែលបានកំណត់ថា រាល់កិច្ចសន្យាសម្បទានដីទាំងអស់ មិនត្រូវឱ្យលើសពី ៥០ ឆ្នាំ។

នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងកិច្ចប្រជុំនោះ តបទៅ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលល់យោបល់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ១លាន និង ១០ ម៉ឺនហិកតា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កន្លងមក រដ្ឋយកថ្លៃឈ្នួលតែលើដីណា ដែលក្រុមហ៊ុនបានឈូសឆាយព្រៃស្អាត ហើយការជួលដីពីរដ្ឋ មានតម្លៃ ៥ ដុល្លារ ក្នុង ១ ហិកតា ប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះទៅ រដ្ឋាភិបាល បានកំណត់ឱ្យក្រុមហ៊ុនឯកជនដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលបានជួល។

ឆ្លើយតបកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា៖ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ធ្វើឡើងក្នុងគោលដៅ គឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមានដូចជា ដីធ្លី អគារ និងរបស់ទ្រព្យរដ្ឋទាំងអស់ ដែលអនុវត្តទៅមានគោលការណ៍ច្បាស់លាស់។”

លោកបន្តថា “កន្លងមក យើងអនុវត្តទៅដោយមានជាអនុក្រឹត្យ ជាប្រកាស ជាអាដហុក [មានន័យថា ប្រើប្រាស់ច្បាប់ទាំងនោះជាពិសេសទៅលើគោលណាមួយចាំបាច់]។ ឥឡូវនេះ យើងចង់ចេញច្បាប់មួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងអស់ហ្នឹង ឱ្យជាលក្ខណៈយន្តការច្បាស់លាស់ ជាប្រព័ន្ធ ហើយក្រសួងស្ថាប័នទាំងអស់អនុវត្ត ពេលមានច្បាប់ហ្នឹងហើយ។”(ព័ត៌មាននេះមានប្រភពមកពី Construction-Property.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)