ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ចាប់ពីថ្ងៃ២៩ ដល់០១ សីហាកម្ពុជាបន្តមានភ្លៀង និងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចាប់ពីថ្ងៃ២៩ ដល់០១ សីហាកម្ពុជាបន្តមានភ្លៀង និងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2020-07-28
767
0
សង្ខេប:ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើន ហើយមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។

/public/uploads/us/image/20200728/1595904426407767.png

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើន ហើយមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងយ៉ាងដូច្នេះថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា ។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលរបស់កម្ពុជាភ្លៀងនឹងធ្លាក់រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។

ក្រសួងក៏បានលើកឡើងថា ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ ។ ចំណែកឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ៤ សីហា នៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹកសូមប្រុងប្រយ័ត្នកម្ពស់ទឹកជំនន់ ។ ដោយឡែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី ១ ដល់ទី ៣ ខែសីហា ឆ្នាំ២០២០៕(ព័ត៌មាននេះមានប្រភពមកពីKoh-Santepheap.com)

/public/uploads/us/image/20200728/1595904481697997.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)