ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ចិនបានបើកការិយាល័យមេធាវីនៅកម្ពុជាដើម្បីជំរុញអោយមានកំណើនវិនិយោគពីប្រទេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

ចិនបានបើកការិយាល័យមេធាវីនៅកម្ពុជាដើម្បីជំរុញអោយមានកំណើនវិនិយោគពីប្រទេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

2019-05-10
1824
0
សង្ខេប:អង្គភាពផ្តល់ប្រឹក្សាផ្នែកច្បាប់ និងមេធាវីដ៏ធំមួយនៅក្នុងប្រទេសចិនបានសម្រេចចិត្តបើកការិយាល័យនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញលំហូរវិនិយោគពីប្រទេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែស្របពេលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញនូវផែនការថ្មី ដើម្បីទទួល បានផលប្រយោជន៍ពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់។

news/1545969175271072.jpg

ការិយាល័យមេធាវីដែលមានឈ្មោះថា Baqian (Cambodia) Counsultingនេះ ត្រូវបានធ្វើពិធីប្រកាសដាក់ឲ្យដំណើរ ការនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅនេះ ដោយមានក្រុមវិនិយោគិនចិន មកពីខេត្តយុនណាន។

នៅក្នុងពិធីប្រកាសបើកការិយាល័យននេះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចិនចំនួន៤ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីសម្ពោធការិយាល័យមេធាវីនេះ លោក ហាន់ស៊ូ ហ្វ៊ូ តំណាង BAQIAN (Cambodia) Consulting Co., បានមានប្រសាសន៍ថា៖ BAQIAN (Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Baqian Law Group នៃខេត្តយុនណាន ដែលមានឯកទេសខាងផ្តល់សេវាផ្នែកច្បាប់ដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលាទៅដល់សហគ្រាសក្នុងស្រុកនិងអន្តរជាតិ។

លោកបានបញ្ជាក់ថា៖«ការបង្កើតការិយាល័យមេធាវីនៅកម្ពុជានេះ គឺអនុវត្តតាម គំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ និងស្របតាមគោលនយោបាយរបស់ប្រទេសចិនហើយនិងលោកប្រធានាធិបតី ជិន ស៊ីភីង »។

លោកបានបន្ថែមថា៖គោលបំណងនៃការវិនិយោគផ្នែកច្បាប់នេះ គឺឆ្លើយតបតាមតម្រូវការរបស់ប្រជាជនចិននៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស ក៏ដូចជាពលរដ្ឋកម្ពុជា និងអន្តរជាតិ ទទួលបាននូវសេវាកម្មពិគ្រោះប្រឹក្សាយោបល់គ្នាទៅវិញទៅមក។ការិយាល័យរបស់មេធាវី ប៉ាឈាន សន្យាថានឹងយកបទពិសោធន៍ដែលលោកបានដើរនៅលើវិស័យច្បាប់ដែលមានជាយូរមកហើយរបស់ខ្លួននេះផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះនិងមានប្រសិទ្ធភាពខ្ពស់ដល់គ្រប់អតិថិជនរបស់លោក។

news/1545969265530659.jpg

លោក ឆាវ អ៊ីនទ័រ(Cao Yunte) ប្រធានគណៈកម្មការនាយកនៃក្រុមហ៊ុន Khmer Holdings Group បានថ្លែងថា៖កម្ពុជា-ចិន ប្រៀបដូចជាក្បាលនិងកន្ទុយនៃទន្លេមេគង្គ។ទីក្រុងគុនមីងនិងភ្នំពេញ ជាច្រកពីរដ៏សំខាន់សម្រាប់ការអភិវឌ្ឍខ្សែក្រវាត់ទន្លេមេគង្គ។លោកស្វាគមក្រុមហ៊ុន Baqian Law Group ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។នៅទីនេះ យើងត្រូវការអ្នកជំនាញផ្នែកច្បាប់ដើម្បីជួយដល់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៨ បានបង្ហាញថា ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មកកាន់កម្ពុជាកើនដល់ទឹកប្រាក់ជាង១៧ប៊ីលានដុល្លារអាមេរិក ទៅលើវិស័យដូចជា៖ វិស័យសំណង់ វិស័យកសិកម្ម វិស័យថាមពល វិស័យឧស្សាហកម្មកាត់ដេរ វិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យទូរគមនាគមន៍ ហើយនឹងវិស័យទេសចរណ៍ ជាដើម៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)