ស្របពេលដែលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះខ្លាំងឡើងៗ ជាពិសេសទីផ្សារដីធ្លីដែលភាគច្រើនត្រូវបានគេដឹងថា តែងតែមានទីផ្សារខ្ពស់នៅពេលដែលតំបន់ណាមួយមានគម្រោងអភិវឌ្ឍចូលទៅដល់ ។ ប៉ុន្តែក្នុងនោះក៏មានដីមួយចំនួនបើទោះបីជាមានគម្រោងធំៗរបស់រាជរដ្ឋាភិបាលអភិវឌ្ឍក៏ដោយ ក៏ពិបាកក្នុងការឡើងថ្លៃផងដែរ ដែលដីទាំងនោះមានដូចជា ៖
ទី១-ដីមិនទាន់ចុះក្នុងបញ្ជីប្លង់កម្មសិទ្ធិ
ពាក្យសាមញ្ញ ដីប្រភេទនេះគឺដីអត់ប្លង់ ដែលស្ថិតក្នុងការកាប់ជាលក្ខណៈពហុកម្មសិទ្ធិនៅឡើយ (សមាជិកគ្រួសារ) ។ ដីទម្រង់នេះទោះមានទីផ្សារ ក៏មិនសូវខ្ពស់ដែរ ព្រោះអ្នកវិនិយោគមួយចំនួន ដែលក្ដោបលុយធំ ក៏មិនសូវហ៊ានប្រថុយទិញ ប៉ុន្ដែវាក៏មានលក្ខណៈ ពិសេសមួយផ្សេង ប្រសិនជាការទិញនោះ បែបជាការទិញសម្រាប់ការរស់នៅប្រាស្រ័យនៅទីនោះផ្ទាល់តែម្ដង ហើយរង់ចាំការរៀបចំយន្ដការចុះវាស់វែង បញ្ចូលក្នុងបញ្ជីរបស់ក្រសួង ។
ទី២-ដីជាប់របងគម្រោងឯកជនដែលបានអភិវឌ្ឍរួចរាល់
ដីប្រភេទនេះ អាចនឹងមានទីផ្សារ ខ្ពស់នៅពេលដែល គម្រោងជាប់នោះកំពុងពង្រីកខ្លួន (រោងចក្រ) ប៉ុន្ដែប្រសិនបើគម្រោងក្បែនោះ បានអភិវឌ្ឍរួចរាល់ហើយ វានឹងអាចពិបាក នឹងឡើងថ្លៃទៀតណាស់ ដរាបណា គ្មាន គម្រោងធំថ្មីគ្រោងបង្កើតនៅទីនោះបន្ថែម ។ ម្យ៉ាងវិញទៀត ប្រសិនបើ តំបន់នោះស្ថិតក្នុង ភាពអសន្ដិសុខ និង អូអ៊ូគ្មានសណ្ដាប់ធ្នាប់ ឬ មានជាតិផ្សែងឧស្ម័នពុល ។
ទី៣-ដីស្ថិតក្នុងតំបន់លិចទឹក
ដីប្រភេទនេះក៏ទទឹងរង់ចាំការចូលមកដល់នៃគម្រោងអភិវឌ្ឈន៍ផងដែរ ដើម្បីមានទីផ្សារខ្ពស់ ប៉ុន្ដែគួឲ្យស្ដាយ ថាវានៅតែមិនអាចមានទីផ្សារខ្ពស់ហក់លោតបានខ្លាំង ដូចតំបន់ដី ដែលមានភាពខ្ពង់រាប ពីព្រោះថា ការវិនិយោគដីប្រភេទនេះត្រូវការការចំណាយទុនច្រើន ដើម្បីយកមកកែប្រែឲ្យមានភាពល្អប្រសើឡើងវិញ ។
ទី៤-ដីស្ថិតក្នុងតំបន់ភ្នំដាច់ស្រយាល
ទម្រង់ដីដែលនៅឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន ឆ្ងាយតំបន់ផ្សារ គឺពិបាកនឹងឡើងថ្លៃណាស់ ទោះតំបន់នោះ មានហេដ្ឋារចនាសម្ព័ន្ធល្អក៏ដោយក្ដី ក៏តម្លៃដីពិបាកនឹងឡើងថ្លៃដែរ ៕
*បុរី វិមានភ្នំពេញ គម្រោងទី9 មង្គលរតនៈ មានបញ្ចុះតម្លៃ 5% ! បង់រំលស់ 95%ជាមួយធនាគារ អត្រាការប្រាក់ត្រឹមតែ 9.9% ទទួលបាន 24ខែឥតការប្រាក់ បង់ផ្ដាច់ 100% បញ្ចុះតម្លៃ 5% បន្ថែម
គម្រោងនេះមានទីតាំងភូមិសាស្ត្រល្អការដឹកជញ្ជូនមានភាពងាយស្រួលនិងសមរម្យសម្រាប់ការវិនិយោគនិងការកាន់កាប់ដោយខ្លួនឯង។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)