ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ព័ត៌មានពីការលក់ > ARATA Garden Residences ព័ត៌មានលក់ខែមេសា បញ្ចុះតម្លៃរហូតដល់ 10%

ARATA Garden Residences ព័ត៌មានលក់ខែមេសា បញ្ចុះតម្លៃរហូតដល់ 10%

2023-04-04
600
0
សង្ខេប:គម្រោងសម្រាប់លក់នៅកម្ពុជា ព័ត៌មានពីការលក់ខែមេសា ឆ្នាំ2023 របស់គម្រោង ARATA Garden Residences ផ្ទះអាជីវកម្មប្រភេទ A&B​ អាចចូលរស់នៅបានភ្លាមៗ បញ្ចុះតម្លៃរហូតដល់ 10% និង កញ្ចប់ម៉ាស៊ីនត្រជាក់ ឬផ្ទះបាយ ដែលមានតម្លៃស្មើនឹង 3000 ដុល្លារ ដោយឥតគិតថ្លៃ ។

គម្រោងសម្រាប់លក់នៅកម្ពុជា ព័ត៌មានពីការលក់ខែមេសា ឆ្នាំ2023 របស់គម្រោង ARATA Garden Residences  ផ្ទះអាជីវកម្មប្រភេទ A&B អាចចូលរស់នៅបានភ្លាមៗ បញ្ចុះតម្លៃរហូតដល់ 10% និង កញ្ចប់ម៉ាស៊ីនត្រជាក់ ឬផ្ទះបាយ ដែលមានតម្លៃស្មើនឹង 3000 ដុល្លារ ដោយឥតគិតថ្លៃ ។ បង់មុនត្រឹមតែ 10% និងកម្ចីពីធនាគារដល់ទៅ 70%។

311893024_3381106938813188_9212813569822972113_n.jpg

312089401_3381106948813187_8219282607140920344_n.jpg


ព័ត៌មានណែនាំអំពីគម្រោង ARATA

"ARATA Garden Residences" គឺជាគម្រោងដែលបង្កើតឡើងដោយក្រុមហ៊ុន Triple Gem Assets Co.,Ltd និង Creed Group ។ មានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ងាយស្រួលធ្វើដំណើរទៅកាន់ទីប្រជុំជន ផ្សារទំនើបអ៊ីអន២ ផ្សារទំនើបបោះដុំម៉ាក្រូ អាកាសយានដ្ឋាន និងកន្លែងលក់ទំនិញផ្សេងៗ។ល។

ក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោង ARATA

Creed Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ប្រទេសជប៉ុនដែលមានបទពិសោធន៍ច្រើននៅក្នុងទីផ្សារអចលនទ្រព្យដែលមានភាពចាស់ទុំក្នុងប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ Creed Group បានបញ្ចប់គម្រោងរាប់រយនៅជុំវិញពិភពលោក។ ក្រុមហ៊ុន Triple Gem Assets Co., Ltd. បានចាប់ផ្តើមការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Creed Group នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2015 ហើយគម្រោង ARATA Garden Residences គឺជាគម្រោងសហប្រតិបត្តិការទីបីបន្ទាប់ពី "Bodaji Residences" និង "បុរី មហាសែនសុខ" ។

កន្លែងបរិក្ខារនៅក្នុងគម្រោង ARATA

គម្រោង ARATA Garden Residences ផ្តល់ជូនកន្លែងបរិក្ខារផ្សេងៗ រួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ សួនច្បារ សន្តិសុខ 24 ម៉ោង ហាងកាហ្វេ មីនីម៉ាត ទីលានវាយសី និងកន្លែងផ្សេងៗទៀត សម្រាប់អ្នករស់នៅក្នុងគម្រោង។

253371826_3121002158157002_6612689318979781867_n.jpg

192637722_3004148899842329_2778242486351351648_n.jpg


លក្ខណៈពិសេសទាំងប្រាំរបស់គម្រោង ARATA

1. មានទីតាំងគួរឱ្យកត់សម្គាល់៖ មានភាពងាយស្រួលចេញចូលកណ្តាលក្រុង ផ្សារទំនើបអ៊ីអន២ ផ្សារទំនើបម៉ាក្រូ អាកាសយានដ្ឋាន និងកន្លែងទិញទំនិញផ្សេងៗទៀត។ល។

2. ជាតំបន់អភិវឌ្ឍន៍ទីក្រុងដ៏រហ័ស៖ ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនប្រជាជន និងតម្លៃដីឡើងលឿនបំផុត ហើយមានទីតាំងនៅលើផ្លូវថ្មីទំហំ 40 ម៉ែត្រ តាមផែនការមេរបស់រាជធានីភ្នំពេញ។

3. ក្រុមហ៊ុនអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន៖ អ្នកអភិវឌ្ឍន៍ជាជនជាតិជប៉ុនដែលត្រូវបានបង្កើតឡើង និងគួរឱ្យទុកចិត្តជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ និងគ្រប់គ្រងដោយវិស្វករជប៉ុននិងខ្មែរដែលសុទ្ធសឹងតែមានបទពិសោធន៍ច្បាស់លាស់ ។

4. រចនាបថបែបទំនើប៖ ការរចនាស្ថាបត្យកម្មដ៏ល្បីល្បាញបង្កើតដោយស្ថាបត្យករជនជាតិជប៉ុន Hisaya Sugiyama ដែលបង្ហាញពីការរស់នៅបែបទំនើបនៅក្នុងបរិយាកាសធម្មជាតិ។

5. មានកន្លែងបរិក្ខារល្អៗ៖ ផ្តល់ជូនសម្ភារៈបរិក្ខាររួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ ឡានក្រុង សួនច្បារ សន្តិសុខ 24 ម៉ោង ហាងកាហ្វេ មីនីម៉ាត និងទីលានវាយសី សម្រាប់អ្នករស់នៅគម្រោង។


សូមចុចលើតំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម↓↓↓

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)