ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Urban Construction > Regional Introduction > តើជនជាតិខ្មែរ ជនជាតិអឺរ៉ុប និងជនជាតិចិន មានលក្ខណរស់នៅ និងនិយមនៅផ្ទះប្រភេទណា?

តើជនជាតិខ្មែរ ជនជាតិអឺរ៉ុប និងជនជាតិចិន មានលក្ខណរស់នៅ និងនិយមនៅផ្ទះប្រភេទណា?

940
2022-12-29
សង្ខេប:​នៅលើពិភពលោកយើងនេះប្រទេសនិងជនជាតិនីមួយៗរមែងមានទំនៀមទម្លាប់រស់នៅរៀងៗខ្លួន ដែលលក្ខណនៃការរស់នៅនោះគឺ មានបែបផែនទៅតាមវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសមួយនោះ។ បើយើងក្រលេកមកមើលក្នុងប្រទេសកម្ពុជាវិញ យើងឃើញថាមានជនជាតិចម្រុះពូជសាសន៍ជាច្រើនបានមកធ្វើការនិងស្នាក់នៅជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសជនជាតិអឺរ៉ុបនិងជនជាតិចិន។ តោះអញ្ជើញមកស្វែងយល់ទាំងអស់គ្នាថា លក្ខណៈរស់នៅរបស់ជនជាតិខ្មែរ ជនជាតិអឺរ៉ុប និងជនជាតិចិន មានលក្ខណៈខុសគ្នាឬដូចគ្នាអ្វីខ្លះ ហើយប្រភេទលំនៅដ្ឋានបែបណាដែលមានភាពពេញនិយមសម្រាប់ជនជាតិនីមួយៗ?

    នៅលើពិភពលោកយើងនេះប្រទេសនិងជនជាតិនីមួយៗរមែងមានទំនៀមទម្លាប់រស់នៅរៀងៗខ្លួន ដែលលក្ខណនៃការរស់នៅនោះគឺ មានបែបផែនទៅតាមវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសមួយនោះ។ បើយើងក្រលេកមកមើលក្នុងប្រទេសកម្ពុជាវិញ យើងឃើញថាមានជនជាតិចម្រុះពូជសាសន៍ជាច្រើនបានមកធ្វើការនិងស្នាក់នៅជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសជនជាតិអឺរ៉ុបនិងជនជាតិចិន។ តោះអញ្ជើញមកស្វែងយល់ទាំងអស់គ្នាថា លក្ខណៈរស់នៅរបស់ជនជាតិខ្មែរ ជនជាតិអឺរ៉ុប និងជនជាតិចិន មានលក្ខណៈខុសគ្នាឬដូចគ្នាអ្វីខ្លះ ហើយប្រភេទលំនៅដ្ឋានបែបណាដែលមានភាពពេញនិយមសម្រាប់ជនជាតិនីមួយៗ?

១. ជនជាតិខ្មែរ

Phnom Penh - What you need to know before you go - Go Guides

    រៀបរាប់អំពីលក្ខណៈនៃការរស់នៅរបស់ជនជាតិខ្មែរ យើងនឹងធ្វើការលើកយកការរស់នៅរាជធានីភ្នំពេញមកបង្ហាញ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ យើងអាចសង្កេតឃើញថាមានអគារពាណិជ្ជកម្មទាបខ្ពស់ សំណង់លំនៅដ្ឋានជាច្រើនបានបង្ហាញខ្លួន ដូចជាផ្សិតដុះ។ សម្រាប់ប្រជាជនខ្មែរ គឺមានលក្ខណនៃការរស់នៅរបស់គ្រួសារនីមួយៗ ចូលចិត្តរស់នៅប្រមូលផ្ដុំគ្នាបែបគ្រួសារធំដែលមានសមាជិកច្រើន។ 

ដូច្នេះហើយប្រជាជនខ្មែរភាគច្រើនមានទំនោរទៅរកការស្នាក់នៅក្នុងប្រភេទលំនៅឋានដូចជាផ្ទះល្វែង ផ្ទះក្នុងក្រុង និងផ្ទះវីឡាជាដើម ស្ថិតនៅលើលទ្ធភាពនៃថវិកា ព្រោះយោងតាមស្ថិតិភាគច្រើនគេគិតថាវាមានទំហំធំ សមល្មមអាចរស់នៅជាមួយសមាជិកគ្រួសារដោយគ្មានក្ដីព្រួយបារម្ភ ហើយបើចំទីតាំងល្អក៏អាចប្រកបអាជីវកម្មបានទៀតផង។ មិនតែប៉ុណ្ណោះ សម្រាប់ប្រភេទធម្មតា គេក៏មិនចាំបាច់ចំណាយលើសេវាបន្ថែមដូចជាថ្លៃសន្តិសុខ និងថ្លៃថែទាំ ដែលមាននៅក្នុងគម្រោងបុរីឬ ខុនដូនោះទេ។

May be an image of outdoors

news/2022-02-19/1645265219334919.png

ទោះបីជាមានតម្លៃសេវាបន្ថែម សម្រាប់គម្រោងបុរីនាពេលបច្ចុប្បន្ននេះក៏មានភាពល្បីល្បាញដែរ ដោយសារតែចំនួនប្រជាជនមានការកើនឡើង ក៏រុញឲ្យតម្រូវការផ្នែកលំនៅដ្ឋានក៏កើនឡើងដូចគ្នា ហើយសេវាបន្ថែមទាំងនោ របស់បុរីមួយចំនួនធំគឺអាចទទួលយកបាន។ បើយើងបង្វែរចក្ខុទៅសង្កេតលើប្រភេទលំនៅដ្ឋានបែបលោកខាងលិចដែលគេដឹងភាគច្រើនថាជាអាផាតមិនឬខុនដូនោះវិញ គឺមិនសូវឃើញមានជនជាតិខ្មែររស់នៅច្រើននោះទេ។ បើផ្អែកទៅលើស្ថិតិដែលខមភើសបានមកពីម្ចាស់គម្រោងមួយចំនួន បានបង្ហាញឲ្យដឹងថា ប្រជាជនក្នុងស្រុកដែលបានទិញ អាចថាពួកគាត់ទុកសម្រាប់រស់នៅម្ដងម្កាល ឬក៏ទុកសម្រាប់ជួលឬលក់ចេញដើម្បីទទួលបានប្រាក់ចំណេញតែម្ដង។ ដោយស្ថានភាពនេះក៏អាចមកពីអគារខុនដូច្រើនមានភាពឯកជនខ្ពស់ ដូច្នេះប្រសិនបើមានកម្មវិធីជប់លៀងឬក៏ធ្វើការជួបជុំគ្នា អាចនឹងមានភាពលំបាកជាជាងការរស់នៅបុរីឬលំនៅឋានប្រភេទធម្មតា។

២.ជនជាតិចិន

    ក្នុងនាមជាជនជាតិអាស៊ីដូចគ្នា ការរស់នៅរវាងជនជាតិចិននិងជនជាតិខ្មែរ មិនសូវមានភាពខុសគ្នាប៉ុន្មានទេ។ បើមើលទៅក្នុងប្រទេសចិន យើងក៏ឃើញមានប្រភេទផ្ទះវីឡាដែរ តែដោយសារការគួបផ្សំរវាងកំណើនប្រជាជនកាន់តែច្រើន ធ្វើអោយជួបបញ្ហាកង្វះដីក្នុងការសាងសង់សំណង់នៅក្នុងទីក្រុង ដូច្នេះហើយទើបតម្លៃរបស់វីឡាភាគច្រើនគឺស្ថិតនៅក្នុងកម្រិតខ្ពស់មួយ ជាហេតុនាំឲ្យប្រជាជនមួយភាគធំ មិនមានលទ្ធភាពក្នុងការទិញនោះឡើយ។

Greentown Rose Garden, one of the 'Top 10 most luxurious houses in China 2011' by China.org.cn

ហើយសម្រាប់លំនៅដ្ឋានដែលមានភាពពេញនិយមនោះគឺជាអាផាតមិន ដែលក្នុងមួយអគារអាចរស់នៅបានច្រើនគ្រួសារ ចំណេញដីសាងសង់ និងតម្លៃសមរម្យ។ ដូច្នេះយើងអាចយល់បានហើយថា ហេតុអ្វីបានជាជនជាតិចិនមានទម្លាប់រស់នៅក្នុងអាផាតមិន ម្យ៉ាងវិញទៀត គេក៏មិនចាំបាច់បារម្ភទៅលើការថែទាំអចលនទ្រព្យទៀតផង។ 

RF city.jpg

1Q5A4847.jpg

តែយ៉ាងណាក៏ដោយ ក៏នៅមានក្រុមមនុស្សមួយផ្នែកតូចដែលចូលចិត្តរស់នៅក្នុងវីឡា ឬ ផ្ទះនៅក្នុងបុរីដែលទុកសម្រាប់ជួល ដោយហេតុវាមានទំហំធំអាចរស់នៅបានច្រើនគ្នា គេអាចរស់នៅជាមួយមិត្តភក្តិឬគ្រួសារ អាចមានអាងហែលទឹកទឹកខ្លួនទៀតផង ឬក៏គេអាចជួបជុំគ្នាក៏បាននៅក្នុងវីឡាដោយសេរី មិនមានអ្នកណាមកហាមឃាត់នោះឡើយ ចំណែកឯសុវត្ថិភាពក៏ល្អផងដែរ។ ជាក់ស្ដែងនៅបុរីប៉េងហួតបឹងស្នោរ យើងឃើញមានជនជាតិចិនជាច្រើនកុះករបានរស់នៅទីនោះ។

No photo description available.

៣.ជនជាតិលោកខាងលិច

    បើយើងងាកទៅមើលការរស់នៅរបស់ជនជាតិអឺរ៉ុបភាគច្រើនវិញគឺគេមានវប្បធម៌មួយ ដោយចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅគឺ គេមានទំនួលខុសត្រូវរស់នៅបែកពីគ្រួសារ ដែលនេះស្ថិតជាទម្លាប់មួយរបស់ពួកគេក្នុងការរស់នៅម្នាក់ឯងទៅហើយ។ ម្យ៉ាងវិញទៀតជនជាតិអឺរ៉ុបភាគច្រើន ចូលចិត្តការរស់នៅដែលមានភាពស្ងប់ស្ងាត់ និងចូលចិត្តទទួលអារម្មណ៍ស្រស់ស្រាយពីទេសភាពដែលនៅជុំវិញខ្លួន។

Pensive young man stands by the window on sunny day and takes sip of hot coffee or tea from cup, enjoying beautiful day.

បែបនេះហើយទៅយើងសង្កេតឃើញថាជនជាតិអឺរ៉ុបតែងតែរស់នៅក្នុងអាផាតមិនឬក៏ខុនដូដែលមានសភាពស្ងប់ស្ងាត់ មានធម្មជាតិពណ៌បៃតងនៅជាមួយ និងមានវេរ៉ង់ដាដែលអាចអង្គុយលេងបាន។ ជាទូទៅ នៅក្នុងរាជធានីភ្នំពេញ តំបន់ដែលពេញនិយមសម្រាប់ជនជាតិបរទេស មានដូចជា តំបន់បឹងកេងកង, ទួលទំពូងជាដើម ព្រោះទីតាំងទាំងនេះស្ថិតនៅជិត ទីប្រជុំជន ផ្សារ ផ្សារទំនើប និងកន្លែងផ្សេងៗទៀតជាច្រើន មានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ។

Boeung Keng Kang district tops property searches in 2020 - Area Cambodia  Property | Cambodia, Phnom Penh, Siem Reap, Sihanoukville Real Estate Agency

    ដូចដែលយើងបានឃើញរៀបរាប់ខាងលើនោះហើយ យើងក៏អាចនិយាយជារួមបានថា អាផាតមិននិងខុនដូមានភាពពេញនិយមសម្រាប់ជនបរទេសដូចជាចិននិងអឺរ៉ុប ក្នុងការមកសំណាក់នៅប្រទេសខ្មែរ ហើយសម្រាប់ជនជាតិដែលជាម្ចាស់ស្រុកវិញ ភាគច្រើនគឺចូលចិត្តលំនៅដ្ឋានដែលជាប់នឹងដី ផ្ដល់ភាពងាយស្រួលការរស់នៅប្រចាំថ្ងៃ។ បែបនេះហើយ ទើបនាពេលបច្ចុប្បន្ននេះ ពិតជាមានគម្រោងលំនៅដ្ឋានជាច្រើនប្រភេទបានអភិវឌ្ឍសំណង់លំនៅឋានជាច្រើនទម្រង់ ដើម្បីបំពេញបានគ្រប់តម្រូវការមិនថាសម្រាប់ប្រជាជនក្នុងស្រុកនិងជនបរទេស។

ហើយប្រសិនបើលោកអ្នកមានតម្រូវការផ្នែកអចលនទ្រព្យមិនថាជួលឬទិញនោះឡើយ លោកអ្នកអាចជ្រើសរើសក្រុមហ៊ុនខមភើស រៀលអ៊ីស្ទេត ដែលជាក្រុមហ៊ុនដែលមានវិជ្ជាជីវ:ក្នុងវិស័យអចលនទ្រព្យ ក្នុងការជួយលោកអ្នកស្វែងរកនូវអចលនទ្រព្យក្នុងក្ដីស្រមៃ។

image.png

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)