ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Data Report > New Projects Trend > តើមានរឿងអ្វីកើតឡើងខ្លះក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ2021? បណ្តុំទិន្នន័យលម្អិតពីទីផ្សារកម្អុជា

តើមានរឿងអ្វីកើតឡើងខ្លះក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ2021? បណ្តុំទិន្នន័យលម្អិតពីទីផ្សារកម្អុជា

781
2022-12-29
សង្ខេប:មានព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបានក្នុងឆ្នាំ ២០២១។ នៅកំឡុងដើមឆ្នាំ ២០២១ រលកថ្មីនៃជំងឺរាតត្បាត កូវីដ១៩ បានមកម្តងទៀត ជាហេតុបណ្តាលឱ្យទីផ្សារអចលនទ្រព្យកម្ពុជាស្ទើរតែនៅទ្រឹងដោយសារផលប៉ះពាល់មួយនេះ។ តើមានរឿងអ្វីកើតឡើងខ្លះក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ2021?

មានព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបានក្នុងឆ្នាំ ២០២១។ តែយ៉ាងណាក៏ដោយ ទោះបីជាស្ថានភាពនៅក្នុងប្រទេសឬពិភពលោកមិនសូវមានសន្តិភាព ឬភាពស្ងប់ស្ងាត់ក៏ដោយ ក៏ឆ្នាំមួយនេះនៅតែពោរពេញទៅដោយក្តីសង្ឃឹម និងក្តីស្រលាញ់លាយឡំគ្នា។

news/2022-01-25/1643104395467468.jpg

នៅកំឡុងដើមឆ្នាំ ២០២១ រលកថ្មីនៃជំងឺរាតត្បាត កូវីដ១៩ បានមកម្តងទៀត ប្រជាជនមួយភាគធំបានប្រឈមនឹងរឿងអកុសលដោយបដិបទនេះ។ ក្នុងពេលតែមួយដូចគ្នា ទីផ្សារអចលនទ្រព្យកម្ពុជាស្ទើរតែនៅទ្រឹងដោយសារផលប៉ះពាល់មួយនេះ។

វាបានជះឥទ្ធិពលបន្តរហូតដល់ដើមខែវិច្ឆិកា នៅពេលដែលប្រទេសកម្ពុជាបានបើកព្រំដែនរបស់ខ្លួនម្តងទៀត។ គ្រប់មជ្ឈដ្ឋាននៃជីវិតរស់នៅប្រចាំថ្ងៃ ត្រូវបានចាប់ផ្តើមឡើងវិញជាផ្លូវការបណ្ដើរៗ ដោយអ្វីគ្រប់យ៉ាងបានចាប់ផ្តើមឆ្ពោះទៅមុខតាមគន្លងដែលត្រឹមត្រូវវិញ។

ដូច្នេះ ក្នុងនាមជាសរសៃឈាមដ៏សំខាន់មួយក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស តើទីផ្សារអចលនទ្រព្យកម្ពុជាមានដំណើរការយ៉ាងដូចម្តេចនៅឆ្នាំ ២០២១?

បណ្តុំទិន្នន័យលម្អិតពីទីផ្សារអចលនទ្រព្យកម្អុជាក្នុងឆ្នាំ2021

អាផាតមិនចំនួន ១០០០ជាងយូនីតត្រូវបានផ្គត់ផ្គង់បន្ថែមពេញមួយឆ្នាំ 

ចំណែកឯការស្ដារឡើងវិញត្រូវបាន គេរំពឹងថានឹងមាននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២

គិតត្រឹមដំណាច់ឆ្នាំ ២០២១ ដោយសារតែជំងឺកូវីដ១៩ បានធ្វើឱ្យការផ្គត់ផ្គង់មានភាពយឺតយ៉ាវក្នុងទីផ្សារអាផាតមិននៅកម្ពុជា ក្នុងអំឡុងពេលទាំងមូលនៃឆ្នាំ ២០២១ មានការសាងសង់គម្រោងអាផាតមិនថ្មីមានចំនួនតែ ៤ ប៉ុណ្ណោះ ដែលបានបន្ថែមចំនួនប្រហែលជាជាង ១០០០ យូនីតថ្មី (1)។

news/2022-01-25/1643104485855151.jpeg

ហើយសម្រាប់ទីផ្សារទាំងមូលក៏មានការព្រួយបារម្ភ តែអ្នកជំនាញបានប៉ាន់ស្មានថា ការផ្គត់ផ្គង់សរុបនៃទីផ្សារអាផាតមិនគឺអាចគ្រប់គ្រាន់ពេញមួយឆ្នាំ។ ជាមួយនឹងអាផាតមិនជាង ៣០,០០០យូនីត ដែលត្រូវបានលក់នៅលើទីផ្សារ ជាមួយនឹងតម្លៃជាមធ្យមប្រហែល ៣,១៦១ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលក្នុងនោះតម្លៃមួយឯកតារបស់អាផាតមិនលំដាប់ថវិកាគឺប្រហែល១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃមួយឯកតារបស់អាផាតមិនលំដាប់មធ្យមវិញ គឺមានចន្លោះ ២,០០០-២,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃមួយឯកតារបស់អាផាតមិនលំដាប់ខ្ពស់គឺប្រហែលពី ២,៧០០-៣,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

news/2022-01-25/1643104374642865.png

នៅក្នុងឆ្នាំ ២០២១ គម្រោងខុនដូថ្មីរបស់កម្ពុជា ត្រូវបានបែងចែកទីតាំងជាចម្បងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាពិសេសគឺនៅរាជធានីភ្នំពេញ ដែលការផ្គត់ផ្គង់មានចំនួន ៨៩ ភាគរយនៃទីផ្សារសរុប ជាមួយនឹងតម្លៃជាមធ្យមនៃយូនីតសម្រាប់លក់ប្រហែល ៣,៣០៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

news/2022-01-25/1643104531529838.png

យោងតាមស្ថិតិរបស់គេហទំព័រ ខមភើស រៀលអ៊ីស្ទេត សម្រាប់ទីផ្សារជួលក្នុងឆ្នាំ ២០២១ ការផ្គត់ផ្គង់អាផាតមិនអាចនឹងលើសពីពាក់កណ្តាល គឺប្រហែល ៦៩ភាគរយ រីឯទម្រង់ជួលនៃអចលនទ្រព្យប្រភេទផ្សេងទៀត វាគឺភាគរយតិចជាង ១០ ភាគរយក្នុងទីផ្សារទៀត។

news/2022-01-25/1643104550856388.png

ការផ្គត់ផ្គង់អាផាតមិនសម្រាប់ជួលនៅឆ្នាំ ២០២១ នឹងនៅតែមានប្រហែល ៣,៥១៨ យូនីត ជាមួយនឹងតម្លៃជួលប្រចាំខែចាប់ពី ១,៧៨៥ ដុល្លារក្នុងមួយខែដល់ ១,៨១១ ដុល្លារក្នុងមួយខែ។

យោងតាមអ្នកជំនាញអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា ទីផ្សារជួលរបស់អាផាតមិននៅឆ្នាំ ២០២១ បានធ្លាក់ចុះពី ៥ ភាគរយ ឬ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២០ ប៉ុន្តែជាមួយនឹងការបើកប្រទេសកម្ពុជាឡើងវិញ ទីផ្សារនឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានលើការកើនឡើង។ លោករំពឹងថា ទីផ្សារជួលអាផាតមិននឹងងើបឡើងវិញនៅត្រីមាសទីពីរនៃឆ្នាំ ២០២២។

តម្លៃផ្ទះល្វែងក្នុងក្រុងចាប់ផ្តើមពី ២០ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង ជាមួយនឹងថ្លៃជួលជាមធ្យម ពី ១,៣៣៨ ដុល្លារក្នុងមួយខែ

វីឡាចាប់ផ្តើមពី ១លាន ២០ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង ជាមួយនឹងតម្លៃជួលជាមធ្យមចាប់ពី ៣,៥៦៧ ដុល្លារក្នុងមួយខែ

នៅក្នុងឆ្នាំ ២០២១ មានគម្រោងអចលនទ្រព្យជាង ២៥០ កន្លែង ដែលផ្តល់ជូនផ្ទះថ្មីនៅលើទីផ្សារ ដែលក្នុងនោះផ្ទះល្វែងធម្មតាមានតម្លៃក្រោម ២០ម៉ឺនដុល្លារក្នុងមួយល្វែង ផ្ទះល្វែងក្នុងក្រុង មានតម្លៃប្រហែល ២០ម៉ឺន-៣០ម៉ឺនដុល្លារក្នុងមួយល្វែង ហើយវីឡាទោលមានតម្លៃថ្លៃបំផុតចន្លោះពី ១.២ លានដុល្លារ ទៅ ១.៨ លានដុល្លារក្នុងមួយល្វែង (1)។

news/2022-01-25/1643104575776939.png

នៅក្នុងឆ្នាំ ២០២១ គម្រោងសំណង់ខ្នាតធំក្នុងស្រុក (បុរី) ត្រូវបានផ្គត់ផ្គង់ជាចម្បងនៅក្នុងរាជធានីភ្នំពេញ ដែលស្មើនឹង ៨១ ភាគរយនៃទីផ្សារសរុប។

news/2022-01-25/1643104594124311.png

បើនិយាយពីទីផ្សារជួលវិញ យោងតាមទិន្នន័យរបស់ ខមភើស រៀលអ៊ីស្ទេត តម្លៃជួលរបស់ផ្ទះវីឡាគឺប្រហែល ៣,៥៦៧ ដុល្លារក្នុងមួយខែ ដែលក្នុងនោះ ៣៣ ភាគរយ ជាយូនីតមានបន្ទប់គេង ៤ ហើយតម្លៃជួលប្រចាំខែគឺប្រហែល ១,៨៧១ ដុល្លារក្នុងមួយខែ។

ហើយចំពោះការចុះបញ្ជីផ្ទះល្វែងក្នុងក្រុង មានតម្លៃជួលជាមធ្យមគឺ ១,៣៣៨ ដុល្លារក្នុងមួយខែ ហើយការកាន់កាប់ច្រើនបំផុតគឺភាគច្រើនជាការចុះបញ្ជី ប្រភេទបន្ទប់គេង ៤ គឺ ៣០ ភាគរយ ហើយតម្លៃជួលប្រចាំខែប្រហែល ៩៣៧ ដុល្លារ។

ផ្ទះអាជីវកម្ម មានតម្លៃចាប់ផ្តើមពី ៤០ ម៉ឺនដុល្លារឡើងទៅ ក្នុងមួយល្វែង ជាមួយនឹងតម្លៃជួលជាមធ្យម ៣,៥៩០ ដុល្លារឡើងទៅក្នុងមួយខែ

ខណៈពេលដែលឆ្នាំ ២០២១ គឺជាឆ្នាំដែលមានភាពមិនច្បាស់លាស់ តែវាក៏ជាឱកាសសម្រាប់អ្នកដែលត្រៀមខ្លួនក្នុងការវិនិយោគផងដែរ។

news/2022-01-25/1643104631364568.png

ផ្ទះអាជីវកម្ម ដែលជាកន្លែងតំណាងនៃសមាហរណកម្មពាណិជ្ជកម្ម និងលំនៅឋានរបស់ប្រទេសកម្ពុជា បានទាក់ភ្នែករបស់អ្នកវិនិយោគក្នុងស្រុក និងបរទេស។ ក្នុងទីផ្សារលំនៅឋានថ្មី ផ្ទះអាជីវកម្មត្រូវបានផ្គត់ផ្គង់ជាចម្បងក្នុងរាជធានីភ្នំពេញ ដែលមានចំនួនប្រហែល ៨២ ភាគរយនៃផ្ទះអាជីវកម្មសរុបក្នុងប្រទេស។

ទីពីរ តម្លៃលក់ជាមធ្យមរបស់ផ្ទះអាជីវកម្ម ក្នុងឆ្នាំ ២០២១ មានប្រហែល ៤០ម៉ឺនទៅ៥០ម៉ឺនដុល្លារក្នុងមួយល្វែង (1)។

news/2022-01-25/1643104665189077.png

បើនិយាយពីសមាមាត្រផ្គត់ផ្គង់នៃផ្ទះអាជីវកម្មក្នុងទីផ្សារជួលវិញ វាគឺមានចំនួនតិចតួចនៃចំនួនសរុប ដោយតម្លៃជួលជាមធ្យមប្រហែល ៣,៥៩០ដុល្លារឡើងទៅក្នុងមួយខែ ហើយភាគច្រើនមានទីតាំងនៅក្នុងខណ្ឌចំការមន។

ទំហំហាងលក់រាយជាង ៨៨,០០០ ម៉ែត្រការ៉េត្រូវបានផ្គត់ផ្គង់បន្ថែមពេញមួយឆ្នាំ២០២១

នៅឆ្នាំ ២០២១ ផ្ទៃដីហាងលក់រាយសរុបជាង ៨៨,០០០ ម៉ែត្រការ៉េត្រូវបានសាងសង់រួចរាល់ ដោយមានភាករយនៃការកាន់កាប់រួចប្រហែល ៦៧ ភាគរយ (1)។

news/2022-01-25/1643104683773231.png

បើពិនិត្យមើលទៅលើ អចលនទ្រព្យកន្លែងលក់រាយថ្មីត្រូវបានផ្គត់ផ្គង់ជាចម្បងនៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួន ៩២ ភាគរយនៃទីផ្សារសរុប ជាមួយនឹងតម្លៃជួលជាមធ្យម ៥,៨០៥ ដុល្លារឡើងទៅក្នុងមួយខែ។

news/2022-01-25/1643104704190105.png

បើក្រឡេកមើលលើតម្លៃជួលវិញ កន្លែងលក់រាយក្នុងរាជធានីភ្នំពេញ ភាគច្រើនមានទីតាំងនៅក្នុងខណ្ឌចំការមន ដែលបរិមាណផ្គត់ផ្គង់បានកើនឡើងដល់ទៅ ៤៣ ភាគរយ ជាមួយនឹងតម្លៃជួលជាមធ្យមប្រចាំខែចំនួន ៦,៤៨៨ ដុល្លារ។ លើសពីនេះ ខណ្ឌដូនពេញ ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងធុរកិច្ចនៃរាជធានី មានការផ្គត់ផ្គង់សម្រាប់ជួលកន្លែងលក់រាយ ដែលមានបរិមាណជាមធ្យមប្រចាំខែប្រហែល ២០ ភាគរយនៃទីផ្សារសរុប ជាមួយនឹងតម្លៃជួល ៤,៨៩៤ ដុល្លារឡើងទៅក្នុងមួយខែ។

ទំហំការិយាល័យបានបន្ថែមដល់ទៅ ២៤០,០០០ ម៉ែត្រការ៉េ

នៅចុងឆ្នាំ ២០២១ គម្រោងការិយាល័យចំនួន ២១ កន្លែងត្រូវបានបញ្ចប់ ដែលមានផ្ទៃដីសរុបប្រមាណជាង ២៤០,០០០ម៉ែត្រការ៉េ (1)។

នៅក្នុងឆ្នាំមុន ការផ្គត់ផ្គង់សរុបរបស់អគារការិយាល័យសម្រាប់ជួលសរុបនៅក្នុងទីផ្សារលំនៅដ្ឋានបានឈានដល់ជាង ៨០០,០០០ ម៉ែត្រការ៉េ ជាមួយនឹងអត្រាកាន់កាប់ប្រហែល ៦៨ ភាគរយ ។

នៅឆ្នាំ ២០២១ ការិយាល័យនៅក្នុងគម្រោងអចលនទ្រព្យដែលទើបនឹងលេចឡើង ឬគម្រោងខ្នាតធំមានតម្លៃ ៣,០១១ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។

news/2022-01-25/1643104727892136.png

បើនិយាយពីតម្លៃជួលវិញ ការិយាល័យជួលត្រូវបានផ្គត់ផ្គង់ជាចម្បងនៅក្នុងតំបន់ពាណិជ្ជកម្ម គឺខណ្ឌចំការមន រាជធានីភ្នំពេញ។ ការផ្គត់ផ្គង់នៅក្នុងតំបន់នេះមាន ៦៥ ភាគរយ នៃទីផ្សារសរុបក្នុងរាជធានីភ្នំពេញ ហើយតម្លៃជួលជាមធ្យមគឺ ៤,២៩៨ ដុល្លារឡើងទៅក្នុងមួយខែ។

សេចក្ដីបញ្ចប់

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា រដ្ឋាភិបាលបានអនុម័តគម្រោងថ្មីសរុបចំនួន ៤,៣០៣ ដែលមានផ្ទៃដីសាងសង់សរុប ១៣ លានម៉ែត្រការ៉េ និងមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៣ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងឆ្នាំ ២០២១។

news/2022-01-25/1643105865479154.jpg

ក្នុងពេលជាមួយគ្នានេះដែរ យោងតាម «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ឧស្សាហកម្មសំណង់ និងអចលនទ្រព្យត្រូវបានគេរំពឹងថានឹងរីកចម្រើនយឺតនៅឆ្នាំ ២០២២ ដោយផ្អែកលើកំណើននៃប្រាក់ចំណូលក្នុងស្រុករបស់កម្ពុជានិង ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស។

ខណៈពេលដែលឆ្នាំ ២០២១ នៅតែជាឆ្នាំដ៏តានតឹងសម្រាប់យើងទាំងអស់គ្នាមែន ប៉ុន្តែនៅពេលដែលគន្លងថ្មីបានអនុវត្ត ប្រទេសភាគច្រើនជុំវិញពិភពលោកចាប់ផ្តើមបើកទ្វារប្រទេសរបស់ពួកគេឡើងវិញ អនាគតនៅតែពោរពេញទៅដោយភាពវិជ្ជមាន ហើយការស្ដារឡើងវិញនឹងអាចកើតមានឡើងនៅឆ្នាំ ២០២២។

ឧស្សាហកម្មអចលនទ្រព្យ ដែលជារចនាសម្ព័ន្ធឧស្សាហកម្មដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រាកដជានឹងរួចផុតពីឱនភាព ហើយនឹងវិលមករកកម្រិតមួយវិញម្តង ដូចពេលមុនមានជំងឺរាតត្បាត។

 

សម្គាល់៖ ទិន្នន័យមួយចំនួនគឺបានមកពី CBRE Cambodia

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)