ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Market Outlook > Sell Market > ហេតុផលទាំង ៨ យ៉ាងដែលអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អបំផុត

ហេតុផលទាំង ៨ យ៉ាងដែលអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អបំផុត

251
2022-12-29
សង្ខេប:វិនិយោគលើអចលនទ្រព្យមិនមែនសម្រាប់តែអ្នកមាននិងល្បីឈ្មោះនោះទេ។ អ្នកណាក៏អាចធ្វើបានដែរ បើទោះបីជាអ្នកគ្រាន់តែមានប្រាក់កក់មុនតិចក៏ដោយ។ ជាមួយនឹងការរៀបចំនិងការស្រាវជ្រាវបានត្រឹមត្រូវ អ្នកណាក៏អាចរីករាយជាមួយនឹងការផ្តល់ជូនអចលនទ្រព្យដែលទទួលបានប្រាក់ចំណេញដែលនឹកស្មានមិនដល់។

វិនិយោគលើអចលនទ្រព្យមិនមែនសម្រាប់តែអ្នកមាននិងល្បីឈ្មោះនោះទេ។ អ្នកណាក៏អាចធ្វើបានដែរ បើទោះបីជាអ្នកគ្រាន់តែមានប្រាក់កក់មុនតិចក៏ដោយ។ ជាមួយនឹងការរៀបចំនិងការស្រាវជ្រាវបានត្រឹមត្រូវ អ្នកណាក៏អាចរីករាយជាមួយនឹងការផ្តល់ជូនអចលនទ្រព្យដែលទទួលបានប្រាក់ចំណេញដែលនឹកស្មានមិនដល់។

ឥឡូវនេះ សូមក្រឡេកមកមើលអំពីមូលហេតុកំពូលទាំង ៨ ដើម្បីវិនិយោគលើអចលនទ្រព្យដើម្បីជួយអ្នកសម្រេចចិត្តថា តើវាសមនឹងលោកអ្នកដែរឬទេ។

១. អចលនទ្រព្យគឺជាទ្រព្យរូបី

នៅពេលអ្នកវិនិយោគលើទ្រព្យសម្បត្តិអរូបីដូចជា ភាគហ៊ុន ឬមូលបត្របំណុល អ្វីដែលអ្នកត្រូវបង្ហាញសម្រាប់ការវិនិយោគរបស់អ្នកគឺក្រដាសមួយសន្លឹក។ អ្នកមិនមានកម្មសិទ្ធិអ្វីទាំងអស់។ ប្រសិនបើទីផ្សារភាគហ៊ុនគាំង ក្រដាសមួយសន្លឹករបស់អ្នកអាចគ្មានតម្លៃអ្វីទាំងអស់។

ប្រសិនបើអ្នកវិនិយោគលើអចលនទ្រព្យ អ្នកអាចមើលឃើញទ្រព្យជាក់ស្តែងនឹងភ្នែកតែម្ដង។ តម្លៃអាចកើនឡើងនិងថយចុះក្នុងរយៈពេលជាច្រើនឆ្នាំ - គ្មានការធានាថាវានឹងមិនធ្លាក់ចុះទេ ប៉ុន្តែទ្រព្យរូបី គឺមានតម្លៃជាងអ្វីផ្សេងៗ។ អ្នកនៅតែមានទ្រព្យដើម្បីលក់ ទោះបីជាអ្នកចង់ចេញពីការវិនិយោគ។

ដោយសារវាជាទ្រព្យរូបី អាចមើលឃើញនឹងភ្នែក វាក៏ត្រូវការពេលយូរបន្តិច ដើម្បីលក់វា ព្រោះវិនិយោគិនត្រូវធ្វើការដោះស្រាយ ជាមួយអ្នកទិញ ហើយត្រូវឆ្លងកាត់ប្រតិបត្តិការដែលស្របច្បាប់ទាំងអស់។ ហើយការវិនិយោគរបស់លោកអ្នក នឹងពោរពេញទៅដោយផ្លែផ្កា ប្រសិនបើដូចអ្វីដែលបានគ្រោងទុក។

២. តម្លៃអចលនទ្រព្យជាធម្មតាតែងតែទទួលបានផលចំណេញ

Top 5 reasons why real estate investment is the best investment - Pointer

ប្រសិនបើអ្នកវិនិយោគលើលំនៅដ្ឋានក្នុងកំឡុងពេលរាងយូរគួរសម ឱកាសទទួលបានប្រាក់ចំណេញរបស់ទ្រព្យ។ ខណៈពេលដែលអ្វីៗកើតឡើងដូចជាវិបត្តិលំនៅដ្ឋានឆ្នាំ ២០០៨ វាមិនមែនជារឿងធម្មតាទេ។ ភាគច្រើនអគារនិងដីមានតម្លៃដែលធ្វើឱ្យការវិនិយោគរបស់អ្នកមានតម្លៃលើសពីអ្វីដែលអ្នកបានចំណាយ។

លោកអ្នកក៏អាចបង្កើនប្រាក់ចំណេញឲ្យកាន់តែកើនឡើង ដោយធ្វើការជួសជុល ឬកែលម្អទ្រព្យរបស់អ្នកនោះ។ មិនថាអ្នកទិញអចលនទ្រព្យដែលមានតម្លៃទាប ហើយជួសជុលវាដើម្បីលក់ ឬអ្នកអាចជួសជុលអចលនទ្រព្យសម្រាប់ជួល អ្នកពិតជាអាចបង្កើនតម្លៃផ្ទះបានលឿនជាងការស្មានទុកពីមុន ដែលផ្តល់ឱ្យអ្នកនូវប្រាក់ចំណេញកាន់តែច្រើនលើការវិនិយោគរបស់អ្នក។

៣. អាចបង្កើនតម្លៃទ្រព្យម្ចាស់របស់លោកអ្នក

នៅពេលអ្នកទូទាត់សមតុល្យប្រាក់កម្ចីទិញផ្ទះរបស់អ្នកចុះ ឬជួសជុលផ្ទះឡើងវិញ ដើម្បីបង្កើនតម្លៃរបស់វា អ្នកក៏អាចប្រើដើមទុនដើម្បីបង្កើនការវិនិយោគរបស់អ្នកផងដែរ។ ទ្រព្យម្ចាស់របស់អ្នកគឺជាភាពខុសគ្នារវាងតម្លៃផ្ទះរបស់អ្នក និងចំនួនទឹកប្រាក់ដែលអ្នកជំពាក់លើប្រាក់កម្ចីទិញផ្ទះរបស់អ្នក។ ភាពខុសគ្នាណាមួយគឺជាប្រាក់ចំណេញរបស់អ្នកហើយ។

ប្រសិនបើអ្នកទុកផ្ទះចោល ប្រាកដជាមិនអាចប្រើទ្រព្យនេះទាំងអស់បានទេ ប៉ុន្តែប្រសិនបើវិនិយោគចំនួន ៨០% នៃតម្លៃផ្ទះ ដោយប្រើអ្វីដែលនៅសល់ ដើម្បីវិនិយោគលើអចលនទ្រព្យបន្ថែម។ នេះគឺជាវិធីដ៏ល្អមួយដើម្បីបង្កើនផលបត្ររបស់អ្នក ដោយមិនចាំបាច់រង់ចាំរហូតដល់អ្នកមានប្រាក់កក់គ្រប់គ្រាន់ សម្រាប់បង់មុនចំនួន ២០-៣០% សម្រាប់ទិញអចលនទ្រព្យផ្សេងទៀតបានដោយងាយស្រួល។

៤. អចលនទ្រព្យផ្តល់លំហូរសាច់ប្រាក់

Cash Flow vs. Appreciation: What Should Drive Your Real Estate Investment  Decision? | Mashvisor

ប្រសិនបើអ្នកវិនិយោគលើអចលនទ្រព្យដែលទិញរួចហើយ អ្នកអាចជួលវាចេញ នោះអ្នកទទួលបានលំហូរសាច់ប្រាក់ជាប្រចាំខែ។ ការវិនិយោគភាគច្រើនមិនផ្តល់លំហូរសាច់ប្រាក់ទេ។ យ៉ាងហោចណាស់ពួកគេអាចផ្តល់ភាគលាភ ប៉ុន្តែអ្នកទទួលបានតែក្នុងត្រីមាសឬក្នុងរយៈពេលមួយជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។

វាក៏អាស្រ័យលើរបៀប ដែលអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នក អចលនទ្រព្យអាចជាការវិនិយោគអកម្ម។ ប្រសិនបើអ្នកធ្វើការជាមួយគេហអចលនទ្រព្យ ដូចជា ខមភើស រៀល អ៊ីស្ទេត ដើម្បីទិញអចលនទ្រព្យវិនិយោគរបស់អ្នក ខាងយើងនឹងផ្គូផ្គងអ្នកជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យតែម្ដង។ រឿងនេះគឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកវិនិយោគលើអចលនទ្រព្យរយៈពេលវែង។ នេះមានន័យថាទោះបីអ្នកមិនធ្វើការច្រើនម៉ោងក៏ដោយ ប៉ុន្តែនៅតែរីករាយជាមួយចំណូលអកម្មប្រចាំខែនិងដើមទុននៅពេលអ្នកលក់អចលនទ្រព្យ។

៥. អ្នកអាចមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធ

នៅពេលអ្នកជាម្ចាស់អចលនទ្រព្យវិនិយោគដែលអ្នករស់នៅ អ្នកក៏ទទួលបានការកាត់បន្ថយពន្ធតិចតួចបំផុត។ ម្ចាស់ផ្ទះភាគច្រើនមិនបង្ហាញពីការចំណាយបន្ទាប់បន្សំលើអចលនទ្រព្យរបស់ពួកគេទេ ដូច្នេះពួកគេមិនអាចទាញយកអត្ថប្រយោជន៍ពីការសន្សំនៃអចលនទ្រព្យបានទេ។ ទោះបីជាអ្នកគិតតាមលំដាប់លំដោយក៏ដោយ ក្នុងករណីភាគច្រើនអ្នកគ្រាន់តែអាចបន្ថយពន្ធអចលនទ្រព្យនិងការប្រាក់កម្ចីទិញផ្ទះរបស់អ្នកតែប៉ុណ្ណោះ។

រាល់ការចំណាយដែលអ្នកមានដើម្បីថែរក្សាទ្រព្យសម្បត្តិគ្រប់គ្រងអាជីវកម្ម ឬសូម្បីតែធ្វើអាជីវកម្ម (ទិញកុំព្យូទ័រយួរដៃ ធ្វើដំណើរទៅផ្ទះ។ ល។ ) អាចត្រូវបានកាត់កងនៅក្នុងពន្ធរបស់អ្នកបាន។ ជម្រើសល្អ អ្នកគួរតែរក្សាទុកនូវវិក័យបត្រដែលបានចំណាយទាំងអស់ទុកជាភស្តុតាង។ ដូចនេះហើយ កាត់បន្ថយការបង់ពន្ធរបស់អ្នកនិងបង្កើនប្រាក់ចំណេញមួយកម្រិតទៀត។

៦. ជាផែនការសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ដ៏ល្អ

How to Plan Post Retirement Income using Mutual Funds | Financial Planning

នៅពេលអ្នកវិនិយោគលើអចលនទ្រព្យ ហើយអ្នកវិនិយោគលើវាក្នុងរយៈពេលវែង នោះនៅពេលដែលពេលវេលាកន្លងផុតទៅអ្នកនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ នៅពេលអ្នកចូលនិវត្តន៍ឬក៏ពេលនៅជិត អ្នកអាចលក់ទ្រព្យហើយប្រើប្រាក់ចំណេញសម្រាប់ចំណាយនៅពេលអ្នកចូលនិវត្តន៍។ បើយើងក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែង មានមនុស្សជាច្រើន មានផ្នត់គំនិតថា ឲ្យតែមានផ្ទះជួល ឬលក់ទៅ ចាស់ទៅមិនលំបាកឡើយ ឬ ចាស់ទៅយកតែលុយផ្ទះជួល យកទៅណាអស់ ដែលគំនិតនេះបានផុសឡើងជាច្រើនឆ្នាំមកហើយ។ 

ប៉ុន្តែអ្នកគួរពិភាក្សាជាមួយអ្នកប្រឹក្សាផ្នែកពន្ធជាមុនសិន មុនពេលអ្នកលក់អចលនទ្រព្យ ដូច្នេះអ្នកអាចកាត់បន្ថយបំណុលពន្ធរបស់អ្នកនៅពេលអ្នកលក់ ឬដាក់ជួលផ្ទះ។ ដោយសារវាមិនមែនជាទីលំនៅចម្បងសំខាន់នោះ អ្នកមិនទទួលបានការលើកលែងពន្ធលើដើមទុននោះទេ ប៉ុន្តែក៏នៅមានវិធីផ្សេងទៀតដើម្បីកាត់បន្ថយបំណុលពន្ធរបស់អ្នក។

៧. អ្នកមានជម្រើសជាច្រើន

មានវិធីច្រើនជាងមួយ ដើម្បីវិនិយោគលើអចលនទ្រព្យ។ មនុស្សជាច្រើនទិញនិងកាន់កាប់អចលនទ្រព្យ ព្រោះវាផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែល្អ ហើយអាចជួយអ្នកសន្សំសម្រាប់គោលដៅអនាគត។ ប្រសិនបើអ្នកប្រើវេទិកាអចលនទ្រព្យ ដូចជា ខមភើស រៀល អ៊ីស្ទេត ខាងយើងខ្ញុំនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បីជ្រើសរើសអចលនទ្រព្យ រួមទាំងព័ត៌មានហិរញ្ញវត្ថុទៀតផង។

៨. អ្នកមិនត្រូវការដើមទុនច្រើន ដើម្បីវិនិយោគលើអចលនទ្រព្យទេ

មនុស្សជាច្រើនសន្មតថាពួកគេត្រូវការដើមទុនច្រើន ដើម្បីទិញអចលនទ្រព្យវិនិយោគ។ ប៉ុន្តែមិនពិតទាំងអស់នោះទេ ប្រសិនបើលោកអ្នករកឃើញ ក្រុមហ៊ុនអចលនទ្រព្យដែលត្រឹមត្រូវ ដោយមានជំនួយពីវេទិកាអចលនទ្រព្យ ដូចជា ខមភើស រៀល អ៊ីស្ទេត វិនិយោគិននឹងមានពេលវេលាងាយស្រួល ក្នុងការផ្តល់ហិរញ្ញប្បទាន ប្រសិនបើអ្នកមានឥណទានសមរម្យ និងមានបំណុលដែលស្ថិតក្រោមការគ្រប់គ្រងនោះ។

នៅពេលអ្នកអាចទទួលបានហិរញ្ញប្បទានតាមបែបប្រពៃណី អ្នកត្រូវការតែ ២០% - ៣០% នៃតម្លៃលក់ដើម្បីបង់មុន ក្នុងតម្លៃផ្ទះទាំងមូល។ នេះមានន័យថាអ្នកអាចបង្កើនការវិនិយោគរបស់អ្នក - វិនិយោគលើទ្រព្យសម្បត្តិ ដែលមានតម្លៃច្រើនជាងអ្នកបានវិនិយោគ។ ប្រសិនបើតម្លៃអចលនទ្រព្យកើនឡើង អ្នកនឹងទទួលបានផលចំណេញកាន់តែច្រើនពីការវិនិយោគរបស់អ្នកជាទីគាប់ចិត្ត។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)