ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Loan Policy > គោលការណ៍ថ្មីចុងក្រោយនៃឥណទានទិញផ្ទះពីធនាគារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣

គោលការណ៍ថ្មីចុងក្រោយនៃឥណទានទិញផ្ទះពីធនាគារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣

787
2023-02-14
សង្ខេប:អត្រាការប្រាក់នៃឥណទានទិញផ្ទះនៅប្រទេសកម្ពុជាគឺស្មើទៅនឹង ៣ ដង បើប្រៀបធៀបទៅនឹងអត្រាការប្រាក់នៅប្រទេសចិន ប៉ុន្តែអត្រាការប្រាក់គណនីបញ្ញើកាលកំណត់នៅប្រទេសកម្ពុជាក៏ខ្ពស់ដែរ ដោយស្មើនឹងប្រទេសចិន ៣ ទៅ ៤ ដងឯណោះ។ ទន្ទឹម​នឹង​នេះ វិធីសាស្ត្រ​ទូទាត់​ក្នុងការទិញលំនៅឋាន​នៅ​ប្រទេសកម្ពុជា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ចិន។ អ្នកអភិវឌ្ឍន៍ភាគច្រើនផ្តល់ការបង់រំលស់ដោយគ្មានការប្រាក់ ក្នុងចំនួន ១០-២០ ភាគរយ សម្រាប់រយៈពេល ១២ ខែ ២៤ ខែ ឬ ៣៦ ខែ ការបង់ប្រាក់គម្រោងមួយចំនួននឹងត្រូវបង់តាមសមាមាត្រតាមដំណាក់កាលទៅតាមវឌ្ឍនភាពនៃការសាងសង់គម្រោង។ ហើយខុសពីវិធីសាស្ត្រនៅក្នុងប្រទេសចិន ដែលការសងប្រាក់កម្ចីចាប់ផ្តើមភ្លាមៗនៅពេលដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខារួចរាល់។

មិនដូចនឹងប្រទេសចិនទេ កម្ពុជាជាទូទៅមានអត្រាការប្រាក់ខ្ពស់ជាងលើកម្ចីទិញផ្ទះ។ ដូច្នេះប្រសិនបើអ្នកចង់ខ្ចីប្រាក់ទិញផ្ទះនៅកម្ពុជា អ្នកត្រូវសម្របតាមចំណុចមួយនេះ។

អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាគឺស្មើនឹងបីដងនៃអត្រាការប្រាក់នៅប្រទេសចិន។

យោងតាមស្ថិតិនៃទីក្រុងចំនួន ១០០ ដែលចេញផ្សាយដោយ "វិទ្យាស្ថានស្រាវជ្រាវ BEIKE" នៅក្នុងទីផ្សារប្រទេសចិនបច្ចុប្បន្ន អត្រាការប្រាក់ចម្បងសម្រាប់ផ្ទះទីមួយគឺជាមធ្យម ៤.០៩ ភាគរយ ហើយអត្រាជាមធ្យមសម្រាប់ផ្ទះទីពីរគឺ ៤.៩១ ភាគរយ។

ក្រោយបំផុតសម្រាប់ឆ្នាំ ២០២៣ ដែលធនាគារកណ្តាលបានប្រកាសថា សម្រាប់ ១ ឆ្នាំ អត្រា LPR មានចំនួន ៣.៦៥%, និងលើសពី ៥ ឆ្នាំ អត្រា LPR គឺ ៤.៣%។ 

មុន និងក្រោយបុណ្យចូលឆ្នាំចិន ទីក្រុងជាច្រើនបានចេញគោលនយោបាយបន្ទាបអត្រាការប្រាក់កម្ចីទិញផ្ទះ ហើយអត្រាការប្រាក់សម្រាប់ផ្ទះដំបូងក្នុងទីក្រុងភាគច្រើនបានធ្លាក់ចុះក្រោម ៤%ទៅទៀត។

នៅក្នុងទីក្រុង Shenyang ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ អត្រាការប្រាក់កម្ចីទិញផ្ទះដំបូងរបស់ធនាគារមួយចំនួន នឹងត្រូវកាត់បន្ថយមកត្រឹម ៣.៩%។

នៅក្នុងទីក្រុង Tianjin ចាប់ពីខែមករា អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះផ្ទាល់ខ្លួនសម្រាប់ផ្ទះដំបូងគឺ "មិនទាបជាងរយៈពេលដែលត្រូវគ្នាជាមួយ LPR-៤០ ពិន្ទុមូលដ្ឋាន" ដែលស្មើនឹង ៣.៩% ។

នៅទីក្រុង Zhengzhou, Henan និង Taiyuan, Shanxi ធនាគារមួយចំនួនក៏បានចាប់ផ្តើមអនុវត្តដែនកំណត់ទាបដល់៣.៨% សម្រាប់អត្រាការប្រាក់ឥណទានទិញផ្ទះដំបូងនៅដើមខែមករា។

នៅទីក្រុង Fuzhou និង Xiamen ដែនកំណត់ទាបនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះដំបូងក៏ត្រូវបានបន្ទាបពី ៤.១% ទៅ ៣.៨% ចាប់តាំងពីថ្ងៃទី ៣១ ខែមករា។

ដោយសារអត្រាការប្រាក់កម្ចីទិញផ្ទះខ្ពស់បំផុតនៅក្នុងប្រទេសចិន ទីក្រុងលំដាប់កំពូលទាំងបួនរួមមាន ទីក្រុងBeijing, Shanghai, Guangzhou និង Shenzhen មិនទាន់ធ្វើការកែតម្រូវនៅឡើយ។ ក្នុងចំណោមនោះ ទីក្រុងប៉េកាំងជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងអត្រាការប្រាក់កម្ចីទិញផ្ទះដំបូង មានអត្រា ៤.៨៥% ចំណែកឯទីក្រុងសៀងហៃគឺមានអត្រា ៤.៦៥% ទីក្រុង Guangzhou មានអត្រា ៤.៣% និងទីក្រុង Shenzhen មានអត្រា ៤.៦%។



នៅក្នុងលក្ខខណ្ឌនៃប្រាក់កម្ចីមូលនិធិផ្តល់ជំនួយ អត្រាការប្រាក់នៃប្រាក់កម្ចីមូលនិធិផ្តល់លើលំនៅដ្ឋានផ្ទាល់ខ្លួនដំបូងគេនៅក្នុងប្រទេសចិនគឺ ២.៦% សម្រាប់រយៈពេលតិចជាង ៥ ឆ្នាំ (រួមទាំងឆ្នាំទី ៥ ) និង ៣.១% សម្រាប់រយៈពេលលើសពី ៥ ឆ្នាំ; អត្រាការប្រាក់នៃប្រាក់កម្ចីមូលនិធិផ្តល់លំនៅដ្ឋានផ្ទាល់ខ្លួនទីពីរសម្រាប់រយៈពេលតិចជាង ៥ ឆ្នាំ (គិតទាំងឆ្នាំទី ៥) គឺចាប់ពី ៣.០២៥% ហើយសម្រាប់រយៈពេលលើសពី ៥ ឆ្នាំគឺចាប់ពី ៣.៥៧៥% ។

យោងទៅតាមទស្សនៈនៃរយៈពេលកម្ចីចាប់ពី ១០ ឆ្នាំឡើងទៅ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះដំបូងនៅក្នុងប្រទេសចិនជាទូទៅគឺ ៣.១% ទៅ ៤% ។

នៅក្នុងប្រទេសកម្ពុជា ដោយសាររចនាសម្ព័ន្ធធនាគារមានភាពខុសប្លែកពីប្រទេសចិន ដែលភាគច្រើនជាធនាគារឯកជន ហើយអត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាជាទូទៅមានចន្លោះពី ៨% ទៅ ១២%។

យ៉ាងណាមិញ វិធីសាស្ត្រទូទាត់នៅកម្ពុជាមានលក្ខណៈខុសប្លែកពីប្រទេសចិនដែរ។ អ្នកអភិវឌ្ឍន៍ភាគច្រើនផ្តល់ការបង់រំលស់ដោយគ្មានការប្រាក់ ក្នុងចំនួនពី ១០-២០% សម្រាប់រយៈពេល ១២ខែ ២៤ ខែ ឬ ៣៦ ខែ ការទូទាត់របស់គម្រោងមួយចំនួននឹងត្រូវបង់តាមសមាមាត្រតាមដំណាក់កាលទៅតាមវឌ្ឍនភាពនៃការសាងសង់គម្រោង។ ដោយខុសពីវិធីសាស្ត្របង់ប្រាក់នៅក្នុងប្រទេសចិន ដែលការសងប្រាក់កម្ចីចាប់ផ្តើមភ្លាមៗនៅពេលដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខា។


កម្ពុជាមានអត្រាការប្រាក់កម្ចីទិញផ្ទះខ្ពស់ ប៉ុន្តែអត្រាប្រាក់គណនីបញ្ញើកាលកំណត់ក៏ខ្ពស់ផងដែរ។

អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខពីរ។ ទោះបីជាអត្រាការប្រាក់ប្រាក់កម្ចីនៅកម្ពុជាមានចំនួនបីដងនៃប្រទេសចិនក៏ដោយ អត្រាការប្រាក់គណនីបញ្ញើកាលកំណត់នៅកម្ពុជាក៏ខ្ពស់ដែរ ដែលនេះស្មើនឹងបី ឬបួនដងនៃប្រទេសចិន។

សូមក្រឡេកមើលទៅកាន់ការប្រៀបធៀបអត្រាការប្រាក់គណនីបញ្ញើកាលកំណត់រវាងធនាគារ ABA របស់កម្ពុជា និងធនាគារប្រជាជនចិន។

អត្រាការប្រាក់គណនីបញ្ញើកាលកំណត់រយៈពេលមួយឆ្នាំនៅកម្ពុជាគឺ ៧.២៥% ហើយអត្រាការប្រាក់គណនីបញ្ញើកាលកំណត់រយៈពេលមួយឆ្នាំនៅប្រទេសចិនគឺ ១.៦៥%។

អត្រាការប្រាក់គណនីបញ្ញើកាលកំណត់រយៈពេលបីឆ្នាំនៅកម្ពុជាមានអត្រា ៧.៧៧% ហើយអត្រាការប្រាក់គណនីបញ្ញើកាលកំណត់រយៈពេលបីឆ្នាំនៅប្រទេសចិនគឺ ២.៦%។


ប្រតិបត្តិការទិញលំនៅឋានជាប់ផ្ទាល់ដីត្រូវបានកើនឡើង ៨០% នៅក្នុងឆ្នាំ ២០២២ ដែលនឹងជម្រុញតម្រូវការប្រាក់កម្ចីទិញផ្ទះ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ការលក់ និងទិញអចលនទ្រព្យលំនៅដ្ឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើង ៨០% ក្នុងឆ្នាំ ២០២២ ហើយតម្រូវការអចលនទ្រព្យពីអ្នកទិញក្នុងស្រុកនៅតែបន្តកើនឡើង ជាពិសេសលំនៅដ្ឋានដែលតម្លៃមធ្យម និងលំដាប់ថវិកា។ ជាមួយគ្នានេះ សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) កើនឡើង ៤.២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលទីក្រុងភ្នំពេញកើនឡើង ៤% និងបណ្តាខេត្តផ្សេងទៀតកើនឡើង ៧% ដែលមានន័យថា វិស័យអចលនទ្រព្យកំពុងចាប់ផ្តើម ងើបឡើងវិញ។

កាលពីឆ្នាំមុន ដោយសារតម្រូវការរបស់អតិថិជនក្នុងស្រុកក្នុងវិស័យអចលនទ្រព្យកើនឡើង ក៏នាំឱ្យមានការរីកលូតលាស់ជាបន្តបន្ទាប់ និងឆាប់រហ័សលើការផ្តល់ប្រាក់កម្ចីអចលនទ្រព្យរបស់ធនាគារ។ នៅក្នុងផលប័ត្រប្រាក់កម្ចីនៃប្រព័ន្ធធនាគារទាំងមូលក្នុងឆ្នាំ ២០២២ សមាមាត្រនៃសំណង់ និងអចលនទ្រព្យបានកើនឡើងពី ២៧% ទៅ ៣២% នៅឆ្នាំ ២០២២។ ក្នុងចំណោមនោះ ប្រាក់កម្ចីទិញផ្ទះមានចំនួន ១៤% សកម្មភាពអចលនទ្រព្យមាន ៩% និងសំណង់មានចំនួន ៩% ។

សម្រាប់ជនជាតិចិនដែលមានបំណងចង់វិនិយោគលើអចលនទ្រព្យកម្ពុជា ឬជនជាតិចិនដែលកំពុងធ្វើការ និងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ការទិញផ្ទះដោយប្រើឥណទាន គួរស្វែងយល់អំពីគោលនយោបាយកម្ចីទិញផ្ទះ ដែលថ្មីចុងក្រោយបំផុតរបស់ធនាគារធំៗក្នុងប្រទេសកម្ពុជាជាមុនសិន។

ដើម្បីជម្រុញទីផ្សារអចលនទ្រព្យឲ្យកាន់តែសកម្ម ទីក្រុងជាច្រើនក្នុងប្រទេសចិនបានទម្លាក់អត្រាការប្រាក់លើឥណទានទិញផ្ទះ ដើម្បីជម្រុញតម្រូវការទិញផ្ទះ។ គ្រាន់តែនៅក្នុងខែមករា ទីក្រុងចំនួន ១៥ បានទម្លាក់អត្រាការប្រាក់លើឥណទានទិញផ្ទះដំបូង។ ប្រាក់កម្ចីទិញផ្ទះភាគច្រើននៅក្នុងប្រទេសកម្ពុជាមានអត្រាការប្រាក់មិនស្ថិតស្ថេរ ហើយភាគីឈានមុខគេនៃអត្រាការប្រាក់គឺភាគច្រើនជាធនាគារ។ នៅពេលដែលតម្រូវការទីផ្សារសម្រាប់អ្នកទិញក្នុងស្រុកកើនឡើង ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យក៏នឹងបន្តកើនឡើងផងដែរ។ សម្រាប់អ្នកដែលត្រូវការកម្ចីទិញលំនៅឋានក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកអាចសិក្សាអំពីអត្រាការប្រាក់របស់ធនាគារធំៗជាមុន។ ទន្ទឹមនឹងនេះ វាក៏មានសារៈសំខាន់ផងដែរក្នុងការជ្រើសរើសធនាគារដែលមានកេរ្តិ៍ឈ្មោះល្អ និងស្ថានភាពហិរញ្ញវត្ថុរឹងមាំ។

ចំណុចសំខាន់ៗនៃគោលការណ៍លើឥណទានរបស់ធនាគារធំៗនៅប្រទេសកម្ពុជា៖

១. ធនាគារភាគច្រើនគាំទ្រជាទូទៅនូវចំនួនទឹកប្រាក់កម្ចីពី ៧០-៨០% នៃតម្លៃអចលនទ្រព្យសរុប (នៅសល់ ២០-៣០% អាស្រ័យលើគោលការណ៍របស់អ្នកអភិវឌ្ឍន៍ ដោយអ្នកអភិវឌ្ឍន៍ខ្លះនឹងផ្តល់ការបង់រំលស់ដោយគ្មានការប្រាក់រយៈពេល ១-៣ ឆ្នាំ ឬ បង់មុន ១០% បូករួមទាំងការបង់រំលស់ដោយគ្មានការប្រាក់។)

២. ជាទូទៅ រយៈពេលកម្ចីចាប់ពី ១៥-២៥ ឆ្នាំ

៣. សម្រាប់ជនបរទេសត្រូវមានរបាយការណ៍ប្រាក់ចំណូល ៦ ខែចុងក្រោយ

៤. ប្លង់កម្មសិទ្ធិអចលនទ្រព្យត្រូវតែជាប្លង់រឹង ឬប្លង់ទន់

៥. ធនាគារមួយចំនួននឹងគិតប្រាក់ ១% នៃចំនួនប្រាក់កម្ចីជាថ្លៃដំណើរការ


គោលការណ៍កម្ចីចុងក្រោយរបស់ធនាគារធំៗនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣

(១) ឈ្មោះធនាគារ៖ J Trust Royal Bank

- ចំនួនប្រាក់កម្ចី៖ ចំនួនប្រាក់កម្ចីមានអតិបរមាអាចរហូតដល់៨០ ភាគរយ នៃតម្លៃអចលនទ្រព្យ ឬ ១.៥ លានដុល្លារអាមេរិក (ឬទាបជាង) និង ចំនួនកម្ចីអប្បបរមាចាប់ពី ២១,០០០ ដុល្លារអាមេរិក

- រយៈពេលកម្ចី៖ ២០ ឆ្នាំ។

- អត្រាការប្រាក់៖ ៨.៥ ភាគរយ ក្នុងមួយឆ្នាំ

- ថ្លៃសេវាអនុម័តកម្ចី ៖ ១% ចំនួនប្រាក់កម្ចី

- ទឹកប្រាក់កម្ចីអប្បបរមា៖ ២០,០០០ ដុល្លារអាមេរិក

- ទឹកប្រាក់កម្ចីអតិបរមា៖ រហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ឬ ១.៥ លានដុល្លារអាមេរិក (មួយណាទាបជាង)។

- ថ្លៃសេវាសងមុនកំណត់៖ ៣% សម្រាប់ការបង់ក្នុងអំឡុងពេលដែលបានកំណត់

(២) ឈ្មោះធនាគារ៖ ធនាគារ ជីប ម៉ុង

- ចំនួនប្រាក់កម្ចី៖ ផ្តល់ជូននូវចំនួនប្រាក់កម្ចីរហូតដល់ទៅ ៨០ ភាគរយនៃតម្លៃបញ្ចាំ ឬស្មើនឹង ១ លានដុល្លារ

- រយៈពេលកម្ចី៖ ២០ ឆ្នាំ។

- អត្រាការប្រាក់៖ ៨-៨.៥ ភាគរយ ក្នុងមួយឆ្នាំ

- តម្រូវការ៖

+ ថតចំលងអត្តសញ្ញាណប័ណ្ណ / សំបុត្រកំណើត / លិខិតឆ្លងដែន / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ

+ របាយការណ៍ប្រាក់ចំណូល

+ ឯកសារផ្សេងទៀតដែលធនាគារត្រូវការ

(៣) ឈ្មោះធនាគារ៖ ធនាគារ ស៊ិនហាន

- ចំនួនប្រាក់កម្ចី៖ រហូតដល់ ៨០ ភាគរយនៃតម្លៃផ្ទះ

- រយៈពេលកម្ចី៖ ២៥ឆ្នាំ

- អត្រាការប្រាក់៖ ឆ្នាំទី១ អត្រា ៦.៤៩ ភាគរយ, ឆ្នាំទី ២ ចាប់ពី ៧.៩៥ ភាគរយ

- តម្រូវការ៖

+ ត្រូវជានីតិជន(អាយុ ១៨-៦០ ឆ្នាំ)

+មានអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនត្រឹមត្រូវ

+មានអាសយដ្ឋានអចិន្ត្រៃយ៍នៅកម្ពុជា

+ មានឯកសារបញ្ជាក់ប្រាក់ចំណូល

- លក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត

(៤) ឈ្មោះធនាគារ៖ ធនាគារភ្នំពេញពាណិជ្ជ ម.ក

- ចំនួនប្រាក់កម្ចី៖ ចាប់ពី ២,០០០ ដុល្លារឡើងទៅ អាចកម្ចីរហូតដល់ ៨០ ភាគរយនៃតម្លៃផ្ទះ

- រយៈពេលកម្ចី៖ ២០ ឆ្នាំ

- អត្រាការប្រាក់៖ ៨.៩-១៣.៥ ភាគរយក្នុងមួយឆ្នាំ

- តម្រូវការ៖

+ ត្រូវមានប្រាក់ខែថេរ ឬមានប្រាក់ចំណូលគ្រប់គ្រាន់

+ ជាពលរដ្ឋដែលមានអាសយដ្ឋានច្បាស់លាស់

+ មានលទ្ធភាពនៅក្នុងការសងប្រាក់មកវិញ

+ ប្រភេទប្លង់៖ ប្លង់ទន់/រឹង

  

(៥) ឈ្មោះធនាគារ៖ ធនាគារ  ស៊ីអាយអិមប៊ី

- ចំនួនប្រាក់កម្ចី៖ អាចខ្ចីរហូតដល់ ៧០ ភាគរយនៃតម្លៃផ្ទះ

- រយៈពេលកម្ចី៖ ២៥ ឆ្នាំ

- អត្រាការប្រាក់៖ យោងទៅតាមស្ថានភាពកម្ចីរបស់អតិថិជន

- លក្ខខណ្ឌ 

- ឯកសារចាំបាច់៖

+ ជាពលរដ្ឋខ្មែរ សម្រាប់់ជាបុគ្គលឯកជន និងកម្មសិទ្ធិរួម

+ មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦៥ ឆ្នាំ

+ អត្តសញ្ញាណប័ណ្ណ

+ ភស្តុតាងនៃប្រាក់ចំណូល 

+ ឯកសារផ្សេងៗដែលធនាគារត្រូវការ

(៦) ឈ្មោះធនាគារ៖ ធនាគារព្រីនស៍

- ចំនួនប្រាក់កម្ចី៖ រហូតដល់ ៧០ភាគរយនៃវត្ថុបញ្ចាំ

- រយៈពេលកម្ចី៖ អាចរហូតដល់ ២៥ ឆ្នាំ

- អត្រាការប្រាក់៖ ៩-១២ ភាគរយក្នុងមួយឆ្នាំ

- តម្រូវការ៖

+អាយុចាប់ពី១៨ឆ្នាំឡើងទៅ

+មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

+ លិខិតបញ្ជាក់ប៉ាតង់ ឬលិខិតបញ្ជាក់ការងារ

+ លិខិតបញ្ចាក់ប្រាក់ខែកំឡុងពេល ៣ ទៅ ៦ ខែចុងក្រោយ ឬរបាយការណ៍ចំណូល

+ ប្លង់ទន់/រឹង ជាវត្ថុបញ្ចាំ

(៧) ឈ្មោះធនាគារ៖ ធនាគារ FTB

- ចំនួនប្រាក់កម្ចី៖ ប្រាក់កម្ចីអប្បបរមាគឺ ១០,០០០ ដុល្លារអាមេរិក ហើយអតិបរមាត្រូវបានកំណត់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន

- រយៈពេលកម្ចី៖ រហូតដល់ ២៥ ឆ្នាំ

- អត្រាការប្រាក់៖ ១០-១២ ភាគរយក្នុងមួយឆ្នាំ

- តម្រូវការ៖

+ ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល/ហត្ថលេខី

+ សៀវភៅគ្រួសារ

+ កិច្ចសន្យាការងារ 

+ ឯកសារដែលស្របតាមតម្រូវការរបស់ធនាគារ


(៨) ឈ្មោះធនាគារ៖ ធនាគារ ប្រ៊េដ

- ចំនួនប្រាក់កម្ចី៖ អាចខ្ចីរហូតដល់ ៧០ភាគរយ នៃវត្ថុបញ្ចាំ

- រយៈពេលកម្ចី៖ រហូតដល់ ២០ ឆ្នាំ។

- អត្រាការប្រាក់៖ ៨-៨.៤៥ ភាគរយក្នុងមួយឆ្នាំ

- តម្រូវការ៖

+ អត្តសញ្ញាណប័ណ្ណ

+ សៀវភៅគ្រួសារ កិច្ចសន្យាការងារ

+ កិច្ចសន្យាការងារ 

+ របាយការណ៍ប្រាក់ចំណូល 

+ ឯកសារពាក់ព័ន្ធផ្សេង។

(៩) ឈ្មោះធនាគារ៖ ធនាគារអេស៊ីលីដា

- ចំនួនប្រាក់កម្ចី៖ រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ប៉ុន្តែមិនលើសពី ៧០ ភាគរយនៃតម្លៃផ្ទះ ឬដី

- រយៈពេលកម្ចី៖ រយៈពេលកម្ចីអតិបរមាគឺ ១៥ឆ្នាំ

- អត្រាការប្រាក់៖ ៩-១០ភាគរយ ក្នុងមួយឆ្នាំ

- តម្រូវការ៖

+ អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ឡើយ ។

+ អតិថិជនផ្សេងទៀត ដែលមានអាយុចាប់ពីពេលទទួលប្រាក់កម្ចី រហូតដល់កាលាវសាននៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ ៦០ឆ្នាំឡើយ ។

+ ជនជាតិខ្មែរ និងពេញវ័យ 

+ មានការងារ ប្រាក់ខែសមរម្យ ឬអាជីវកម្ម

+ មានអាសយដ្ឋានអចិន្ត្រៃយ៍ ដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន។

(១០) ឈ្មោះធនាគារ៖ ធនាគារ ឌឺជីប៊ី 

- ចំនួនប្រាក់កម្ចី៖ រហូតដល់ ៣០០,០០០ ដុល្លារ

- រយៈពេលកម្ចី៖ រហូតដល់ ៣០០ ខែ (២៥ឆ្នាំ)

- អត្រាការប្រាក់៖ ០.៧៥ ភាគរយ ក្នុងមួយខែ

- តម្រូវការ៖

+អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ

+ ឯកសារផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ (បើមាន)

+ ឯកសារការងារ៖

. សម្រាប់អាជីវកម្ម៖ ច្បាប់ចម្លងនៃលិខិតចុះបញ្ជី បណ្ណប៉ាតង់ អាជ្ញាប័ណ្ណប្រតិបត្តិការ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធផ្សេងទៀត (ប្រសិនបើមាន)

. សម្រាប់ការងារ៖ ច្បាប់ចម្លងលិខិតបញ្ជាក់ការងារ និង/ឬ អត្តសញ្ញាណប័ណ្ណ ប័ណ្ណ ឬលិខិតបញ្ជាក់ប្រាក់ខែដែលបានចេញក្នុងរយៈពេល ៣ ខែចុងក្រោយ (ប្រសិនបើមាន)

- ប្លង់ទន់/ប្លង់រឹង

(១១) ឈ្មោះធនាគារ៖ អិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ី

- ចំនួនប្រាក់កម្ចី៖ រហូតដល់ ១០០,០០០ ដុល្លារអាមេរិក

- រយៈពេលកម្ចី៖ ៣-១២០ខែ (១០ឆ្នាំ)

- អត្រាការប្រាក់៖ ១.២-១.៥ ភាគរយក្នុងមួយខែ

- សោហ៊ុយផ្សេងៗ៖ សោហ៊ុយរៀបចំឯកសារ ១% នៃទំហំបា្រក់កម្ចីក្នុង១វគ្គកម្ចី។

-តម្រូវការ៖

+ ជានីតិជនមានអាយុពី ១៨ ដល់ ៥៥ ឆ្នាំ

+ មានអាសយដ្ឋានអចិន្រ្តៃយ៍

+ លិខិតបញ្ចាក់ការងារ

+ មានរបាយការណ៍ចំណូល

+ មានអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត



អ្នករៀបចំរូបភាពនិងអត្ថបទ︱Nicole, Kangshin

អ្នកនិពន្ធ︱Sunnie   និពន្ធនាយក︱Nicole

——————————————————————


COMPASS REAL ESTATE- ជាវេទិកាដ៏ធំបំផុតក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នក

សូម Follow គេហទំព័រ COMPASS REALESTATE ទាញយកកម្មវិធីនៅលើទូរស័ព្ទ។


លេខទំនាក់ទំនង (តេលេក្រាម):+855 (0) 66400666 /+855 (0) 66300666

ទំព័រ ហ្វេសប៊ុក: Compass Real Estate Platform, Cambodia Compass Real Estate 

គណនី WeChat: inft66


D9C90347-0A70-41fa-B8F6-25C2AF599591.png



Slogan EN-2.png



ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)