ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Property Entrustment > វិធីងាយៗ ៤ យ៉ាងដើម្បីធ្វើឱ្យបញ្ជីអចលនទ្រព្យជួលរបស់អ្នកកាន់តែទាក់ទាញ

វិធីងាយៗ ៤ យ៉ាងដើម្បីធ្វើឱ្យបញ្ជីអចលនទ្រព្យជួលរបស់អ្នកកាន់តែទាក់ទាញ

189
2022-12-29
សង្ខេប:​ការចុះបញ្ជីអចលនទ្រព្យជួល ដែលមានព័ត៌មានពិពណ៌នានិងរូបភាពពេញលេញ គឺមានភាពទាក់ទាញជាង។ ជាទូទៅ បញ្ជីអចលនទ្រព្យដែលមានព័ត៌មានលម្អិត និងពេញលេញនៅលើគេហទំព័រ Compass.com.kh តែងតែទទួលបានអតិថិជនច្រើន ជាងការចុះបញ្ជីអចលនទ្រព្យ ដែលមានព័ត៌មានមិនពេញលេញ!

ការចុះបញ្ជីអចលនទ្រព្យជួល ដែលមានព័ត៌មានពិពណ៌នានិងរូបភាពពេញលេញ គឺមានភាពទាក់ទាញជាង។ ជាទូទៅ បញ្ជីអចលនទ្រព្យដែលមានព័ត៌មានលម្អិត និងពេញលេញនៅលើគេហទំព័រអចលនទ្រព្យ Compass.com.kh តែងតែទទួលបានអតិថិជនច្រើន ជាងការចុះបញ្ជីអចលនទ្រព្យ ដែលមានព័ត៌មានមិនពេញលេញ!

ដោយសារអ្នកជួលភាគច្រើន នឹងត្រូវផ្លាស់ប្តូរកន្លែងស្នាក់នៅ មកពីក្រៅប្រទេស ឬតំបន់ផ្សេងទៀត បញ្ជីអចលនទ្រព្យរបស់អ្នក ត្រូវតែមានភាពទាក់ទាញគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកជួលឱ្យកក់និងបង់ប្រាក់ដោយផ្ទាល់តាមអ៊ីនធឺណិត ដោយមិនចាំបាច់ទៅមើលដល់កន្លែងផ្ទាល់នោះទេ។ សម្រាប់រឿងនេះ ទាមទារការជឿទុកចិត្តជាច្រើន ដែលអ្នកអាចបង្កើតដោយមាន ព័ត៌មាននៅក្នុងបញ្ជីអចលនទ្រព្យនិងប្រវត្តិរូបពេញលេញ។

ខាងក្រោមនេះគឺជាគន្លឹះនិងល្បិចងាយៗចំនួន ៤ អំពីរបៀបធ្វើឱ្យបញ្ជីអចលនទ្រព្យជួលរបស់អ្នក ស្រូបទាញអ្នកជួលដោយគ្មានភាពលំបាក៖

១. បង្ហាញរូបភាពដែលច្បាស់ យ៉ាងហោចណាស់ ៥ រូបដែរ

ចំណាប់អារម្មណ៍ដំបូងអំពីអ្នកនិងបញ្ជីអចលនទ្រព្យរបស់អ្នក ត្រូវបានកំណត់ដោយរូបភាពដែលអ្នកប្រើនោះហើយ។ រូបភាពមានសារៈសំខាន់ក្នុងការបញ្ជាក់សុពលភាព និងការបញ្ជាក់នៅក្នុងបញ្ជីអចលនទ្រព្យរបស់អ្នក។

អ្នកគួរតែបង្ហាញរូបភាពយ៉ាងតិច ១ សន្លឹកនៃគ្រប់កន្លែងទាំងអស់ ដូចជា បន្ទប់គេង ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ងូតទឹកជាដើម ដើម្បីអនុញ្ញាតឱ្យអ្នកជួល នឹកស្រមៃអំពីទិដ្ឋភាពនៅក្នុងនោះ។

របៀបថតរូប៖

     ត្រូវប្រាកដចិត្តថា ទីកន្លែងអចលនទ្រព្យនោះ គឺស្អាត ហើយមានសណ្តាប់ធ្នាប់។

    ⁕ បន្ទប់មានពន្លឺល្អ អាចបើកវាំងនន ហើយថតរូបជាមួយពន្លឺធម្មជាតិ ឬក៏បើកភ្លើង ដើម្បីបន្ថែមសម្រស់។

     ការថតពីជ្រុងនៃអចលនទ្រព្យ គឺប្រសើរជាងថតពីចំហៀងម្ខាងៗ ដែលនាំយកមកនូវទិដ្ឋភាពពេញលេញ ទាំងទំហំ និងកន្លែងផ្សេងៗទៀត។

អ្នកមិនចាំបាច់ចំណាយលុយ ទៅលើអ្នកថតកាមេរ៉ាអាជីព ដើម្បីថតរូបដ៏ល្អឥតខ្ចោះនោះទេ អ្នកក៏អាចប្រើត្រឹមតែស្មាតហ្វូនដែលមានតម្លៃសមរម្យ។

news/2021-09-11/1631371501362642.png

២. បំពេញនូវព័ត៌មានលម្អិត សម្រាប់ពិពណ៌នា

ការសរសេរព័ត៌មានពិពណ៌នាពេញលេញ គឺបង្ហាញអំពីភាពត្រឹមត្រូវ ដែលធ្វើឱ្យបញ្ជីអចលនទ្រព្យរបស់អ្នកកាន់តែទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ អាចជម្រុញឲ្យអ្នកជួលសាកសួរព័ត៌មានអំពីបញ្ជីរបស់អ្នក។

ការពិពណ៌នាគួរតែរួមបញ្ចូលព័ត៌មានអំពីខ្លួនអ្នក បញ្ជីអចលនទ្រព្យរបស់អ្នក អ្វីដែលត្រូវបានរួមបញ្ចូល គួរតែមានកន្លែងព័ទ្ធជុំវិញ មធ្យោបាយធ្វើដំណើរ ទីតាំងនៅជិតសាកលវិទ្យាល័យ ហាងលក់ទំនិញ និងកន្លែងកម្សាន្តនៅក្នុងតំបន់។

នៅពេលដែល អ្នកប្រើការពិពណ៌នា ដោយបញ្ជាក់ពីគុណសម្បត្តិនិងអត្ថប្រយោជន៍ ដែលមាននៅក្នុងអចលនទ្រព្យនោះ វាក៏មានសារៈសំខាន់ ហើយត្រូវមានភាពស្មោះត្រង់និងកំណត់ការរំពឹងទុកត្រឹមត្រូវ ដើម្បីចៀសវាងការលុបចោលឬមានរឿងយល់ច្រឡំកើតឡើង។

ប្រសិនបើអាច លោកអ្នកអាចបញ្ចូលព័ត៌មានឲ្យបានច្រើនតាមដែរអាចធ្វើបាន។ ព័ត៌មានដែលអ្នកបញ្ចូលកាន់តែច្រើន គុណភាពនៃបញ្ជីអចលនទ្រព្យរបស់អ្នក កាន់តែប្រសើរ។ ទាំងនេះក៏នឹងបង្កើនឱកាស ឲ្យអ្នកជួលពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់អ្នកផងដែរ។ ការពិពណ៌នាច្បាស់លាស់និងលម្អិត ក៏អនុញ្ញាតឱ្យអ្នកឆ្លើយតបជាមុន ចំពោះការសង្ស័យនិងសំនួរ ដែលអាចជួយសន្សំសំចៃពេលវេលាច្រើនក្នុងរយៈពេលវែង។

៣. ត្រូវប្រាកដថាទិន្នន័យនៃកាលបរិច្ឆេទ គឺធ្វើបច្ចុប្បន្នភាព

នៅពេលស្វែងរកបន្ទប់ អ្នកជួលត្រូវជ្រើសរើសរយៈពេលជួល ដែលឆ្លុះបញ្ចាំងពីកាលបរិច្ឆេទចូលនិងចេញ។

កាលបរិច្ឆេទចូលនិងចេញ របស់អចលនទ្រព្យដែលធ្វើបច្ចុប្បន្នភាព អនុញ្ញាតឱ្យអ្នកទទួលបានសំណើជួល ដែលមានព័ត៌មានស្រដៀងគ្នាច្រើន ដូច្នេះអ្នកមិនចាំបាច់ចំណាយពេលវេលាឆ្លើយតបទៅនឹងអ្នកជួល ដែលមិនអាចផ្លាស់ប្តូរកាលបរិច្ឆេទចូលនៅតាមការចង់បានរបស់អ្នកបានទេ។

៤. ធ្វើឱ្យព័ត៌មានអន្តរការីរបស់អ្នក មើលទៅគួរឱ្យទុកចិត្ត

ដូចគ្នាទៅនឹងការទិញតាមអនឡាញដែរ អតិថិជនចង់ប្រាកដថា ពួកគេទិញអ្វីដែលពិតប្រាកដ។ បើមានព័ត៌មានមួយដែលពិតប្រាកដ និងអាចទុកចិត្តបាន ហើយក៏ជួយបង្កើតទំនុកចិត្ត។ ប្រសិនបើមានព័ត៌មានអន្តរការីរបស់អ្នកកាន់តែច្រើន កម្រិតឱកាសអតិថិជន ដែលនឹងជួលអចលនទ្រព្យរបស់អ្នក ក៏កាន់តែខ្ពស់ដែរ។

news/2021-09-11/1631371590535630.png

វិធីបង្កើនគុណភាពព័ត៌មានអន្តរការីរបស់អ្នក៖

    ⁕ ប្រើរូបថតថ្មី 

    ⁕ បង្ហាញឈ្មោះពិត

    ⁕ រក្សា“ អត្រាឆ្លើយតប” លើសពី ៩០% និង“ ពេលវេលាឆ្លើយតប” របស់អ្នកក្រោម ២៤ ម៉ោង។ អត្រាឆ្លើយតប បង្ហាញពីការឆ្លើយតបរបស់អ្នកទៅអតិថិជន។ ពេលវេលាឆ្លើយតបបង្ហាញពីរយៈពេលជាមធ្យម ដែលអ្នកត្រូវការដើម្បីឆ្លើយតបទៅនឹងសាររបស់ពួកគេ។ ដោយសារអត្រាឆ្លើយតបនិងពេលវេលាឆ្លើយតបរបស់អ្នកនឹ ងត្រូវបានបង្ហាញនៅលើប្រវត្តិរូបរបស់អ្នក សូមប្រាកដថាអ្នកយកចិត្តទុកដាក់លើកត្តាទាំងនេះនៅពេលមានទំនាក់ទំនងជាមួយអតិថិជន។

ការចុះបញ្ជីអចលនទ្រព្យមាន ព័ត៌មានពេញលេញផ្តល់ឱ្យ អតិថិជនមានទំនុកចិត្តក្នុងជួលអចលនទ្រព្យដែលអ្នកកំពុងតែមាន ដោយមិនត្រូវការការមើលផ្ទាល់ដល់កន្លែងនោះទេ ហើយក៏ធានាផងដែរថា អ្នកនឹងទទួលបានតែសំណើពីអ្នកជួល ដែលសមស្របសម្រាប់អ្នក។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)