ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ដូចទឹកបាក់ទំនប់ ! អតីតមេដឹកនាំពិភពលោករាប់រយនាក់រំអុកឱ្យមេដឹកនាំប្រទេស G7 ធ្វើរឿង១នេះបន្ទាន់ដើម្បីសង្គ្រោះមនុស្សទូទាំងពិភពលោក

ដូចទឹកបាក់ទំនប់ ! អតីតមេដឹកនាំពិភពលោករាប់រយនាក់រំអុកឱ្យមេដឹកនាំប្រទេស G7 ធ្វើរឿង១នេះបន្ទាន់ដើម្បីសង្គ្រោះមនុស្សទូទាំងពិភពលោក

2021-06-07
293
0
សង្ខេប:មេដឹកនាំទាំងអស់បានអំពាវនាវនៅមុនកិច្ចប្រជុំកំពូល G7 នៅប្រទេសអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខនេះ ហើយក៏ជាពេលដែលប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជាមួយមេដឹកនាំអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, កាណាដា និងជប៉ុន ។

[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass] ក្រុងឡុងដ៍  ៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសចំនួន១០០នាក់បានជំរុញឱ្យប្រទេសអ្នកមានទាំង៧ (G7) បង់ប្រាក់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 នៅលើពិភពលោកដើម្បីជួយបញ្ឈប់ការឆ្លងរាតត្បាតនៃជំងឺនេះដែលកំពុងគំរាមកំហែងនៅទូទាំងពិភពលោក និងស្តារស្ថានការណ៍មកកាន់សភាពដើមវិញ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ។

ការអំពាវនាវរបស់អតីតមេដឹកនាំទាំងអស់ធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូល G7 នៅប្រទេសអង់គ្លេសដែលនឹងមកដល់នាពេលខាងមុខ ហើយក៏ជាពេលដែលប្រធានាធិបតីអាមេរិកអាណត្តិថ្មីលោក Joe Biden នឹងជួបជាមួយមេដឹកនាំកំពូលផ្សេងៗទៀតដែលមានដូចជា អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, កាណាដា និងជប៉ុន ។

នៅក្នុងលិខិតរបស់អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសចំនួន១០០នាក់ដែលសរសេរផ្ញើទៅកាន់មេដឹកនាំ G7 ទាំងអស់បានបង្ហាញជំហរថា ៖«កិច្ចសហប្រតិបត្តិការពិភពលោកបានបរាជ័យក្នុងឆ្នាំ២០២០ ប៉ុន្តែឆ្នាំ២០២១ អាចនឹងឈានទៅរកយុគសម័យថ្មីមួយ» ។

លិខិតនោះបាននិយាយថា ៖«ការគាំទ្រពី G7 និង G20 ដែលធ្វើឱ្យវ៉ាក់សាំងអាចចូលបានសម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមិនមែនជាសកម្មភាពសប្បុរសធម៌ទេ ប៉ុន្តែផ្ទុយទៅវិញគឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ»។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក ហ្គរដុន ប្រោន បាននិយាយថា ៖«ការដែលឱ្យប្រទេសអ្នកមានទាំង៧ (G7) បង់ប្រាក់មិនមែនជាសេចក្តីសប្បុរសទេ វាគឺជាការការពារខ្លួនដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ (Covid-19) និងមិនឱ្យវាវិលត្រឡប់មកគម្រាមកំហែងដល់យើងទាំងអស់គ្នា» ។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការចំណាយត្រឹមតែ ០,៤៣ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយសប្តាហ៍នៅក្នុងចក្រភពអង់គ្លេសគឺជាតម្លៃទាបមួយដែលត្រូវចំណាយសម្រាប់គោលនយោបាយធានារ៉ាប់រងល្អបំផុតនៅលើពិភពលោក»។

សូមបញ្ជាក់ផងដែរថា ការអំពាវនាវរបស់អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសចំនួន១០០នាក់ខាងលើ ស្របពេលជាមួយនឹងការស្ទង់មតិរបស់អង្គការសប្បុរសធម៌ Save the Children ដែលមានការគាំទ្រយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក, អង់គ្លេស, បារាំង, អាល្លឺម៉ង់ និងកាណាដាសម្រាប់ប្រទេសអ្នកមាន G7 សម្រាប់ការចំណាយទៅលើទឹកប្រាក់ ៦៦ ពាន់លានដុល្លារដែលត្រូវការសម្រាប់វ៉ាក់សាំង COVID-១៩ នៅទូទាំងពិភពលោក ៕

អត្ថបទដោយ ៖ Samnang , ប្រធានផ្នែកនិពន្ធ ៖ Sunnie, និពន្ធនាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ  CambodiaLaos | Myanmar | SingaporePhilippinesThailandUAE

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)