ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អាជ្ញាធរខេត្តសៀមរាបសម្រេចចាត់យក វិទ្យាល័យអង្គរ ជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កំរិតស្រាល

អាជ្ញាធរខេត្តសៀមរាបសម្រេចចាត់យក វិទ្យាល័យអង្គរ ជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កំរិតស្រាល

2021-06-30
84
0
សង្ខេប:ក្រោយពីឃើញមានការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មានការកើនឡើងជាលំដាប់ អាជ្ញាធរខេត្ដសៀមរាប បានសម្រេចចាត់យកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺដែលមានកំរិតស្រាល ខណ:ដែលទីតំាងពីរកន្លែងផ្សេងទៀតនៃខេត្ត កំពុងដាក់ថែមព្យាបាលអ្នកជំងឺកំរិតធ្ងន់លាយបន្ថែមទៀត។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ ក្រោយពីឃើញមានការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មានការកើនឡើងជាលំដាប់ អាជ្ញាធរខេត្ដសៀមរាប បានសម្រេចចាត់យកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺដែលមានកំរិតស្រាល ខណ:ដែលទីតំាងពីរកន្លែងផ្សេងទៀតនៃខេត្ត កំពុងដាក់ថែមព្យាបាលអ្នកជំងឺកំរិតធ្ងន់លាយបន្ថែមទៀត។

news/2021-06-30/1625026993307137.jpg

បើយោងតាមការបញ្ជាក់ពី ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប កាលពីថ្ងៃទី២៨ ខែមិថុនានេះ បានឱ្យដឹងថា ការដាក់វិទ្យាល័យអង្គរជាមជ្ឍមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ គឺដើម្បីសម្រួលទៅដល់កន្លែងសម្រាក់ព្យាបាលពីរផ្សេងទៀត ព្រោះនៅខណៈនេះ ខាងអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាបន្ដបន្ទាប់ ដែលធ្វើឱ្យចំនួនគ្រែព្យាបាលអ្នកជំងឺមានតិចជាងតម្រូវការ។

គួររបញ្ជាក់បន្ថែមថា វិទ្យាល័យអង្គរដែលជាទីតាំងទី៣នេះ មានរៀបចំបានបន្ទប់សម្រាប់ព្យាបាលជាង ១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺពី ៥០០ ទៅ ៦០០នាក់ ដែលគិតត្រឹមថ្ងៃទី២៨  មិថុនា កន្លែងព្យាបាលថ្មីនេះមានផ្ទុកអ្នកជំងឺកូវីដ-១៩ ចំនួន១៨២នាក់ កំពុងសំរាកព្យាបាល។

សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅក្នុងខេត្តសៀមរាបមានការកើនឡើងឥតដាច់ ដែលគិតត្រឹមយប់ថ្ងៃទី ២៩ មិថុនា ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ១០៩៤ នាក់ ក្នុងនោះមាន ៤០៧នាក់ បានជាសះស្បើយ និងមានករណីស្លាប់ចំនួន ១១ នាក់ ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)