ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រុមហ៊ុន Sanofi នៃប្រទេសបារាំងគ្រោងវិនិយោគ ២ ពាន់លានអឺរ៉ូ ទៅលើបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA

ក្រុមហ៊ុន Sanofi នៃប្រទេសបារាំងគ្រោងវិនិយោគ ២ ពាន់លានអឺរ៉ូ ទៅលើបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA

2021-07-01
80
0
សង្ខេប:យោងតាមការបញ្ជាក់កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅបានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថឈានមុខគេរបស់ប្រទេសបារាំង Sanofi គ្រោងនឹងវិនិយោគទុនទឹកប្រាក់ប្រមាណ ២ ពាន់លានអឺរ៉ូ ទៅលើបច្ចេកវិទ្យាវ៉ាក់សាំង mRNA ដែលជាបច្ចេកវិទ្យានៃការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ ១៩។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ នេះបើយោងតាមការបញ្ជាក់កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅបានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថឈានមុខគេរបស់ប្រទេសបារាំង Sanofi គ្រោងនឹងវិនិយោគទុនទឹកប្រាក់ប្រមាណ ២ ពាន់លានអឺរ៉ូ ទៅលើបច្ចេកវិទ្យាវ៉ាក់សាំង mRNA ដែលជាបច្ចេកវិទ្យានៃការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ ១៩។

news/2021-07-01/1625121106195221.jpg

ការដែលមានការយឺតយ៉ាវនៅក្នុងការរផលិតវ៉ាក់សាំងការពារ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ កាលពីឆ្នាំទៅមិញ ខាងក្រុមហ៊ុន Sanofi នាពេលបច្ចុប្បន្នបានធ្វើការថ្លែងថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥ Sanofi ផ្ទាល់នឹងវិនិយោគ ៤០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍយ៉ាងហោចណាស់ឱ្យបានវ៉ាក់សាំងចំនួន ៦ ប្រភេទ ដោយផ្អែកលើការប្រើប្រាស់ mRNA។ លើកពីនេះទៅទៀត តាមការបញ្ជាក់បន្ថែម ក្រុមហ៊ុន Sanofi ក៏នឹងបង្កើត «មជ្ឈមណ្ឌលឧត្តមភាព» នៃ mRNA ដែលមានផ្តល់ឱកាសការងារចំនួន ៤០០ កន្លែងនៅក្នុងមន្ទីរពិសោធន៍របស់ខ្លួន នៃទីក្រុង Cambridge និង Marcy-L'Etoile  របស់អាមេរិកដែលស្ថិតនៅជិតទីក្រុង Lyon នៃប្រទេសបារាំង ។

យោងតាមការមានប្រសាសន៍របស់ លោក Thomas Triomphe ដែលជាប្រធានក្រុមហ៊ុនពិភពលោកនៃ Sanofi Pasteu បានឲ្យដឹង «ការវិនិយោគថ្មីដ៏ធំលើកនេះ ច្បាស់ណាស់វាគឺជាការដាក់ខ្លួនចូលទៅប្រជែងក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំនាន់ថ្មី ដោយផ្អែកលើ mRNA ។ មិនតែប៉ុណ្ណោះ នៅខណៈដែល mRNA អាចមិនមែនជាដំណោះស្រាយសម្រាប់គ្រប់ជំងឺឆ្លងទេ តែពេលវាប្រែក្លាយទៅជាសារធាតុបង្កាធម្មតាវិញ វាក៏នៅអាចនាំមកនូវផលប៉ះពាល់សម្រាប់តម្រូវការសុខភាពសាធារណៈថែមទៀត »។

ការបង្កើតវ៉ាក់សាំងបែបប្រពៃណី គឺជាដំណើរការដ៏យូរមួយ វាគឺជាដំណើរនៃការការវិវត្តទម្រង់ខ្សោយនៃធាតុបង្កជំងឺឱ្យទៅជាសារធាតុការពារ ។ តែចំពោះការផលិត វ៉ាក់សាំង កូវីដ១៩ ដោយ mRNA វិញ វាជាដំណើរការនៃការសាងសង់ឡើងនៃហ្សែន ជាមួយកោសិការបស់មនុស្ស ដើម្បីបង្កើតនូវផ្នែកលើនៃប្រូតេអ៊ីនរបស់វីរុសកូរ៉ូណា ក្នុងន័យបណ្តុះបណ្តាលប្រព័ន្ធភាពស៊ាំនៃរាងកាយអាចទទួលស្គាល់វីរុសពិតប្រាកដបាន។ ហើយដោយហេតុតែ Sanofi ជាដំបូងបានដើរលើផ្លូវនៃការបង្កើតវ៉ាក់សាំងបែបប្រពៃណី ដូចនេះ ការវិនិយោគលើកនេះមានភាពប្រជែងយ៉ាងខ្លាំងក្នុងការចូលក្នុងទីផ្សារនៃការបង្កើត វ៉ាក់សាំង កូវីដ១៩។

តែទោះយ៉ាងណាក្តី ក្រុមហ៊ុន Sanofi ក៏កំពុងអភិវឌ្ឍនៃវ៉ាក់សាំងការពារដោយ mRNA ជាមួយនឺងក្រុមហ៊ុន Translate Bio នៃសហរដ្ឋអាមេរិក និងមិនតែប៉ុណ្ណោះ នាថ្មីៗនេះក៏បានធ្វើការចាប់ផ្ដើមសាកល្បងលើមនុស្ស ដោយការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្ដាសាយ ដែលប្រើប្រាស់ទម្រង់នៃការបង្កើតតែមួយ៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)