ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ ថ្ងៃទី១ ខែកក្កដា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងកិច្ចរួមចំណែកដល់ការខិតខំទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសថានឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីនឹងចែកចាយបន្ត ក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិកក្នុងមួយឧបករណ៍ ។
តាមសេចក្តីណែនាំតាមឱ្យដឹងទៀតថា ការបន្តលក់ជូននូវឧបករណ៍តេស្តរហ័ស និងមានប្រតិបត្តិតែចំពោះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួនតែប៉ុណ្ណោះ តែមិនមែនជាការដែលជាវហើយត្រូវយកទៅលក់បន្តនោះឡើយ។
យោងតាមសេចក្តីបញ្ជាក់បន្ថែម នៅរាល់មុនការប្រគល់ជូនឧបករណ៍តេស្ត ក្រសួងប្រៃសណីយ៍ នឹងធ្វើការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវតាមបទដ្ឋានជាមុនសិន។
រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា
រៀបរៀងដោយ ៖ Thangnyth, ប្រធានផ្នែកនិពន្ធ ៖ Sunnie, នាយក / ផលិតករ ៖ Nicole
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)