ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងអភិវឌ្ឍន៍យក្ស! គម្រោងផ្សារទំនើបខ្នាតធំទាំងនេះ ត្រៀមលេចចេញហើយ

គម្រោងអភិវឌ្ឍន៍យក្ស! គម្រោងផ្សារទំនើបខ្នាតធំទាំងនេះ ត្រៀមលេចចេញហើយ

2022-03-11
928
0
សង្ខេប:សង្វាក់នៃការកកើតឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មមួយៗនៅតាមខេត្ត ក្រុងនានា មិនត្រឹមតែនាំមកនូវភាពងាយស្រួលដល់ជីវភាពប្រជាជនក្នុងស្រុក បង្កើនទីដើរកំសាន្ត ក៏ដូចជាកន្លែងទិញទំនិញ លើកកម្ពស់សោភណភាពតំបន់ ហើយថែមអាចនាំមកឱ្យមាននូវកម្រើនតម្លៃអចលនទ្រព្យ ផងដែរ។

ទំនើបកម្មនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប នៅក្នុងព្រះរាជាណាចក្រ កម្ពុជា បានត្រូវបានគេអភិវឌ្ឍន៍ ស្ថិតលើគោលការណ៍គោលបីយ៉ាងគឺ ការបន្តជាប់នូវការផ្លាស់ប្តូរ ការច្នៃប្រឌិតថ្មីនៅក្នុងការផ្លាស់ប្តូរ ក៏ដូចជាយុទ្ធសាស្ត្រចំបងសំខាន់ៗនៃការពង្រីកនូវកម្រិតការទទួលស្គាល់លើទីផ្សារ។

ជាហេតុ សង្វាក់នៃការកកើតឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មមួយៗនៅតាមខេត្ត ក្រុងនានា មិនត្រឹមតែនាំមកនូវភាពងាយស្រួលដល់ជីវភាពប្រជាជនក្នុងស្រុក បង្កើនទីដើរកំសាន្ត ក៏ដូចជាកន្លែងទិញទំនិញ លើកកម្ពស់សោភណភាពតំបន់ ហើយថែមអាចនាំមកឱ្យមាននូវកម្រើនតម្លៃអចលនទ្រព្យ ផងដែរ។

ដូចនេះហើយ នៅក្នុងអត្ថបទមួយនេះ យើងក៏នឹងនាំអ្នកឱ្យស្គាល់អំពី ការដ្ឋាននៃការការបង្កើតគម្រោង មជ្ឈមណ្ឌលដែលរួមបញ្ចូលទាំងផ្សារទំនើប ក៏ដូចជាគម្រោងផ្សារទំនើបដ៏ធំខ្នាតអន្តរជាតិ នៃអំឡុងឆ្នាំនេះ។

1. គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា 

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានចាប់បើកការដ្ឋានតាំងពីឆ្នាំ ២០១៨ ។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍ចម្រុះ មានទីតាំងស្ថិតនៅជិតអតីតសួនទឹកវ៉តធរផាក ទល់មុខនឹងអគារប៊ូយ៉ុងថោន ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នាំមកនូវជីវិតរស់នៅបែបថ្មី ពោរពេញដោយភាពទាក់ទាញ ដោយគម្រោងនេះទៀតសោត ជាអគារពហុមុខងារដំបូងគេបង្អស់នៅភ្នំពេញ មានទំហំសរុបដល់ 20 ម៉ឺនម៉ែត្រការ៉េ រួមបញ្ចូលទាំងសេវាកម្មជាច្រើន ដូចជា អគារការិយាល័យលំដាប់ 5A ខុនដូលំដាប់ផ្កាយ និងអគារពាណិជ្ជកម្ម ដែលផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មីបែបច្រកចេញចូលតែមួយ ទាំងសម្រាប់ទាំងធុរកិច្ច ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ។
ពីដំបូងឡើយ ទីតាំងនៃ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាតំបន់ដីទំនេរមួយកន្លែងមួយកន្លែងតែប៉ុណ្ណោះ តែដោយភាពអំណោយផលនៃភូមិសាស្ត្រ ដែលជាចំណុចប្រសព្វនៃខណ្ឌទួលគោក តំបន់ដែលមានប្រជាប្រិយបំផុតសម្រាប់លំនៅឋាននាប៉ុន្មានឆ្នាំក្រោយនេះ ខណ្ឌមានជ័យជាគោលដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខណ្ឌសែនសុខ ទីតាំងដែលកំពុងមានសន្ទុះខ្លាំងខាងផ្នែកអចលនទ្រព្យ បូកផ្សំជាមួយគម្រោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតយក្សដែលប្រកបដោយសក្តានុពលភាព វានឹងជម្រុញឱ្យប្រជាជនកាន់តែច្រើនឡើងៗមានគំនិតចង់ផ្លាស់ប្តូរទីលំនៅមកកាន់តំបន់ទាំងនេះ ហើយមិនតែប៉ុណ្ណោះទេ នៅពេលតែគម្រោងបានចាប់ដំណើរការហើយនោះ វាដូចគ្នាក៏នឹងក្លាយជាហេតុនៃការដែលធ្វើឱ្យអ្នកវិនិយោគកាន់តែច្រើនឡើងៗចូលខ្លួនមកបោះទុនវិនិយោគបន្ថែម ជាកត្តាជម្រុញឱ្យសេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍។

ជាងនេះទៀតនោះ តាមរយៈពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនាអំឡុងចុងត្រីមាសទី៣នៃឆ្នាំទៅមិញ បានឱ្យដឹងថា ឯកតាខុនដូនៃព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ផ្ទាល់ក៏បានធ្វើការដាក់លក់ជិតអស់ហើយ មិនតែប៉ុណ្ណោះទេ តម្លៃរបស់គម្រោងនេះក៏មានការកើនឡើងជាលំដាប់។

2. Chip Mong Sen Sok Mall -- ផ្សារទំនើបដ៏ធំមួយនៅខណ្ឌសែនសុខ

Chip Mong Sen Sok Mall មានការរចនាបែបប្រាសាទកោងចុះឡើងដូចទឹករលកពណ៌ស៊ីជម្ពូនៅផ្នែកខាងលើ និងសួនច្បារចម្រុះពណ៌ ជាមួយនឹងដើមឈើបៃតងធំៗព័ទ្ធជុំវិញ ក្នុងផ្ទៃក្រឡាសរុបប្រមាណ ៤ ម៉ឺនម៉ែត្រការ៉េ ទល់មុខគម្រោង ដឹផាកលែន សែនសុខ តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ។

ផ្សារទំនើប ជីប ម៉ុង មួយនេះក៏ជាស្នាដៃរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយមានការរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ នាវេលា ថ្ងៃទី ១២ ខែកក្កដា ២០១៨ ។

ផ្សារទំនើបមួយនេះដែរ មិនត្រឹមតែត្រូវបានសាងសង់ឡើងក្នុងន័យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នោះទេ តែក៏ជាការនាំមកនូវសក្តានុពលភាពយ៉ាងខ្លាំងក្លាទៅដល់ទឹកដីក្នុងតំបន់សែនសុខ ជាការទាក់ទាញ ព្រមទាំងផ្តល់ឱ្យ ទំនុកចិត្តដល់អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ។

យោគតាមការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម នៅឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅអំឡុងចុងឆ្នាំ ២០២១ បានឱ្យដឹងថា ប្រសិនបើប្រើប្រាស់ជាការវិនិយោគដោយសាច់ប្រាក់សុទ្ធ ដើម្បីលទ្ធភាពកាន់តែល្អ គឺអាចពិចារណាលើការវិនិយោគនៅខណ្ឌសែនសុខ ក្នុងតម្លៃចន្លោះពី ៦០ម៉ីនដុល្លារ ទៅ ៧០ ម៉ីនដុល្លារ ដោយតំបន់នៅជាយរាជធានីភ្នំពេញនេះដែរ គឺជាតំបន់មានសក្កានុពល ជាមួយនឹងការកម្តៅដែលមានជាលំដាប់ដោយគម្រោងកំពុងអភិវឌ្ឍថ្មីៗ ជាមួយតម្លៃមិនសូវហួសហេតុខ្លាំង។

3. Chip Mong 271 Mega Mall

គម្រោងផ្សារទំនើបនេះ ឈរខ្លួននៅកណ្តាលរាជធានី ត្រង់តំបន់ដែលមានដង់ស៊ីតេខ្ពស់ ហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា  សាលារាជធានីភ្នំពេញ និងតំបន់អភិវឌ្ឍន៍ចម្រុះដែលបានកំពុងដំណើរការដោយ ជីប ម៉ុង លែន ចន្លោះមហាវិថី ហ៊ុន សែន ផ្លូវ២៧១ និងផ្លូវ៣៧១។

Chip Mong 271 Mega Mall មានទំហំសរុបប្រមាណ 150,000 ម៉ែត្រការ៉េ កម្ពស់ 5 ជាន់  ព្រមទាំងផ្តល់មកនូវចំណតសម្រាប់រថយន្តប្រមាណ 2,000 គ្រឿង និងម៉ូតូចំនួន 500 គ្រឿង។

ផ្សារទំនើបដ៏ធំ ថ្មីមួយនេះដែរ ត្រូវបានគ្រោងថានឹងមានការបញ្ចប់ការដ្ឋាននាអំឡុងត្រីមាសទី 3 នៃឆ្នាំនេះ។

ផ្សារទំនើបលំដាប់អន្តរជាតិ Chip Mong 271 Mega Mall គឺមាននាំមកនូវសេវាកម្មដូចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែងកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ ក្នុងន័យឆ្លុះបញ្ជាំងពីពាក្យស្លោករបស់ Chip Mong 271 Mega Mall «Everyday discovery» ឬ  “ស្វែងរកអ្វីៗថ្មីជារៀងរាល់ថ្ងៃ”។

គោលបំណងនៃ“ការសាងសង់ឡើងនូវគម្រោងផ្សារទំនើបមួយនេះក៏ជាការជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរទេសភាពភាគខាងត្បូងនៃរាជធានី ឱ្យទៅជាតំបន់ពាណិជ្ជកម្មទំនើប ស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើនទីក្រុងបៃតង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

មួយវិញទៀតនោះ ផ្សារទំនើប Chip Mong 271 Mega Mall ក៏នឹងនាំមកនូវសក្ដានុពលខ្លាំងសម្រាប់អាជីវកម្មទំនើប ជាមួយទីតាំងសម្រាប់ដាក់ជួលដល់អាជីវករជាង ២៥០ ផ្សារមួយនេះនឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនេះ មានភាពប្រសើរឡើងឥតឈប់ឈរ។

ជាជាក់ស្តែង នៅកំឡុងរវាងការសាងសង់របស់គម្រោងផ្សារមួយនេះ នៅតំបន់ជុំវិញ ឬជិតៗទៅនឹងគម្រោងក៏មានការបង្កើនឡើងនូវគម្រោងលំនៅដ្ឋានបែបសណ្ឋាន ដែលជាសញ្ញាបង្ហាញពីការគ្រោងកសាងតំបន់ឱ្យទៅជាទីដែលប្រជាជននឹងពេញនិយមនាពេលខាងមុខ ហេតុនេះហើយ ដល់ពេលបញ្ចប់ និងបើកសម្ពោធនៃ Chip Mong 271 Mega Mall វានឹងទៅជាកត្តាជំនួយឱ្យមានប្រជាពលរដ្ឋងាកចាប់អារម្មណ៍មកកាន់តំបន់នេះ។

4.  Lucky Pavilion Mall

គម្រោងផ្សារទំនើប Lucky Pavilion Mall មួយនេះអភិវឌ្ឍដោយក្រុមហ៊ុន Lucky Mall Co., Ltd មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះសីហនុ ទីតាំងផ្សារទំនើបឡាក់គីចាស់ត្រង់ចំណុចប្រសព្វនៃខណ្ឌបឹងកេងកង ដូនពេញ ៧ មករា និងចំការមន គ្រោងជាទីតាំងសាកសមជាសមិទ្ធផលថ្មីមួយ បម្រើឱ្យប្រជាពលរដ្ឋនៅខណ្ឌទាំង៤ ដែលជាបេះដូងនៃរាជធានីភ្នំពេញ។

នាពេលបច្ចុប្បន្ន ក្រោយពីការបានទទួលជោគជ័យលើការសាងសង់ដំណាក់កាលទី ១ហើយ គម្រោងក៏បានចាប់ស្ថាបនានូវដំណាក់កាលទី ២ ថែមទាំងមានគ្រោងថានឹងបញ្ចប់ ហើយបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។

គម្រោងផ្សារទំនើប Lucky Pavilion Mall នេះដែរតាមពិតជាគម្រោងនៃការពង្រីក និងប្ដូរមុខមាត់ផ្សារ Lucky Supermarket ចាស់ ដែលមានការនិយមខ្លាំងពីប្រជាជនខ្មែរ និងអន្តរជាតិស្រាប់ឱ្យទៅជាស្ថាបត្យកម្មលេចធ្លោមួយទៀតនៅកណ្ដាលក្រុងភ្នំពេញ។

ផ្សារទំនើបថ្មីមួយនេះជាគម្រោងអគារកម្ពស់ ៤ ជាន់ ក្នុងផ្ទៃក្រឡាសម្រាប់ជួលសរុប ៩៥០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងផ្ទាំងកញ្ចក់ប្រណីតនៅខាងមុខ និងគំនិតនៃការរចនាសម្រាប់បញ្ជរដាក់ការលក់រាយដែលត្រូវរៀបចំឡើងជាពិសេស ផ្តល់អារម្មណ៍ដ៏មានផាសុកភាពបំផុតដល់ប្រជាជនដល់ការរស់នៅ និងធ្វើការ។

ផ្សារទំនើបគឺមានលើសពីបណ្តុំនៃហាងលក់ទំនិញ ទីតាំងចាប់យកភាពសំខាន់ពីទីតាំង ដែលមានអំណោយផលដល់ហាងទំនិញក្នុងផ្សារ ហើយជាមួយគ្នាដែរ ក៏នឹងប្រើប្រាស់ភាពទំនើបនៃការរចនារបស់ មកជាប្រយោជន៍ឱ្យប្រជាជនក្នុងតំបន់ជុំវិញដូចគ្នា។

គួរបញ្ជាក់ដែលថា សម្រាប់ដំណាក់កាលដំបូងនៃ ផ្សារទំនើប Lucky Pavilion Mall ក៏បានកំពុងដាក់ដំណើរជួលចេញផងដែរ។

ជាសរុប

រាល់ការបង្កើតឡើងនូវសំណង់ស្ថាបត្យកម្មមិនថាស្ថិតក្នុងទម្រង់បែបសណ្ឋានណាមួយក៏ដោយ ជាពិសេសគឺរាល់គម្រោងដែលនឹងចូលខ្លួនមកជាចំណែកបង្កើនភាពលេចធ្លោដល់តំបន់តែម្តង គឺសុទ្ធសឹងតែនាំមកនូវកំណែទម្រង់ ឬការផ្លាស់ប្តូរដែលឈានទៅរកភាពដែលប្រសើរ នាំមកនូវភាពងាយស្រួលដល់ប្រជាជាតិ តាមរយៈការលើកកម្ពស់ជីវភាព ដោយការផ្តល់មកនូវឱកាសការងារជាច្រើនបែប ឬជាការលើកកម្ពស់តម្លៃអចលនទ្រព្យដែលមានឥទ្ធិពលទៅដល់ជាតិទាំងមូល។ ម្យ៉ាងវិញទៀត ការកកើតឡើងនៃគម្រោងនានាក៏ជាការធ្វើឱ្យអ្នកវិនិយោគគ្រប់មជ្ឈដ្ឋានបានទទួលដឹងពីកាន់តែច្បាស់ពីតំបន់ បង្កើនទំនុកចិត្ត ទាក់ទាញអ្នកអភិវឌ្ឍន៍ឱ្យមកបោះទុនវិនិយោគឱ្យកាន់តែច្រើនឡើងជាលំដាប់។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)