ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តើទីផ្សារខុនដូនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើម្ចាស់អភិវឌ្ឍគម្រោងធំៗបានប្ដូរគោលដៅ ឈានជើងចូលទីផ្សារផ្ទះបុរី?

តើទីផ្សារខុនដូនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើម្ចាស់អភិវឌ្ឍគម្រោងធំៗបានប្ដូរគោលដៅ ឈានជើងចូលទីផ្សារផ្ទះបុរី?

2022-03-18
205
0
សង្ខេប:ឥលូវនេះនៅក្នុងវិស័យអចលនទ្រព្យបានលេចឡើងចំណុចគួរឲ្យអារម្មណ៍ដែលម្ចាស់អភិវឌ្ឍគម្រោងខុនដូមួយចំនួនបានបន្ថែមគោលដៅរបស់ខ្លួនដោយបន្ថែមទៅលើការសាងសង់គម្រោងផ្ទះបុរីបន្ថែមទៀត។ ចំពោះទិដ្ឋភាពដែលបានកំពុងកើតឡើង តើទីផ្សារលំនៅឋានទាំងពីរនេះ នាពេលបច្ចុប្បន្នមានស្ថានភាពឬនិន្នាការដូចម្ដេចទៅ? ហើយស្ថានភាពទីផ្សារទាំងនេះ នាពេលអនាគតនឹងអាចប៉ាន់ស្មានបានយ៉ាងដូចម្ដេចខ្លះ?

    វិស័យអចលនទ្រព្យនៅកម្ពុជាជាពិសេសផ្នែកលំនៅឋានក្នុងរយៈពេលជាង២០ឆ្នាំក្រោយមកនេះ យើងសង្កេតឃើញថា មានអ្នកវិនិយោគទុនជាច្រើនមិនថា អ្នកវិនិយោគក្នុងស្រុកឬអ្នកវិនិយោគនៅក្រៅប្រទេសដែលបានធ្វើដំណើរចូលក្ដី បានធ្វើឲ្យមានគម្រោងលំនៅឋានជាច្រើនប្រភេទបានរះឡើង ជាបន្តបន្ទាប់ប្រៀបបានដូចជាផ្សិតដុះអញ្ចឹង មិនថាគម្រោងខុនដូ និង គម្រោងបុរីជាដើម។ 

Cambodia real estate report 2020 - Cambodia Property News

ប៉ុន្តែឥលូវនេះនៅក្នុងវិស័យអចលនទ្រព្យបានលេចឡើងចំណុចគួរឲ្យអារម្មណ៍ដែលម្ចាស់អភិវឌ្ឍគម្រោងខុនដូមួយចំនួនបានបន្ថែមគោលដៅរបស់ខ្លួនដោយបន្ថែមទៅលើការសាងសង់គម្រោងផ្ទះបុរីបន្ថែមទៀត។ ចំពោះទិដ្ឋភាពដែលបានកំពុងកើតឡើង តើទីផ្សារលំនៅឋានទាំងពីរនេះ នាពេលបច្ចុប្បន្នមានស្ថានភាពឬនិន្នាការដូចម្ដេចទៅ? ហើយស្ថានភាពទីផ្សារទាំងនេះ នាពេលអនាគតនឹងអាចប៉ាន់ស្មានបានយ៉ាងដូចម្ដេចខ្លះ?

 តើមានម្ចាស់គម្រោងខុនដូល្បីៗណាខ្លះបានប្រឡូកក្នុងវិស័យសំណង់ផ្ទះបុរី?

    តាមការសង្កេតបន្ទាប់ពីបានបណ្ដាក់ទុនលើការសាងសង់គម្រោងខុនដូរបស់ខ្លួនជាច្រើនគម្រោងរួចមក ពេលនេះម្ចាស់គម្រោងល្បីៗ ដែលមានមុខមាត់លើឆាកទីផ្សារលំនៅឋានរបស់កម្ពុជាមួយចំនួន បានបន្ថែមផលិតផលផ្នែកលំនៅឋានរបស់ខ្លួនដោយផ្ដោតលើការសាងសង់គម្រោងផ្ទះបុរីបន្ថែម។ ជាក់ស្ដែងមានព្រីនស៍ ហ័នយូ គឺជាអ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដ៏សំខាន់មួយផ្សេងទៀតរបស់ព្រីនស៍ ហូលឌីងគ្រុប។ ព្រីនស៍ ហ័នយូ បានសាងសង់លើគម្រោងជាង២០ ហើយជាម្ចាស់អភិវឌ្ឍន៍របស់អគារ Prince Financial Tower ដែលជាអគារកម្ពស់ ៤៧ ជាន់ដែលកំពុងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ និង Prince Mall ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ។ ដោយទាំងនោះសុទ្ធសឹងតែជាសំណង់ខុនដូ និងហិរញ្ញវត្ថុ លំដាប់ខ្ពស់ៗ ចំណែកនារយៈពេលក្រោយនេះ ព្រីនស៍ ហ័នយូ បានធ្វើការអភិវឌ្ឍន៍ទៅលើគម្រោងបុរី ឈ្មោះថា ភូមិសំរោង ស្ថិតនៅភូមិភាគខាងជើងរាជធានីភ្នំពេញដែលជាតំបន់អភិវឌ្ឍន៍ថ្មីពោរពេញដោយសក្តានុពល តាមបណ្តោយផ្លូវជាតិលេខ៥។ 

news/2022-03-29/1648526946596612.png

បើយើងក្រឡេកទៅមើលអ្នកអភិវឌ្ឍធំមួយទៀត ដែលយើងបានស្គាល់ជា ក្រុមហ៊ុន Morgan Group វិញ ក៏បានអភិវឌ្ឍលើគម្រោងបុរី Morgan Park Villa របស់ខ្លួន ដែលមានទីតាំងនៅតាមបណ្ដោយតាមផ្លូវជាតិ៦ អា បន្ទាប់ពីបានដំណើរការលើការសាងសង់អគារការិល័យ Morgan Groupនៅទីក្រុងកោះពេជ្រ និងគម្រោងខុនដូ Morgan Enmaison នៅក្នុងខណ្ឌជ្រោយចង្វារ។ ហើយយើងក៏មិនភ្លេច ក្រុមហ៊ុន យៀកថៃ គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍធំមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យផ្សេងៗទៀត ក៏បានចាប់ផ្ដើមឈានជើងចូលទីផ្សារផ្នែកបុរីដោយបានសាងសង់លើគម្រោងបុរី តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដែលមានឈ្មោះថា យៀកថៃ ដឹហ្គាដិន ដែលជាគម្រោងមានការលាយបញ្ចូលគ្នារវាងអគារខុនដូ និងផ្ទះបុរី ដែលនឹងរៀបនឹងលេចចេញនៅក្នុងខណ្ឌមានជ័យ។ 


No photo description available.

 ទីផ្សារខុនដូ និងទីផ្សារបុរីនៅកម្ពុជានាពេលបច្ចុប្បន្ន

    លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជាពិសេសទោះបីជាស្ថិត ក្នុងបរិបទកូវីដ១៩យ៉ាងណាក៏ដោយ គិតត្រឹមដើមឆ្នាំនេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន១.៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥អគារ ខណៈឆ្នាំ២០២១ កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣ លានម៉ែត្រក្រឡា។ មកដល់ចំណុចនេះ សូមពិនិត្យមើលទិន្នន័យទីផ្សារទាំងពីរនេះ។ 

+ ទីផ្សារខុនដូ

    ដូចដែលយើងបានដឹងស្រាប់ហើយថា ខុនដូជាប្រភេទលំនៅឋានដែលមានរចនាបែបលោកខាងលិចនិងទើបតែមានវត្តមាននៅប្រទេសកម្ពុជារយៈពេល១០ជាងឆ្នាំក្រោយនេះតែប៉ុណ្ណោះ។បែបនេះហើយយោងទៅតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យជាច្រើនរូបបានឲ្យដឹងថា ទីផ្សារនេះគឺរំពឹងខ្លាំងពីលំហូរទុនវិនិយោគពីជនបរទេស ដែលវាអាចមិនសមស្របសម្រាប់អ្នកដែលមានចំណូលក្រោមមធ្យមនិងមធ្យម។ ក្នុងបរិបទសម័យកូវីដនេះ ទោះបីជាកម្ពុជាមិនបានកំណត់យ៉ាងតឹងរុឹងលើរយៈពេលការធ្វើចត្តាឡីស័កក៏ដោយ ប៉ុន្តែប្រទេសផ្សេងៗនៅមានការរឹតបន្តឹង ដូច្នេះហើយវាអាចជាកត្តាដែលធ្វើឲ្យមិនថាអ្នកវិនិយោគ ឬ អ្នកទិញទុកសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន មានភាពលំបាកក្នុងការធ្វើដំណើរចូលប្រទេសកម្ពុជា។ 

អ្នកជំនាញ៖ គម្រោងខុនដូដែលមានតម្លៃសមរម្យនៅតែទាញការវិនិយោគ - KHB News

ដែលនេះបានជះឥទ្ធិពលលើទីផ្សារខុនដូ បើយើប្រសិនបើយើងក្រឡេកមើលវិស័យអចលនទ្រព្យវិញ ក្នុងត្រីមាសទី៣ ឆ្នាំ ២០២១ តម្លៃលក់របស់ខុនដូបានធ្លាក់ចុះពី ១,៨-៣ ភាគរយ និង៥,៦-៧,៨ ភាគរយនៃតម្លៃជួល។ តែនៅក្នុងឆ្នាំ ២០២២ នឹងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារខុនដូរ ដោយសារគម្រោងដែលបានពន្យារពេលជាច្រើននឹងសាងសង់ឡើងវិញក្នុងពេលដំណាលគ្នា ដែលនាំឱ្យការផ្គត់ផ្គងខុនដូរកើនឡើង ៤២% នៃការផ្គត់ផ្គង់សរុប ហើយគម្រោងទាំងនោះក៏កំពុងមានការបញ្ចុះតម្លៃផងដែរ ដើម្បីទាក់ទាញអតិថិជន។ 

+ ទីផ្សារបុរី

    ខណៈទំនោរជនជាតិខ្មែរចូលចិត្តរស់នៅតាមផ្ទះដែលមានទីធ្លារធំទូលាយ និងនៅផ្ទាល់ដី ជាទីផ្សារមិនរំពឹងលើទុនវិនិយោគរបស់បរទេស ធ្វើឲ្យទីផ្សារបុរីនៅតែមានសង្ឃឹមជានិច្ច  ហើយសំណង់លំនៅឋានបែបនេះសាកសមជាមួយអ្នកដែលមានចំណូលក្រោមមធ្យមនិងមធ្យម ហើយអាចរស់នៅបានសមាជិកច្រើន និងមិនមានភាពរឹតបន្តឹងច្រើននោះទេ។ រីឯការធ្វើដំណើរទៅកាន់គម្រោងបុរីនីមួយៗ ក៏មិនសូវមានភាពលំបាកដូចមុនឡើយ ដូច្នេះ ប្រជាជនមួយចំនួនសុខចិត្តចំណាយពេលលើការធ្វើដំណើរ។ 

គម្រោងបុរីដ៏មានប្រជាប្រិយភាពទាំង១០នៅក្នុងក្រុងភ្នំពេញ | Deitly.com

ទន្ទឹមនឹងនេះ អ្នកជំនាញអចលនទ្រព្យមួយរូប បានបង្ហើបឲ្យដឹងថា ទីផ្សារបុរីទោះជា ១០ ២០ ឆ្នាំតទៅមុខទៀត ក៏នៅតែមានសន្ទុះឡើងដដែរ។ យើងក៏សង្កេតឃើញដែរថា ក្នុងសម័យជំងឺកូវីដ១៩ ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ក៏ផ្ទះបុរីនៅតែមានការឡើងថ្លៃពីចន្លោះពី ៨-១៣ ភាគរយឯណោះ។ ហើយសម្រាប់ការទិញផ្ទះបុរីក៏មានភាពងាយស្រួល ប្រសិនបើអតិថិជនមិនមានថវិកាគ្រប់ គេក៏អាចស្នើកម្ចីពីធនាគារបានទៀតផង ដោយគម្រោងខ្លះបានផ្ដល់លក្ខខណ្ឌបង់ប្រាក់ទៅអតិថិជន អាចបង់រំលស់សុទ្ធ១០០ភាគរយ ឬ ៧០ទៅ៨០ភាគរយនៃតម្លៃផ្ទះសរុប។ 

    បន្ទាប់ពីបានពិនិត្យមើលទៅលើ ទិន្នន័យនៃទីផ្សារទាំងពីរ ក៏ដូចជាចំណង់ចំណូលចិត្តរបស់អតិថិជនរួចមក យើងអាចយល់បានថា ទោះបីជាទីផ្សារបុរីហាក់មានប្រៀបជាងទីផ្សាររបស់ខុនដូពិតមែន ប៉ុន្តែក៏មិនមែនមានន័យថា ទីផ្សារខុនដូនៅជាប់គាំងខ្លាំងនោះដែរ អ្វីនឹងអាចត្រលប់មកភាពប្រសើរវិញនៅពេលដែលជំងឺឆ្លងមានសភាពកាន់តែធូរស្រាល ហើយនេះក៏ជាច្រកមួយដ៏ល្អ របស់ម្ចាស់អភិវឌ្ឍគម្រោងលំនៅឋានក្នុងការសាងសង់ផលិតផលរបស់ខ្លួន ចម្រុះបែប ដែលធ្វើឲ្យទីផ្សារកាន់តែទូលាយ អតិថិជនមានភាពងាយស្រួលក្នុងការពិចារណាលើលំនៅឋានដែលខ្លួនចង់បាន ហើយក៏ជាការបង្កើនទំនុកចិត្តពីអ្នកទិញផងដែរ។ 

ហើយប្រសិនបើលោកអ្នកកំពុងមានគំនិតចង់វិនិយោគលើគម្រោងខុនដូ ឬបុរី ឬទិញទុកសម្រាប់រស់នៅផ្ទាល់ខ្លួន សូមកុំភ្លេចគេហទំព័រ Compass.com.kh ដែលជាវេទិកាអចលនទ្រព្យដ៏សម្បូរបែប នឹងជួយឲ្យអតិថិជនស្វែងរកលំនៅឋានដែលខ្លួនពេញចិត្តកាន់តែមានប្រសិទ្ធិភាព។ ព័ត៌មានបន្ថែម៖ +855-81 355 414,+855-17 656 857 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)