ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន- ក្រុមហ៊ុន OCIC ដែលសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា គ្រុប និង ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យធំជាងគេ និង ឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៧ ឧសភានេះ បានប្រកាសបើកសម្ពោធជាផ្លូវការនូវ ខុនដូរទំនើបថ្មីមួយ គឺខុនដូរ Diamond Bay Garden (DBG) ដែលជាខុនដូរដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅដ៏ស៊ីវីល័យ ស្ថិតនៅតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ និង សម្រាប់ការវិនិយោគ។
ខុនដូ ក្រុមហ៊ុន ដឹ ដាយអឹម៉ិន បេ ហ្គាដិន ឯ.ក (THE DIAMOND BAY GARDEN CO., LTD. )ស្ថិតនៅមាត់ទន្លេមេគង្គ នៃទីក្រុងរណបកោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាតំបន់ស្នាក់នៅបែបអភិជន និង តំបន់បណ្តុំទៅដោយទីតាំងពាណិជ្ជកម្មចម្រុះជាច្រើនដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១, សាលាអន្តរជាតិ CIS, ធគារកាណាឌីយ៉ា, មន្ទីរពេទ្យអកឃីត, សាលមហោស្រពកោះពេជ្រ, ស្ថានទូតកូរ៉េ។ចំណែកទីតាំងជុំវិញ គឺជំនុំទៅដោយសណ្ឋាគារ, កាស៊ីណូណាហ្គាវើល, ស្ថានទូតអូស្ត្រាលី, ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំទៀត ហើយ ភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបទំនើបថ្មី NOREA CITY ដែលនឹងលេចចេញជារូបរាងនូវការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានបង្ហាញពីមោទនភាពចំពោះក្រុមហ៊ុន OCIC បានសម្រេចលើសពីគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសម្រេចបាននូវខុនដូរទំនើបថ្មីមួយនេះ ។លោកឧកញ៉ា ចាត់ទុកខុនដូនេះ ជាការបង្កើតឱកាសហិរញ្ញវត្ថុជាច្រើនសម្រាប់ប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមដ៏យូរអង្វែង នៅពេលដែលប្រទេសសេដ្ឋកិច្ចធំៗភាគច្រើននៅលើពិភពលោកកំពុងវិលវល់ពីភាពមិនប្រាកដប្រជា និង ការភ័យខ្លាចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់នៃក្រុមហ៊ុន OCIC និង The Diamond Bay Garden ចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលដ៏ធំធេងនេះ។ថ្លែងអំណរគុណដល់អតិថិជន ដៃគូបណ្តាក់ទុន និង ដៃគូអាជីវកម្មទាំងអស់ចំពោះការបន្តគាំទ្រ និងជឿជាក់លើគម្រោង និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។
គួរបញ្ជាក់ថា អគាខុនដូ Diamond Bay Garden សាងសង់ឡើងដោយផ្ដោតលើការរស់នៅដ៏មានផាសុកភាពអតិថិជនជាសំខាន់ដោយមានចំណតរថយន្ត និង ម៉ូតូធំទូលាយដល់ទៅជាង១ពាន់ចំណត,ជណ្ដើរយន្តចំនួន ៥ សម្រាប់ប្រើប្រាស់ក្នុងអគារ,មានហាងពាណិជ្ជកម្មសម្រាប់បើកជាភោជនីយដ្ឋាន និងហាងនានា ទំនើបទាន់សម័យនៅជាន់ផ្ទាល់ដី និងជាន់ឡៅតឺ។
អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ ផ្លូវរត់ហាត់ប្រាណដ៏វែងតាមដងទន្លេនៅខាងមុខអគារ, នៅជាន់ទី២គឺមានក្លឹបហាត់ប្រាណដែលបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណទំនើបៗ,បន្ទប់យូហ្កាកន្លែងសម្រាប់កូនៗរបស់លោកអ្នកលេងកំសាន្ត,អាងហែលទឹកពីរមើលឃើញទន្លេសម្រាប់មនុស្សធំ និង ក្មេងៗសួនលើអាកាសនិងភោជនីយដ្ឋានលើវេហា។ដូច្នេះហើយទើបយើងប្រសិទ្ធនាមថា ខុនដូ Diamond Bay Garden គឺជាខុនដូ «គជ់នៃរាជធានីភ្នំពេញ»៕
រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)