ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា

ចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា

2023-02-20
38
0
សង្ខេប:​ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។

ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។

លោកបានបន្តថា ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាដើម។ 

ថ្មីៗនេះដែរ ភាគីចិនក៏ធ្លាប់បានប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូងនៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។ 

លោកលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ។

លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម និងបង្កើនចំនួនកសិករ បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញកសិផលគុណភាពខ្ពស់បន្ថែមទៀតទៅប្រទេសចិន។ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ពិភាក្សាគ្នាអំពីការបង្កើត “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើការអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប ដោយសារប្រទេសកម្ពុជាសម្បូរធនធានកសិកម្ម ហើយកសិកម្មគឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ភូមិភាគពាយ័ព្យ និងតំបន់បឹងទន្លេសាប គឺ “ឃ្លាំងត្រី” ដ៏សំខាន់ក្នុងប្រទេសកម្ពុជា។ 

លោកបានបន្ថែមថា ខេត្ត Jiangsu របស់ប្រទេសចិន គឺជាទឹកដីនៃត្រី និងស្រូវរបស់ប្រទេសចិន វាមានបច្ចេកវិជ្ជាទំនើប និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងខេត្ត Jiangsu របស់ប្រទេសចិន និងក្រសួងកសិកម្មកម្ពុជាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រករបៀងត្រី និងស្រូវ”៕


ប្រភព៖ Construction and Property.com

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)