ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប

ADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប

2023-02-28
73
0
សង្ខេប:​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោបាយ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។

ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។

លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

ប្រភព៖ Construction and property.com

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)