ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត

2023-03-02
87
0
សង្ខេប:​ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានលើកឡើងថា «ទោះយើងពង្រីកផ្លូវជាតិលេខ៥ ពី ២គន្លង ទៅ ៤គន្លងរួចហើយក្តី តែក៏នៅមានក្រុមហ៊ុនឯកជនមួយបានស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ) ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយប៉ែតដែរ»។

ឯកឧត្តមបានបន្ថែមថា «គាត់ (ក្រុមហ៊ុនឯកជន) យល់ឃើញថា ផ្លូវ ៤គន្លងមែន ប៉ុន្តែនៅមានគោឆ្លងកាត់ និងមាននេះមាននោះឆ្លងកាត់ច្រើន ដែលអាចបង្ករជាគ្រោះថ្នាក់បាន និងមានភាពយឺតយ៉ាវ ដូច្ចេះគាត់ក៏ស្នើសុំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែតមួយទៀតតែម្តង។ ចឹង! យើងបានអនុញ្ញាតឱ្យក្រុមហ៊ុននោះហើយ បច្ចុប្បន្នគាត់កំពុងតែសិក្សា។ យើងមិនមានបញ្ហានោះទេ ឱ្យតែគាត់ដាក់ទុនធ្វើនៅកម្ពុជា ក៏ធ្វើចុះ»។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋ អាចមានជម្រើសក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនក៏បាន ឬផ្លូវជាតិលេខ ៥ ធម្មតាក៏បាន មិនមានបញ្ហាអ្វីចោទទេ។

គួរបញ្ជាក់ថា នេះជាការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៤ ខណៈការសិក្សាផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញទៅសៀមរាបជិតចប់ ហើយអាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះផងដែរ។


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)