ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ

រដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ

2023-03-09
57
0
សង្ខេប:​ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។

ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានឱ្យដឹងថា ស្រុកវាលវែងនឹងត្រូវរៀបចំជា ០៣គោលដៅ ក្នុងនោះតំបន់ថ្មដា ដែលត្រូវរៀបចំជាក្រុង ដើម្បីឱ្យក្លាយជាច្រកអន្តរជាតិថ្មីមួយនៅពេលអនាគត។

ឯកឧត្តមបានបន្ថែមថា យើងត្រូវរៀបចំប្លង់គោល ការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យក្លាយជាក្រុងមួយ ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជាបាន។

ឯកឧត្តមបន្ត ក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត កំពុងរៀបចំ ដោយចុះទៅសិក្សាគូសវាសប្លង់គោលនៅក្នុងភូមិសាស្ត្រឃុំថ្មដា ឃុំប្រមោយ និងឃុំអូរសោម ដែលជាឃុំមានអាទិភាពក្នុងគោលដៅដែលខេត្តគិតគូរចង់បាន។

ឯកឧត្តមអភិបាល បានពន្យល់ថា ឃុំថ្មដា ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស មានទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរទំនិញ ដោយឡែក ឃុំប្រមោយ ជាតំបន់ទីប្រជុំជនរដ្ឋបាល ហើយឃុំអូសោមជាតំបន់ទេសចរណ៍ធម្មជាតិ។

ឯកឧត្តម បានបញ្ជាក់ជាចុងក្រោយថា បើយើងមិនរៀបចំគិតគូរពីពេលនេះទេ នោះថ្ងៃក្រោយ តំបន់នោះ នឹងក្លាយជាទីក្រុងគ្មានសណ្តាប់ធ្នាប់ បាត់បង់សោភណភាព។


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)