ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កន្លះរង្វង់ផ្លូវក្រវាត់ក្រុងទី៣-ប៉ែកខាងកើត មានតម្លៃ ២៤០លានដុល្លារ និងត្រូវសង់ស្ពានសំខាន់ៗ៣បន្ថែម

កន្លះរង្វង់ផ្លូវក្រវាត់ក្រុងទី៣-ប៉ែកខាងកើត មានតម្លៃ ២៤០លានដុល្លារ និងត្រូវសង់ស្ពានសំខាន់ៗ៣បន្ថែម

2023-03-11
62
0
សង្ខេប:គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ។

គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ៣។

ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,. Ltd) ដែលកំពុងតែសាងសង់ផ្លូវក្រវាត់ក្រុងទី៣នៃគម្រោងបច្ចុប្បន្ន។ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូនឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញបច្ចេកទេសក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុនបានបង្ហាញថា គម្រោងប៉ែកខាងកើតនេះមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ដោយចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ហើយគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

គម្រោងនេះត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១.៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១.០៤៤ម៉ែត្រ។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។

គួររម្លឹកថា គិតត្រឹមខែកុម្ភៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបានប្រមាណជិត ៩០% ហើយ។


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)