ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋាភិបាលជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែបន្ថែមនៅតំបន់នោះ

រដ្ឋាភិបាលជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែបន្ថែមនៅតំបន់នោះ

2023-03-15
81
0
សង្ខេប:សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។

យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹងបង្កើតឡើងថ្មីនេះគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន។

ដើម្បីជំរុញឲ្យផែនការនេះដំណើរការបានលឿនរហ័ស សម្ដេចតេជោ បានស្នើសុំដល់ប្រទេសចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន ៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀងភ្នំព្រឹកទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។

សម្តេចតេជោបញ្ជាក់ថា “យើងអាចនឹងឈានទៅបង្កើតនៅប៉ូលសេដ្ឋកិច្ចទី៤ ហើយខ្ញុំជឿថា ខាងចិនក៏នឹងចូលរួមវិនិយោគក្នុងការបង្កើតជាផ្លូវលេខ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧ ផ្លូវលេខ៥៧បេ និងផ្លូវលេខ៥៩”។

ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន ទេសចរណ៍ និងកន្លែងស្នាក់នៅ ដូចជា រីស្សត ជាដើម។

ថ្មីៗនេះដែរ កម្ពុជាក៏បានបង្ហាញឱ្យភាគីថៃ បានដឹងនូវគម្រោងរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤នេះផងដែរ  ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូពាណិជ្ជកម្មតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យមានភាពរីកចម្រើនខ្លាំង និងមាននិរន្តរភាព។ 

គួរបញ្ជាក់ថា កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសចិនគឺ ប្រធានាធិបតី ស៊ី ជិនពីង ដោយបានលើកឡើងអំពីផែនការនៃការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ “ត្រីនិងអង្ករ”។ ជាការឆ្លើយតប ភាគីចិនបានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការវិនិយោគពីប្រទេសចិន ទៅកាន់ប៉ូលសេដ្ឋកិច្ចថ្មីនេះ នាពេលអនាគត។ 


ប្រភព: Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)