ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង

អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង

2023-03-16
125
0
សង្ខេប:​អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។

អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពី បុរីប៉េង ហួត។

គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។

សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ ០៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានមានចីរភាព រួមមាន៖

១. ការរៀបចំក្រុង តាមបែបសមាហរណកម្ម រួមមាន៖

- ការជ្រើសរើសទីតាំង

- ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…)

- បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ

- ការប្រើប្រាស់ចម្រុះប្រកបដោយតុល្យភាព/ហេដ្ឋារចនាសម្ព័ន្ធសង្គម 

- រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា

២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតង រួមមាន៖

- ការរៀបចំក្រុងដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ

- ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង

៣. ការផ្លាស់ទីប្រកបដោយចីរភាព

- ការអភិវឌ្ឍដែលគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ

- រួមចំណែកដល់ការកសាងសហគមន៍លំនៅដ្ឋាន ដែលមានការប្រើប្រាស់រថយន្តតិចជាងមុន

- បរិយាកាសមេត្រីភាពសម្រាប់ថ្មើរជើង និងអ្នកជិះកង់

- គាំទ្រដល់ការប្រើប្រាស់យានជំនិះដែលប្រើប្រាស់ឥន្ធនៈពីប្រភពផ្សេងៗ

- ការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរួមគ្នា

៤. ការការពារអាកាសធាតុ និងរំហូរថាមពល

- រៀបចំសហគមន៍លំនៅឋាន និងអគារដែលសន្សំសំចៃថាមពល

- រៀបចំរដ្ឋបាលខណ្ឌផ្តោតលើវដ្ឋជីវិត

- ជំរុញឱ្យមានការកសាងសហគមន៍លំនៅឋានដែលមានលក្ខណៈវិលជុំ

៥. បរិយាបន្នសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន

- ឆ្លើយតបចំពោះតម្រូវការលំនៅឋាន

- ជំរុញឱ្យមានការចូលរួម និងភាពចម្រុះនៅក្នុងសង្គម

- ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

- ចំណាយក្នុងវដ្តជីវិតជាឧបករណ៍សម្រាប់ធ្វើការរៀបចំក្រុង

៦. អភិបាលកិច្ច និងការចូលរួម

- បញ្ជូលការគ្រប់គ្រង និងការតាមដានដំណើរការ

- ការចូលរួមរបស់សហគមន៍មូលដ្ឋាន

- បញ្ជូលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

គួរបញ្ជាក់ដែរថា ការកំណត់ចេញជាយុទ្ធសាស្ត្រនេះ បានសម្ភាស៍ជាមួយនឹងអ្នកជំនាញ និងសិក្សាលើបញ្ហាការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ដោយបានលើកយក បុរីប៉េង ហួត មកធ្វើគំរូថែមទៀតផង។


ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)