ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា

ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា

2023-03-21
70
0
សង្ខេប:គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។


ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា «ក្រុមហ៊ុនប្រាប់ថា គម្រោងនេះសម្រេចបាន ៨២ភាគរយហើយ គ្រោងបញ្ជប់ក្នុងខែឧសភា ដែលមានការយឺតយ៉ាវនេះ គឺដោយសារភាគីថៃទម្លាក់ថវិការបានត្រឹម ៤០ភាគរយប៉ុណ្ណោះ…ប៉ុន្តែពេលយើងមកពិនិត្យផ្ទាល់ យើងយល់ថា ដល់ខែឧសភាក៏មិនទាន់ហើយដែរ បើទោះជាគាត់ (ក្រុមហ៊ុនសាងសង់) មានថវិកាគ្រប់គ្រាន់ក៏ដោយ…»។


ឯកឧត្តមបន្ថែម «គម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ លើកទី១-ជាង១០០ថ្ងៃ លើកទី២ជាង ២០០ថ្ងៃ ឥឡូវចង់ពន្យារ ៣-៤ថ្ងៃថែមទៀត  យើងអាចពន្យារពេលឱ្យបាន ប៉ុន្តែវាអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយនោះគឺត្រូវដល់ពេលផាកពិន័យហើយ តែឥឡូវយើងបានឯកភាពជូនគាត់ដល់ខែ៥ ចាំមើលទៀតថាខែ៥នេះ ហើយបានប៉ុន្មានភាគរយទៀត»។


ជាមួយគ្នានេះដែរ ឯកឧត្តមបន្ថែមថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពពនិត្យនិតិវិធីក្នុងការទំលាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿនដើម្បីអាចបញ្ជប់គម្រោងនេះឱ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ក្នុងខែឧសភាខាងមុខនេះ។


គួរបញ្ជាក់ថា គោលដៅធំនៃការសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន គឺដើម្បីបញ្ជៀសការកកស្ទះចរាចរដឹកទំនិញតាមច្រកទ្វាព្រំដែនប៉ោយប៉ែត ដែលជាលំហូរច្រកដឹកទំនិញទៅ-មកដ៏ធំនិងសំខាន់បំផុតរវាងប្រទេកម្ពុជា-ថៃ។


គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោមទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ 

CPM_206_Checking-Point2_20-03-23.jpg

CPM_206_Checking-Point3_20-03-23.jpg

CPM_206_Checking-Point1_20-03-23.jpg



ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)