ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មានអ្នកចូលរួមជាង ៤០,០០០ នាក់ ព្រឹត្តិការណ៍ដែលកំពុងពេញនិយមនៅលើប្រព័ន្ធបណ្ដាញសង្គម ពិព័រណ៌ CPALE បានឈានដល់ការបញ្ចប់យ៉ាងល្អឥតខ្ចោះ!

មានអ្នកចូលរួមជាង ៤០,០០០ នាក់ ព្រឹត្តិការណ៍ដែលកំពុងពេញនិយមនៅលើប្រព័ន្ធបណ្ដាញសង្គម ពិព័រណ៌ CPALE បានឈានដល់ការបញ្ចប់យ៉ាងល្អឥតខ្ចោះ!

2023-03-21
892
0
សង្ខេប:ពិព័រណ៍អចលនទ្រព្យ រថយន្ត​ និងការរស់នៅកម្ពុជា-ចិន ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា (ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។ ពិព័រណ៍នេះរៀបចំឡើងដោយក្រុមហ៊ុន Compass Real Estate និង ក្រុមហ៊ុន 58cam.com និងគាំទ្រដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ ព្រឹត្តិការណ៍នេះបានទាក់ទាញសហគ្រាសដែលមានម៉ាកយីហោល្បីៗជាង ៥០ ក្រុមហ៊ុនចូលរួមក្នុងការតាំងពិព័រណ៍មួយនេះ ដែលគ្របដណ្តប់ទៅលើវិស័យអចលនទ្រព្យ យានយន្ត ហិរញ្ញវត្ថុ សេវាកម្មទាក់ទងនឹងការរស់នៅ និងសហគ្រាសផ្សេងៗទៀត ហើយមានមនុស្សជាង ៤០,០០០ នាក់បានចូលរួមក្នុងរយៈពេលទាំងបីថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទាក់ទាញinfluencersនៅប្រទេសកម្ពុជាជាច្រើនរូប បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម ដោយមានអ្នកទស្សនាជាង ១០ម៉ឺននាក់។

នៅក្នុងរយៈពេល ៣ ថ្ងៃ

មានមនុស្សជាង ៤ ម៉ឺននាក់បានចូលរួម

កំពុងពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងចិន និងកម្ពុជា

ការតាំងពិព័រណ៍ និងការលក់បានកើនឡើងយ៉ាងគំហកហើយនឹងបានបញ្ចប់ទៅយ៉ាងរលូនទៀតផង

news/2023-04-06/1680780426897098.jpg

"ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជា-ចិន " ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា (ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។

ពិព័រណ៍នេះរៀបចំឡើងដោយក្រុមហ៊ុន Compass Real Estate និង ក្រុមហ៊ុន 58cam.com និងគាំទ្រដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ 

ព្រឹត្តិការណ៍នេះបានទាក់ទាញសហគ្រាសដែលមានម៉ាកយីហោល្បីៗជាង ៥០ ក្រុមហ៊ុនចូលរួមក្នុងការតាំងពិព័រណ៍មួយនេះ ដែលគ្របដណ្តប់ទៅលើវិស័យអចលនទ្រព្យ យានយន្ត ហិរញ្ញវត្ថុ សេវាកម្មទាក់ទងនឹងការរស់នៅ និងសហគ្រាសផ្សេងៗទៀត ហើយមានមនុស្សជាង ៤០,០០០ នាក់បានចូលរួមក្នុងរយៈពេលទាំងបីថ្ងៃ។ ក្នុងពេលជាមួយគ្នានេះ ក៏បានទាក់ទាញ Influencers នៅប្រទេសកម្ពុជាជាច្រើនរូប ធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម ដោយមានអ្នកទស្សនាជាង ១០ម៉ឺននាក់។

news/2023-04-06/1680780439474144.jpg

ក្រុមហ៊ុនតាំងពិព័រណ៍ផ្នែកអចលនទ្រព្យបានផ្តល់ជូនប្រូម៉ូសិនយ៉ាងធំសម្បើម

ក្រុមហ៊ុនតាំងពិព័រណ៍រថយន្តបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន

ក្រុមហ៊ុនតាំងពិព័រណ៍សេវាកម្មផ្នែករបៀបរបបរស់នៅប្រចាំថ្ងៃក៏បានផ្តល់បទពិសោធន៍យ៉ាងច្រើន

ដែលទាំងនេះបានធ្វើឱ្យព្រឹត្តិការណ៍កាន់តែកក្រើក


↑↑↑សូមចុចលើវីដេអូដើម្បីទស្សនាទិដ្ឋភាពសំខាន់ៗរបស់ពិព័រណ៍↑↑↑

 

ទស្សនាលើលំនៅឋាន បើកបរសាកល្បងសម្រាប់យានយន្ត រីករាយនឹងជីវិតរស់នៅ ដែលផ្តល់នូវបទពិសោធន៍ជាច្រើននៅទីតាំងតែមួយ!

ការតាំងពិព័រណ៍នេះបានក្លាយជាទីតាំងដ៏ល្អសម្រាប់ប្រជាជនចិន និងអ្នកវិនិយោគជាច្រើនមកទស្សនានៅចុងសប្តាហ៍

ហើយក៏ទាក់ទាញប្រជាជនខ្មែរយ៉ាងច្រើនផងដែរ។

news/2023-04-06/1680780455394848.jpg

ពិព័រណ៍នេះគឺផ្អែកលើទីផ្សារក្នុងស្រុក ហើយផ្តោតសំខាន់លើទីផ្សារប្រទេសនិងជនជាតិចិន ប្រមូលផ្តុំទៅដោយប្រភពអាជីវកម្ម និងមានបំណងចាក់បញ្ចូលភាពរឹងមាំថ្មីទៅក្នុងទីផ្សារកម្ពុជា។

ក្រុមហ៊ុនតាំងពិព័រណ៍ទាំងអស់បានលើកសរសើរអំពីប្រជាប្រិយភាពខ្ពស់នៃការតាំងពិពណ៌មួយនេះ ហើយបាននិយាយថា អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលរបស់ពួកគេគឺលើសពីការរំពឹងទុក។

news/2023-04-06/1680780470784579.jpg

ការតាំងពិព័រណ៍នេះគ្របដណ្តប់លើគម្រោង និងក្រុមហ៊ុនអចលនទ្រព្យល្បីៗជាច្រើនក្រុមហ៊ុននៅក្នុងរាជធានីភ្នំពេញ រួមមានៈ ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC Group), ក្រុមហ៊ុន Morgan Group, ក្រុមហ៊ុន យៀកថៃគ្រុប (Yuetai Group), ក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ ហ័នយូ (Prince Huan Yu Real Estate Group), ក្រុមហ៊ុន Creed Group, គម្រោងខុនដូ ONE70, គម្រោងខុនដូ រំដួល ស៊ីធី (Romdoul City), គម្រោងខុនដូ La Vista One, គម្រោងខុនដូ Platinum Coast, ក្រុមហ៊ុន UP-យូណាយធីត ប៉ាស៊ីហ្វិក រៀលអ៊ីស្ទេត, ក្រុមហ៊ុន Cambodia My 2nd Home (CH2H) និងក្រុមហ៊ុន ហាប៊ើរ ប្រផឹធី (Harbor Property) ជាដើម។

ការអញ្ជើញមកទស្សនាការតាំងពិព័រណ៌មួយនេះគឺស្មើនឹងទៅហាងតែមួយដែលបណ្ដុំទៅដោយការលក់ទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃស្ទើរតែទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ហើយគោលការណ៍ផ្តល់ជូនយ៉ាងពិសេសៗដែលដាក់ចេញដោយក្រុមហ៊ុនតាំងពិព័រណ៍ជាច្រើនបានធ្វើឱ្យអតិថិជនជាច្រើនរូបបាននិយាយថា ពិតជាសមតម្លៃក្នុងការមកទស្សនានៅទីនេះ។

ចំពោះទីតាំងពិព័ររថយន្តក៏គួរឱ្យចាប់អារម្មណ៍ និងរំភើបផងដែរ។ វិស័យយានយន្តរួមមានម៉ាកល្បីៗដូចជា Tesla, MG, Kia, និង Mitsubishi Motors... ដែលប្រកួតប្រជែងនៅក្នុងវិស័យតែមួយ។

news/2023-04-06/1680780483723649.jpg

មានការផ្សព្វផ្សាយជាច្រើននៅក្នុងពិព័រណ៌ រថយន្តថ្មីគ្រប់ប្រភេទមានសាកបទពិសោធន៍នៅនឹងកន្លែង ហើយរថយន្តថាមពលអគ្គិសនីថ្មីក៏បានទាក់ទាញអ្នកដែលស្រលាញ់រថយន្តមួយចំនួនធំឱ្យមកទស្សនាផងដែរ។

ការបើកបរសាកល្បងនៅនឹងកន្លែង បូករួមទាំងការផ្តល់ជូនពិសេសពីហាងលក់រថយន្តផ្សេងៗ បាននាំអ្នកទស្សនាយ៉ាងច្រើនមកកាន់តំបន់តាំងពិពណ៌រថយន្ត។

ជាមួយគ្នានេះ ការតាំងពិព័រណ៌នេះក៏មានរួមបញ្ចូលផងដែរនូវសម្លៀកបំពាក់ អាហារ លំនៅឋាន មធ្យោបាយធ្វើដំណើរ ជាដើម និងក្រុមហ៊ុនដែលមានម៉ាកយីហោផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃនៅប្រទេសកម្ពុជា។

news/2023-04-06/1680780500473550.jpg

វិស័យហិរញ្ញវត្ថុរួមមានធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអេភីឌី (APD) ធនាគារ ហុង លីអុង(Hong Leong) ជាដើម។ វិស័យសេវាកម្មទាក់ទងនឹងការរស់នៅរួមមាន Huawei, Honor, Nham24, ZTO Express, J&T Express, Lukfook Jewelry, frogsell, DEFA International Decorative & Building Materials Market, One Car Home , Gold Zone Media និងក្រុមហ៊ុនផ្សេងៗទៀត។

តាមរយៈការយល់ដឹងលម្អិតពីពិព័រណ៍នេះអំពីវប្បធម៌សាជីវកម្មរបស់ម៉ាកយីហោ ទស្សនវិជ្ជានៃអាជីវកម្ម លក្ខណៈពិសេសនៃផលិតផលជាដើម ចម្ងាយរវាងផលិតផលនិងអតិថិជនក៏ត្រូវអាចកាត់បន្ថយបាន ការជឿទុកចិត្តលើផលិតផលអាចត្រូវបានពង្រឹង ហើយគុណភាពនៃការរស់នៅក្នុងប្រទេសកម្ពុជានឹងអាចកាន់តែប្រសើរឡើង។

 

‖ វេទិកាពិភាក្សាពិសេស ‖

 

 

ពិព័រណ៌នេះក៏បានរៀបចំវេទិកាពិភាក្សាពិសេសៗផងដែរ ដែលផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យកម្ពុជា យានយន្ត និងការវិនិយោគហិរញ្ញវត្ថុ និងពិភាក្សាទៅលើប្រធានបទផ្សេងៗ ការវិភាគ និងការចែករំលែកព័ត៌មានពីឧស្សាហកម្មដោយអ្នកជំនាញអាជីវកម្ម។ សហគ្រិន និងអ្នកជំនាញរបស់ក្រុមហ៊ុនល្បីៗជាច្រើនត្រូវបានអញ្ជើញដើម្បីថ្លែងអំពីរឿងរ៉ាវនៃផលិតផល និងគំរូទីផ្សាររបស់ពួកគេ ហើយរៀនសិក្សាពីគ្នាទៅវិញទៅមក។

↑↑↑សូមចុចដើម្បីទស្សនាវីដេអូ↑↑↑

 

news/2023-04-06/1680780517214260.jpg

ការតាំងពិព័រណ៍នេះបានប្រមូលធនធានឧស្សាហកម្មក្នុងស្រុកយ៉ាងពេញលេញនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី និងការផ្សព្វផ្សាយសម្រាប់អចលនទ្រព្យ យានយន្ត និងឧស្សាហកម្មផ្សេងៗទៀត។ ជាមួយគ្នានេះ ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសកម្ម ទិដ្ឋភាពជាច្រើនត្រូវបានបង្កើតឡើងនៅលើទីតាំងនៃពិព័រណ៍ ដោយផ្តល់ជូនអតិថិជននូវព្រឹត្តិការណ៍ដ៏ធំនៃបទពិសោធន៍ទិញទំនិញ “ច្រកចេញចូលតែមួយ” ដូចជាការជ្រើសរើសឡានថ្មី ទិញលំនៅឋានថ្មីជាដើម ទទួលបទពិសោធន៍ជីវិតប្រកបដោយសុភមង្គល និងសិក្សាអំពីព័ត៌មានឧស្សាហកម្មផ្សេងៗទៀត។

លើសពីនេះ ការតាំងពិព័រណ៍នេះផ្តោតលើកំណើនអាជីវកម្ម និងតម្រូវការប្រើប្រាស់របស់សហគមន៍ចិន-កម្ពុជា ដើម្បីស្វែងយល់ពីសក្ដានុពលនៃការប្រើប្រាស់របស់សហគមន៍ចិន និងនាំមកនូវគំនិតថ្មីៗសម្រាប់ក្រុមហ៊ុនតាំងពិព័រណ៍ ដើម្បីអភិវឌ្ឍទីផ្សារ ពង្រីកអតិថិជនថ្មី ចាប់យកឱកាសថ្មីៗ និងផ្សព្វផ្សាយលើការវិនិយោគ និងកំណើនក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។

 

‖ ត្រៀមខ្លួនម្ដងទៀតនៅខែតុលា ‖

 

 

ចាប់តាំងពីឆ្នាំ ២០១៤ មក ការវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យកម្ពុជាបានកើនឡើងដល់ ២.៧ ពាន់លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៨, ២០១៩ និង ២០២០ ជនជាតិចិនបានក្លាយជាអ្នកទិញដ៏ធំបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារយៈពេលបីឆ្នាំជាប់គ្នាជាមួយនឹងទឹកប្រាក់ចំនួន ២១៦ លានដុល្លារអាមេរិក ចំនួន ២៦២ លានដុល្លារអាមេរិក និង ១៦៨ លានដុល្លារអាមេរិករៀងគ្នា។

យោងតាមទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា អតិថិជនចិនបានវិនិយោគសរុបចំនួន ១៦៨ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ដែលស្មើនឹង ៤៧ ភាគរយ នៃការវិនិយោគសរុបរបស់អ្នកទិញផ្ទះនៅបរទេស។

យើងខ្ញុំជឿជាក់ថាបន្ទាប់ពីជំងឺឆ្លង កូវីដ១៩ ស្រាកស្រាន្ត តម្រូវការទីផ្សារនឹងបន្តកើនឡើង។ ការបញ្ចប់ដ៏ល្អឥតខ្ចោះនៃពិព័រណ៌ CPALE គឺគ្រាន់តែជាចំណុចចាប់ផ្តើមថ្មីមួយប៉ុណ្ណោះ។ "ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជា-ចិន" នឹងប្រារព្ធឡើងម្តងទៀតនៅក្នុងខែតុលា ហើយយើងខ្ញុំក៏នឹងទន្ទឹងរង់ចាំក្នុងការមកដល់របស់លោកអ្នក។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)