ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

2023-03-31
139
0
សង្ខេប:ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត្រ ដោយក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងចំនួន ១២,៣៨គីឡូម៉ែត្រ។

news/2023-03-31/1680227300843708.jpg

គម្រោងផ្លូវនេះត្រូវបានសាងសង់ឆ្លងកាត់ឃុំចំនួន ២៥ និង ៦ស្រុក ដោយចំណាយថវិកាសរុបចំនួន ១៥,១៥លានដុល្លារអាមេរិកក្នុងការសាងសង់។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទគឺជាការចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដល់សុខភាពក្នុងកម្រិតអតិបរមា ព្រមទាំងផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត៕

news/2023-03-31/1680227319467552.jpg


ប្រភព៖ Construction and Property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)