ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញទទួល “ព្រះអគ្គិជ័យកីឡា” ពីប្រទេសឡាវ

ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញទទួល “ព្រះអគ្គិជ័យកីឡា” ពីប្រទេសឡាវ

2023-04-28
127
0
សង្ខេប:ព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានមកដល់ប្រទេសកម្ពុជាហើយកាលពីម្សិលមិញ បន្ទាប់ពីបានទៅលេងប្រទេសអាស៊ានទាំងអស់។

ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានចំណាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អតីតកីឡាករហែលទឹកជម្រើសជាតិយុវជនសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាតំណាងឱ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។

ពិធីដង្ហែរព្រះអគ្គិជ័យកីឡាមកដល់ថ្ងៃនេះ គឺបានធ្វើដំណើរឆ្លងកាត់ប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ទីម័រខាងកើត និងចុងក្រោយបំផុតឆ្លងកាត់ប្រទេសឡាវ មុននឹងធ្វើមាតុភូមិនិវត្តន៍ ចូលមកកម្ពុជាវិញនៅថ្ងៃនេះឯង។ លើកលែងតែប្រទេសព្រុយណេមួយប៉ុណ្ណោះ ដែលមិនបានទទួលដង្ហែរ ដោយសារគាប់ជួននឹងការប្រារព្ធពិធីបុណ្យរ៉ាម៉ាដនរបស់ខ្លួន។ បន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកមាតុភូមិវិញ និងប្រារព្ធពិធីដង្ហែរក្នុងខេត្តស្ទឹងត្រែងនេះ ព្រះអគ្គិជ័យកីឡានឹងត្រូវបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់វិមានឈ្នះៗ។ បន្ទាប់មកបន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ហើយបើគិតពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ ៨ថ្ងៃទៀតតែប៉ុណ្ណោះ។

ក្បួនដង្ហែរព្រះអគ្គិជ័យកីឡា បានធ្វើដំណើរចេញពីច្រកទ្វារព្រំដែនត្រពាំងក្រៀល ឆ្ពោះទៅស្ពានទន្លេសេកុង តាមផ្លូវជាតិលេខ៧។ ដល់ត្រង់ចំណុចគល់ស្ពានទន្លេសេកុងផ្នែកខាងជើង ឯកឧត្តមទេសរដ្ឋមន្ត្រី បានកាន់ដង្ហែគប់ភ្លើង រត់ថ្មើរជើងឆ្លងកាត់ស្ពានដោយផ្ទាល់ រហូតដល់គល់ស្ពានផ្នែកខាងត្បូង ក្នុងរយៈចម្ងាយ ១ ០៥៧ម៉ែត្រ។ ស្ពានទន្លេសេកុងនេះ ប្រើប្រាស់ថវិកាសាងសង់ចំនួន ១៩លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨។

សូមជម្រាបដែរថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលជាតំណាងឱ្យអត្តពលិកកម្ពុជា គឺជាឧត្តមមន្ត្រីដែលមានស្នាដៃក្នុងវិស័យកីឡាជាច្រើន ជាពិសេសកីឡាហែលទឹក។ ដោយទទួលបានទំនុកចិត្តលើការដឹកនាំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សហព័ន្ធខ្មែរកីឡាហែលទឹក ប្រគល់ភារកិច្ចជូនជាប្រធានសហព័ន្ធ តាមរយៈការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន។

ស្នាដៃការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា៖ “មណ្ឌលកីឡាហែលទឹកតេជោសែន” ខេត្តកំពង់ចាម ដាក់ឱ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ២០១៥ សាងសង់អាងហែលទឹកខ្នាតតូច នៅស្រុកកោះធំ ខេត្តកណ្តាល ដាក់ឱ្យប្រើប្រាស់កាលពីខែកុម្ភៈ ឆ្នាំ២០២០ ជួសជុលកែលំអរអាងហែលទឹកស្តង់ដាអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ២០២០ និងចុងក្រោយសាងសង់ "មណ្ឌលហែលទឹកបាត់ដំបង" ខេត្តបាត់ដំបង នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ បើប្រៀបជាមួយនឹងសម័យពីសង្គម អាងហែលទឹកស្តាង់ដាអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំមានច្រើននោះទេ ក៏ប៉ុន្តែក្នុងអាណត្តិដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ សហព័ន្ធមានអាងហែលទឹកស្តង់អន្តរជាតិចំនួន ០៤ ដែលអាចទទួលរៀបចំការប្រកួតលក្ខណៈអន្តរជាតិបាន ។

ក្នុងសម័យសង្គមរាស្រ្តនិយម ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ជាអតីតកីឡាករហែលទឹកជម្រើសជាតិយុវជន វិញ្ញាសាជំនាញ គឺហែលដោយរបៀបកង្កែប ក៏ប៉ុន្តែឯកឧត្តម ចូលចិត្តហែលរបៀបមេអំបៅ ក្នុងសម័យនោះ លោក ព្រឹទ្ធាចារ្យ ហែម ថុន គឺជាគ្រូបង្វឹក ដោយមានចិត្តស្រលាញ់និងពេញចិត្ត ចង់លើកស្ទួយវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យរីកចម្រើនដូចសម័យសង្គមរាស្រ្តនិយម ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ ក៏បានចូលកាន់ដំណែងជាប្រធានសហព័ន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ន ។ តាំងពីសហព័ន្ធបានកកើតមកុំមិនទាន់មានប្រធានសហព័ន្ធរូបណា ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក ដូចក្នុងអាណត្តិការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ជាប្រធានសហព័ន្ធនោះឡើយ។ ការសាងសង់អាងហែលទឹកក្នុងខេត្តទាំង ០៤ខាងលើ ក្នុងគោលបំណងចង់អភិវឌ្ឍ វិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន និងចង់បណ្តុះបណ្តាលធនធានគ្រូបង្វឹក និងកីឡាករ កីឡាការិនីសម្រាប់បន្តវេន ដើម្បីហាត់ហ្វឹកហ្វឺនត្រៀមចូលរួមការប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិ (ការប្រកួតក្នុងតំបន់អាស៊ាន ការប្រកួតក្នុងតំបន់អាស៊ី និងការប្រកួតជ្រើសរើសជើងឯកពិភពលោក) ។ ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ បានឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់គ្រូបង្វឹក បុគ្គលិក មន្រ្តីសហព័ន្ធ និងកីឡាករ កីឡាការិនីក្នុងក្រុមជម្រើសជាតិ ដែលបានផ្តល់ឱ្យនូវអាហាររូបត្ថម្ភប្រចាំថ្ងៃ ក្នុងមួយថ្ងៃបីពេល ស្របតាមបទដ្ឋាន។

សហព័ន្ធមានទំនាក់ទំនងល្អ ជាមួយនិងបណ្តាប្រទេសជាច្រើន ក៏ដូចជាទំនាក់ទំនាក់យ៉ាងល្អ ជាមួយនឹងសហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍ សហព័ន្ធហែលទឹកអាស៊ី សហព័ន្ធហែលទឹកអន្តរជាតិ ដែលធ្វើឱ្យសហព័ន្ធបានចូលរួមកម្មវិធីប្រកួតជាច្រើន រួមមាន៖ ការប្រកួតហែលទឹកជើងឯក យុវជនអាស៊ីអាគ្នេយ៍ (SEA AGE GROUP), ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES), ការប្រកួតកីឡាអាស៊ី (ASIAN GAEMES), ការប្រកួតកីឡាអូឡាំពិក (OLYMPIC GAMES), ការប្រកួតវគ្គជម្រុះពិភពលោក (World Championships)

ចំពោះស្នាដៃដែលទទួលបានក្រោមការដឹកនាំ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក មានដូចខាងក្រោម៖

១. ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ (31st SEA GAMES 2022) នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើប្រភេទកីឡាហែលទឹកពាក់ ជើងទា (FIN Swimming) វិញ្ញាសាក្រុមបណ្តាក់បុរស 4x200m Relay Surface រួមមាន៖ កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ។

២. ទទួលបានមេដាយចំនួន ០៤គ្រឿង ក្នុងកម្មវិធីប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេសថៃ ក្នុងនោះរួមមាន មេដាយមាស ០៣គ្រឿង លើវិញ្ញាសា 100m Bi Fins, 200m Bi Fins, 400m Bi Fins និងមេដាយសំរឹទ្ធ ០១គ្រឿង លើវិញ្ញាសា 50m Bi Fins ដណ្តើមបានដោយ កីឡាការិនី កាំង មុយនីន និងទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ១៦ប្រទេសដែលបានចូលរួម៕

Sun Chanthol, Minister of Public works and Transport, parades the SEA Games and ASEAN Para Games torch through the streets of Steung Treng after its arrival in Cambodia

▲ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (កណ្ដាល) ដង្ហែរព្រះអគ្គិជ័យកីឡានៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមដងផ្លូវក្នុងក្រុងស្ទឹងត្រែង បន្ទាប់ពីមកដល់ប្រទេសកម្ពុជា

▲ព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)