ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ

ក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ

2023-05-06
135
0
សង្ខេប:​ក្រុមហ៊ុនចិន ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។

ក្រុមហ៊ុនចិន China Harbour Engineering Company LTD (CHEC) ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី នៅថ្ងៃទី៥ ខែឧសភា នៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

柬.jpg

ការសាងសង់ចែកចេញពីបីដំណាក់កាល កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ គឺជាគម្រោងវិនិយោគ ១,៥០០លានដុល្លារ នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ 

ច្រកពហុគោលបំណងនឹងមានសមត្ថភាពទទួលទូកុងតាន័រ ៣០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ និងកើនឡើងដល់ ៦០ម៉ឺន TEUs នៅឆ្នាំ ២០៣០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានមានប្រសាសន៍ថា គម្រោងវិនិយោគដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារ និងពហុមុខងារកំពត នឹងក្លាយជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែទំនើបអន្តរជាតិក្នុងតំបន់អាស៊ាន។

គួររម្លឹកថា កន្លងមក មានរបាយការណ៍មួយពី Globaldata បានបង្ហាញថា កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារ នៅកំពតនេះ បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក។ 


1.jpg

2.jpg



ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)