ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើបានម្ចាស់ផ្ទះលើកដំបូងបានបើកជាផ្លូវការហើយ

រង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើបានម្ចាស់ផ្ទះលើកដំបូងបានបើកជាផ្លូវការហើយ

2023-05-06
3156
0
សង្ខេប:នារាត្រីយប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ។

បន្ទាប់ពីរាប់ថយក្រោយអស់រយៈពេល ១,០០០ ថ្ងៃ តាំងពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០ មក, ទីបំផុតនារាត្រីយប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង បានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ។ 

344771200_109341418811679_293614890113082841_n.jpg

345274921_1359573994608990_5330626115229939448_n.jpg

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ របស់ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែសំដៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញទស្សនីយភាពជាប្រវត្តិសាស្ត្រ ដ៏មានការទាក់ទាញ និងភាពអស្ចារ្យដែលជាលក្ខណពិសេសមួយនៃវប្បធម៌ខ្មែរ និងជាអត្តសញ្ញាណជាតិ ដើម្បីផ្សព្វផ្សាយដល់ពិភពលោក។

ជាមួយគ្នានេះ គឺធ្វើការផ្លាស់ប្ដូរវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានចូលរួមបង្កើនឱកាសទំនាក់ទំនងគ្នា កាន់តែជិតស្និទ្ធនិងស៊ីជម្រៅបន្ថែមទៀត ក្នុងការពង្រឹងវិស័យកីឡា។

345279468_1847825182271238_2982208251981744948_n.jpg

សម្ដេចពិជ័យសេនាបន្តថា ប្រទេសកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ សម្រាប់ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍នាពេលនេះ បានយកក្ដីស្រមៃឱ្យក្លាយទៅជាការពិត។ ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានសេចក្ដីរំភើបរីករាយ មិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍នេះ ហើយសូមឱ្យយើងទាំងអស់គ្នា រួមសាមគ្គីជាធ្លុងមួយ ជាកម្លាំងដ៏អស្ចារ្យ ពោពេញទៅដោយសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈការអភិវឌ្ឍវិស័យកីឡា។

សម្ដេចពិជ័យសេនាក៏បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កីឡារស់ក្នុងសន្តិភាព បានទទួលប្រតិភូកីឡាអាស៊ីអាគ្នេយ៍១១ប្រទេសចូលរួម ជាអាទិ៍ រួមមាន ប្រទេស ព្រុយណេ ដារូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំប្រការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»។

សម្ដេចសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

នៅក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

ជាមួយគ្នាផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុត ដែលផ្តល់ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (IOC)។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានទស្សនីយភាពដ៏អស្ចារ្យ ដែលបង្ហាញពីប្រវត្តិនៃការកកើតទឹកដីនៃអាណាចក្រខ្មែរ , និងភាពចម្រើនរុងរឿងតាំងពីបុព្វកាលរហូតដល់សម័យបច្ចុប្បន្នដែលពោរពេញដោយសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំនាវាកម្ពុជាឈានទៅរកសុខសន្តិភាព។ ការបង្ហាញប្រតិភូកីឡា មកពីប្រទេសនានាក្នុងតំបន់អាស៊ាន និងការដង្ហែរភ្លើងគប់កីឡា។

344863249_211039945013692_1010310559856314366_n.jpg

344861230_142836378653159_4117872137434831709_n.jpg

សូមរម្លឹកថា មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជាកាន់តែច្បាស់ថា កម្ពុជា ប្រទេសតូច តែបេះដូងធំ បន្ទាប់ពីបានប្រកាសអនុញ្ញាតឲ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀតផង។ តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅនោះ។ 

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និងមន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង៥៧៩ វិញ្ញាសារ លើ ៣៦ ប្រភេទកីឡា។ 

សូមបន្ថែមផងដែរថា គិតមកទល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយមាសចំនួន ៥ និង ប្រាក់ចំនួន ៤ ផងដែរ៕

344766956_966019317745611_6099127381038154845_n.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)