ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

2023-05-13
118
0
សង្ខេប:​សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។

សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។

នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរណ៍ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដេរ។

柬.jpg

លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។

ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% សម្រាប់ឆ្នាំ២០២៣ ហើយ ADBក៏បានវាយតម្លៃកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ដោយនឹងកើនឡើង ៥,៨%៕


ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)