ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល

ព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល

2023-05-15
119
0
សង្ខេប:​អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។

យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួររម្លឹកថា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ 

柬.jpg

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង នឹងត្រូវពន្យារពេលសារជាថ្មីម្តងទៀត ហើយមិនអាចបើកដំណើរការដូចការព្រៀងទុកបាននោះទេ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំពន្យារពេលបើកដំណើរការ នៅក្នុងខែមិថុនា ឆ្នាំនេះរួចរាល់ហើយ ហើយបានជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ដោយមិនបានបញ្ជាក់និងកំណត់ពីពេលវេលាជាក់លាក់ដើម្បីបើកដំណើរការនៅឡើយដែរ។ យ៉ាងណាម៉ិញ ក្រុមហ៊ុនសន្យាថានឹងព្យាយាមសាងសង់បង្ហើយការងារដែលនៅសេសសល់ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមនាយកអាកាសយានដ្ឋានរូបនេះ បានបញ្ជាក់ថា កន្លងមក វិបត្តិកូវីដ១៩បានធ្វើឱ្យការដឹកជញ្ជូននិងផ្គត់ផ្គង់ សម្ភារៈសំណង់មានការយឺតយ៉ាវ ហើយប៉ះពាល់ដល់ដំណើរការនៃការសាងសង់ដែលបានគ្រោងទុក។ ដូច្នេះហើយទើបក្រុមហ៊ុនទាមទារពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ការសាងសង់ និងឈានទៅបើកដំណើរការ។

មួយវិញទៀត លោកបានគូសបញ្ជាក់ថា ខាងក្រុមហ៊ុនកំពុងពិភាក្សារក្នុងការរកទុនបន្ថែម ដោយសារការសាងសង់ចេះតែអូសបន្លាយ ដែលរហូតមកដល់ពេលនេះឱ្យក្រុមហ៊ុនបានចំណាយទុនអស់ប្រមាណ ២០០លានដុល្លារ ទៅហើយ ដូចច្នេះក្រុមហ៊ុនកំពុងស្វែងរកដោះស្រាយលើបញ្ហានេះ។ បច្ចុប្បន្ននេះ ការសាងសង់នៅតែបន្តធ្វើជាធម្មតា គ្រាន់តែស្ថិតនៅក្នុងសកម្មភាពតិចតួចប៉ុណ្ណោះ។

គិតរហូតមកទល់នឹងត្រីមាសទី១ ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានសម្រេចការសាងសង់ចំនួន ៨០ភាគរយហើយ៕


ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)