ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > សម្តេចអនុញ្ញាតកីឡាករ កីឡាការនីបរទេសស៊ីហ្គេមទាំងអស់ អាចទស្សនាអង្គរវត្តដោយឥតគិតថ្លៃ

សម្តេចអនុញ្ញាតកីឡាករ កីឡាការនីបរទេសស៊ីហ្គេមទាំងអស់ អាចទស្សនាអង្គរវត្តដោយឥតគិតថ្លៃ

2023-05-16
99
0
សង្ខេប:​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះទេ។

ការអនុញ្ញាតនេះ បានប្រកាសឡើងក្នុងឱកាសដែលសម្តេចតេជោប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង ៣.០០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

柬.jpg

សម្ដេចតេជោបានថ្លែងថា៖ «បន្ទាប់ពីការប្រកួតរួច បើសិនកីឡាករ កីឡាការិនីបរទេសចង់ទៅមើលអង្គរគឺរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលទស្សនាដោយមិនបាច់ទិញសំបុត្រនោះទេ គឺសម្រាប់តែកីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់គឺអនុញ្ញាតឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃតែម្តង»។

បន្ថែមពីនេះ សម្តេចតេជោបានស្នើឱ្យគ្រឹះស្ថានអង្គរ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាករ កីឡាការិនីបរទេសដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងការចូលទស្សនា ប្រាសាទអង្គរវត្តរបស់ខ្មែរ។

គួរបញ្ជាក់ដែរថា សម្រាប់អ្នកមកគាំទ្រកីឡា សម្តេចមិនបានអនុញ្ញាតឡើយ គឺត្រូវតែលក់សំបុត្រដូចភ្ញៀវបរទេសធម្មតា។


ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)