ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងសម្ពោធតាមការគ្រោងទុក

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងសម្ពោធតាមការគ្រោងទុក

2023-05-18
87
0
សង្ខេប:មន្ត្រីអ្នកនាំពាក្យអាកាសចរស៊ីវិល (SSCA) បានថ្លែងអះអាង ការដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីតាមការគ្រោងទុកក្នុងពាក់កណ្តាលខែតុលា ខាងមុខនេះ។

មន្ត្រីអ្នកនាំពាក្យអាកាសចរស៊ីវិល (SSCA) បានថ្លែងអះអាង ការដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីតាមការគ្រោងទុកក្នុងពាក់កណ្តាលខែតុលា ខាងមុខនេះ បន្ទាប់ពីការធ្វើតេស្តហោះហើរសាកល្បង និងការបង្ហាញនៃការធ្វើដំណើរដឹកអ្នកដំណើរដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនទទួលបានជោគជ័យ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៦ ខែឧសភាថា ក្រុមការងារបច្ចេកទេសនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានធ្វើតេស្តហោះហើរ ដែលជាដំណាក់កាលមួយដែលយើងបានរៀបចំឡើងកាលពីសប្តាហ៍មុនដើម្បីសាកល្បងនូវរាល់ឧបករណ៍វិស្វកម្មទាំងអស់ដែលបានដំឡើងនៅក្នុងអាកាសយានដ្ឋាន ជាពិសេសទាក់ទងនឹងការចុះចត និងហោះហើររបស់យន្តហោះ ព្រោះថា រាល់ឧបករណ៍ដែលបានបំពាក់ក្នុងដីត្រូវតែឆ្លើយតបគ្នាជាមួយឧបករណ៍នៅក្នុងយន្តហោះដូច្នេះត្រូវតែមានការធ្វើតេស្តហោះហើរនេះ ព្រោះវាពាក់ព័ន្ធនឹងឧបករណ៍នាំផ្លូវ ឧបករណ៍ទំនាក់ទំនង និងឧបករណ៍តាមដាន។

លោកថា ពួកគេក៏បានធ្វើ Flight Demo ដែលយើងអនុវត្តដូចមែនទែន ដើម្បីឆែកការចេញរបស់អ្នកដំណើរ អីវ៉ាន់របស់អ្នកដំណើរ និងការយកអីវ៉ាន់ដាក់ក្នុងយន្តហោះ និងការហោះហើររបស់យន្តហោះជាដើម។ ហើយនៅពេលចុះមកវិញ គឺមានអ្នកដំណើរ និងអនុវត្តជាក់ស្តែង។

柬.jpg

លោកបានលើកឡើងថា៖ «មុននឹងយើងបើកដំណើរការជាផ្លូវការនៅពាក់កណ្តាលខែតុលាខាងមុខនេះ គឺយើងត្រូវតែធ្វើតេស្តការហោះហើរ និងបទបង្ហាញអំពីការជិះយន្តហោះជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុវតិ្ថភាពដល់អ្នកដំណើរ។ គម្រោងដែលយើងដាក់ឱ្យដំណើរការជាផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅពាក់កណ្តាលខែតុលានេះនឹងធ្វើឡើងតាមផែនការ ដែលយើងនឹងអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីដើម្បីជាអធិបតីភាពផងដែរ»។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងមក ភ្នំពេញ ប៉ុស្តិ៍ថា ការធ្វើតេស្តសាកល្បងរបស់ព្រលានយន្តហោះសៀមរាបថ្មី គឺជាការធានាសុវត្ថិភាពដល់អ្នកដំណើរមុននឹងបើកដំណើរការជាផ្លូវការដែលគ្រោងនឹងធ្វើនៅខែតុលាខាងមុខនេះ។

លោកបានថ្លែងថា៖ «យើងដឹងហើយថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលនាពេលបច្ចុប្បន្ននេះនៅតែរងសម្ពាធមកពីការអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់ប្រភពចំណូលរបស់ប្រជាពលរដ្ឋ ដូច្នេះហើយចំនួនភ្ញៀវអន្តរជាតិក៏ពុំទាន់កើនខ្ពស់ដែរ។ ប៉ុន្តែយើងរំពឹងថា ស្ថានភាពសេដ្ឋកិច្ចនឹងប្រសើរឡើងចាប់ពីចុងឆ្នាំនេះ ដូច្នេះការដាក់ឱ្យដំណើរការព្រលានសៀមរាបថ្មីនេះក៏ឆ្លើយតបទៅនឹងការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាយើងដែរ»។

លោក ចាន់សិរីវត្ថា.jpeg

 លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA 

បើយោងតាមលោក ចាន់សិរីវត្ថា សម្រាប់លំហូរនៃភ្ញៀវទេសចរអន្តរជាតិហាក់ពុំទាន់មានសម្ទុះខ្លាំងដូចកាលពីឆ្នាំ ២០១៩ ឡើយ ដោយសារ តែការផ្លាស់ប្តូរច្រើនក្រោយវិបត្តិកូវីដមកគឺមានវិបត្តិសេដ្ឋកិច្ចផ្ទួនៗដូចជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិហិរញ្ញវត្ថុមួយចំនួន ជះឥទ្ធិពលដល់ពិភពលោក និងតំបន់ដូចជាពាក់ព័ន្ធនឹងរូបិយប័ណ្ណផ្សេងៗ ការឡើងថ្លៃការប្រាក់ ការកើនឡើងនៃអតិផរណាជាដើម។

លោកបានថ្លែងថា៖ «សម្រាប់លំហូរនៃភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្ពុជាយើងក្នុងរយៈពេលប៉ុន្មានខែនេះគឺវាក្នុងរង្វង់ ៤០ ភាគរយនៃឆ្នាំ ២០១៩ ទេ យើងរំពឹងទុកថានៅឆ្នាំ ២០២៤ ទើបយើងអាចទទួលបានស្មើនឹងចំនួនអ្នកដំណើរស្មើនឹង ២០១៩ បាន។ ប៉ុន្តែយើងដឹងស្រាប់ហើយថា ស្ថានភាពបច្ចុប្បន្ននេះគឺមានភាពមិនប្រាកដប្រជាច្រើនដោយសារតែស្ថានភាពកូវីដ ប្រទេសនីមួយៗមានយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររៀងៗខ្លួន ជាពិសេសភ្ញៀវទេសចរចិន»។

លោកថា បច្ចុប្បន្នភ្ញៀវទេសចរចិនភាគច្រើនគឺទៅអឺរ៉ុបច្រើនជាងនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែមិនមានន័យថាពួកគាត់មិនមកឡើយ ពួកគាត់មកច្រើនដែរ ហើយប្រទេសកម្ពុជា ក៏ក្នុងចំណោមប្រទេសមួយចំនួននៅអាស៊ានដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនដែលបានទាក់ទាញពួកគាត់មកច្រើនដែរ។

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស៊ីវិលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ ជាមួយប្រទេសចិន។

ជាមួយគ្នានេះ កម្ពុជាក៏បានស្នើដល់ភាគីចិនឱ្យបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំង ២ ដែលយ៉ាងហោចណាស់ឱ្យបាន ៣០០ជើងក្នុង ១ សប្តាហ៍ ដើម្បីជួយសម្រួលដល់ការហោះហើរដឹកអ្នកដំណើររវាងប្រទេសទាំង ២ ស្របពេលដែលប្រទេសចិន បានបើកសេដ្ឋកិច្ចឡើងវិញ។

ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណជិត ២,២៨ លាននាក់ កើនឡើង ជាង ១ ពាន់ភាគរយធៀបឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងទេសចរណ៍៕



ប្រភព៖ កាសែត ភ្នំពេញ ប៉ុស្តិ៍

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)