ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តម្លៃ​វិនិយោគ​នៅ​ទីក្រុងកោះពេជ្រ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​ជាមួយ​នឹង​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​តំបន់

តម្លៃ​វិនិយោគ​នៅ​ទីក្រុងកោះពេជ្រ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​ជាមួយ​នឹង​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​តំបន់

2023-08-29
2369
0
សង្ខេប:នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ខុនដូគឺជាប្រភេទអចលនទ្រព្យដ៏សំខាន់មួយ ហើយទីក្រុងកោះពេជ្រផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដោយសារមានការប្រមូលផ្តុំដ៏សម្បូរបែបនៅក្នុងលក្ខខណ្ឌទីតាំង ការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រឿងបរិក្ខារផ្សេងៗ។ ចាប់តាំងពីមានការអភិវឌ្ឍ និងការផ្លាស់ប្តូរមក តំបន់មួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

ជាងពាក់កណ្តាលឆ្នាំ ២០២៣ បានកន្លងផុតទៅហើយ។ នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរដ៏អស្ចារ្យ គ្រប់ឧស្សាហកម្មទាំងអស់កំពុងធ្វើការកែតម្រូវធ្វើឲ្យកាន់តែប្រសើរ រួមទាំងវិស័យអចលនទ្រព្យផងដែរ។

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយរបាយការណ៍ពាក់កណ្តាលឆ្នាំ ដែលបានបង្ហាញថានៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣ ប្រតិបត្តិការលក់នៅក្នុងទីផ្សារលំនៅឋានបែបប្រពៃណីដូចជាផ្ទះល្វែង និងផ្ទះវីឡាបានធ្លាក់ចុះ ខណៈដែលទីផ្សារខុនដូបានកើនឡើងជាវិជ្ជមានជាមួយនឹងការកើនឡើងរហូតដល់ ១២.៩ ភាគរយ។

នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ខុនដូគឺជាប្រភេទអចលនទ្រព្យដ៏សំខាន់មួយ ហើយទីក្រុងកោះពេជ្រផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដោយសារមានការប្រមូលផ្តុំដ៏សម្បូរបែបនៅក្នុងលក្ខខណ្ឌទីតាំង ការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រឿងបរិក្ខារផ្សេងៗ។ ចាប់តាំងពីមានការអភិវឌ្ឍ និងការផ្លាស់ប្តូរមក តំបន់មួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

ជាមួយនឹងការហូរចូលនូវក្រុមហ៊ុនអចលនទ្រព្យ និងវិនិយោគិនល្បីៗកាន់តែច្រើនឡើងៗពីជុំវិញពិភពលោកជាមួយនឹងការបញ្ចប់នូវកន្លែងបរិក្ខារជំនួយក្នុងតំបន់ផ្សេងៗ គុណតម្លៃលើការវិនិយោគនៅទីនេះបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត!

355479129_745656737562633_1373503716273964700_n.jpg


▌ដំណឹងល្អ

▌បង្កើនគុណតម្លៃក្នុងតំបន់

ទីក្រុងនីមួយៗតែងតែមានតំបន់របស់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។ នៅក្នុងតំបន់ទាំងនេះ អ្នកអាចរកឃើញបរិបទនៃការអភិវឌ្ឍទីក្រុង ដែលឆ្លុះបញ្ចាំងពីអតីតកាល និងបច្ចុប្បន្នរបស់ទីក្រុង។

តំបន់ពាណិជ្ជកម្មកណ្ដាលទីក្រុងកោះពេជ្រ (CBD) សាទរនឹងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ។ នៅក្នុងការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន និងទិដ្ឋភាពនៃទីក្រុង ការអភិវឌ្ឍន៍របស់ទីក្រុងគឺជាដំណើរការបន្តិចម្តងៗ ហើយការអភិវឌ្ឍន៍ក្នុងតំបន់នៃទីក្រុងកោះពេជ្រក៏ដូចគ្នាដែរ។

នៅពេលមួយ តំបន់កោះពេជ្រធ្លាប់ជាវាលភក់ ដោយមានការអភិវឌ្ឍន៍ និងផ្លាស់ប្តូរមុខមាត់តំបន់ដោយក្រុមហ៊ុន OCIC ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងគម្រោងលំនៅឋានត្រូវបានសាងសង់ជាបណ្តើរៗ។ ទីក្រុងកោះពេជ្រសព្វថ្ងៃបានអភិវឌ្ឍទៅជាកន្លែងប្រមូលផ្តុំអគារខ្ពស់ៗ លំនៅឋានលំដាប់ខ្ពស់ ក្រុមហ៊ុនពហុជាតិ សួនច្បារ និងទីធ្លាបៃតង សាលារៀនអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងខ្នាតធំ និងភោជនីយដ្ឋាន។

នាពេលបច្ចុប្បន្ននេះ ទីក្រុងកោះពេជ្រនៅតែបន្តកែលម្អមុខងារក្នុងតំបន់របស់ខ្លួន ហើយធនធានថ្មីៗត្រូវបានអភិវឌ្ឍឥតឈប់ឈរ។

យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ស្ពានបេតុងខ្សែកាបដែលសាងសង់ដោយក្រុមហ៊ុន OCIC តភ្ជាប់ទីក្រុងរណបកោះពេជ្រ និងកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយនៅពេលបើកឱ្យដំណើរការ វានឹងកាត់បន្ថយការកកស្ទះចរាចរណ៍បានប្រមាណ ៤០ ភាគរយនៅតំបន់ច្បារអំពៅ ហើយនិងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ក៏នឹងជម្រុញការអភិវឌ្ឍពាណិជ្ជកម្ម និងតម្លៃអចលនទ្រព្យក្នុងតំបន់កោះពេជ្រ និងតំបន់កោះនរាផងដែរ។

លើសពីនេះ វាក៏នឹងភ្ជាប់ជាមួយនឹងតំបន់ពាណិជ្ជកម្មភ្នំពេញមាត់ទន្លេដែលកំពុងពង្រីក ហើយអាជីវកម្មលក់រាយនៅតាមតំបន់នេះនឹងមានការអភិវឌ្ឍយ៉ាងខ្លាំង។

news/2023-08-29/1693293403371189.jpg

ក្រៅពីការភ្ជាប់ខាងក្រៅតំបន់ មុខងារសម្រាប់ផ្ទៃក្នុងរបស់ទីក្រុងកោះពេជ្រក៏កាន់តែមានភាពលេចធ្លោផងដែរ ជាឧទាហរណ៍ ដូចជាមានការរៀបចំគម្រោងអគារ Connexion ។

ជាគំរូនូវការរស់នៅបែបទំនើបក្នុងរាជធានីភ្នំពេញ ទីក្រុងកោះពេជ្រមាន សួនCoconut Park សួន Treellion និង DIB Club ទាក់ទងនឹងទីធ្លាបៃតងសាធារណៈ និងការកម្សាន្តសម្រាប់ជីវិត ហើយ គម្រោង Connexion នាពេលខាងមុខគឺជាមជ្ឈមណ្ឌលសហគមន៍បៃតង រួមមានការិយាល័យ សាលវប្បធម៌ និងប្រារព្ធព្រឹត្តិការណ៍ ហាងលក់អាហារ និងភេសជ្ជៈ តំបន់ផ្សារទំនើប បន្ទប់សណ្ឋាគារ ផ្សារទំនើប កន្លែងក្មេង និងកន្លែងកីឡា... តម្រូវការពាណិជ្ជកម្ម ការលម្ហែ សង្គម ការដើរទិញឥវ៉ាន់ និងពេលវេលាសម្រាប់គ្រួសារ។

366718639_785473606914279_6580301211526873337_n.jpg

បើនិយាយពីរចនាប័ថ្មវិញ តំបន់ខាងលើឆ្លៀតយកអត្ថប្រយោជន៍ពីទីតាំងរបស់ខ្លួន ដើម្បីនាំយកខ្យល់អាកាសបរិសុទ្ធពីទន្លេមេគង្គ និងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងគ្រឿងសម្ភារសម្រាប់បំភ្លឺ ដោយហេតុនេះហើយ នឹងអាចកាត់បន្ថយកម្ដៅទីក្រុង និងផលប៉ះពាល់របស់វា។ គំនិតនៃការរចនាពណ៌បៃតង និងសន្សំសំចៃថាមពលក៏ស្ថិតនៅជួរមុខក្នុងការអភិវឌ្ឍផងដែរ។


▌តស៊ូមតិដើម្បីជីវិតថ្មី

បង្កើតលំនៅឋានដ៏ប្រណីតនៅតាមមាត់ទន្លេ

នាពេលបច្ចុប្បន្ននេះ ធនធានសំខាន់ៗជាច្រើនបានមកដល់។ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងទីក្រុងកោះពេជ្រ គ្រឿងបរិក្ខារជាច្រើនទៀតនឹងត្រូវបានសាងសង់ក្នុងពេលកំណត់។

ក្នុងនាមជាអ្នកអភិវឌ្ឍនៅតំបន់កោះពេជ្រ ក្រុមហ៊ុន OCIC បាននាំមុខគេក្នុងការបង្កើតបទពិសោធន៍លំនៅឋានជាមួយនឹងឧទាហរណ៍ដ៏សំខាន់មួយគឺការអភិវឌ្ឍន៍ខុនដូនៅតាមមាត់ទឹកថ្មីបំផុតរបស់ខ្លួន គឺគម្រោងខុនដូ Diamond Bay Garden ដែលស្ថិតនៅខាងជើងនៃតំបន់កោះពេជ្រ។

គម្រោង Diamond Bay Garden ស្ថិតនៅតំបន់សំខាន់មួយជិតស្ពានខ្សែកាបកោះពេជ្រ-កោះនរា អ្នកនៅក្នុងតំបន់នេះអាចរីករាយនឹងលក្ខខណ្ឌធ្វើដំណើរលឿន និងងាយស្រួល។ គម្រោងនេះស្ថិតនៅចំណុចប្រសព្វនៃទន្លេចំនួនបី ដែលអ្នករស់នៅអាចរីករាយនឹងទេសភាពពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងទេសភាពទីក្រុងដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញ។ គម្រោងដ៏ទាក់ទាញនេះមានអគារខ្ពស់ចំនួនបីដែលធ្វើពីកញ្ចក់ ថ្ម និងដែកអ៊ីណុក។ អគារទាំងអស់ត្រូវបានតភ្ជាប់ជាមួយស្ពានអាកាស ដែលធានាបាននូវការតភ្ជាប់ពេញលេញសម្រាប់អ្នករស់នៅតាមអគារនានា។

ផ្នែកខាងមុខដ៏ទំនើបរបស់គម្រោងជួយកែលម្អរូបរាងរបស់អគារមួយចំណែកធំ ហើយ គម្រោង Diamond Bay Garden ប្រាកដជានឹងវិវត្តទៅជាកន្លែងសម្គាល់មួយទៀតនៅតំបន់កោះពេជ្រនាពេលខាងមុខនេះ។

370494171_826315532555896_4651559541237951597_n (1)_cleanup.jpg

គម្រោងនេះក៏ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារ និងសេវាកម្មដែលមានគុណភាពខ្ពស់ផងដែរ៖ បន្ទប់ឡប់ប៊ីធំទូលាយជាមួយនឹងសេវាកម្មសន្តិសុខ និងសុវត្ថិភាពកម្រិតខ្ពស់ អាងហែលទឹកបែបរមណីយដ្ឋាន កន្លែងហាត់ប្រាណ និងហាត់យូហ្គា ស្កាយបារដ៏ស្រស់ស្អាតនៅជាន់ខាងលើ និងសួនច្បារលើអាកាសទំហំប្រមាណ ១,០០០ ម៉ែត្រការ៉េ ដែលសុទ្ធសឹងជាកន្លែងបរិក្ខារដ៏ល្អសម្រាប់អ្នករស់នៅក្នុងការកម្សាន្តនិងលម្ហែកាយ។ ទន្ទឹមនឹងនោះ ក៏មានតំបន់ពាណិជ្ជកម្មនៅជាន់ទីមួយផងដែរ ហើយគម្រោងនេះ នឹងផ្តល់ជូនអ្នកស្នាក់នៅជាមួយនឹងសេវាកម្មរចនាបែបសណ្ឋាគារយ៉ាងប្រណីត ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកស្នាក់នៅកាន់តែមានភាពងាយស្រួល។

DBG Facilities (3).png

បើនិយាយពីផលិតផលវិញ គម្រោង Diamond Bay Garden មានផ្ដល់ជូនយូនីតចាប់ពីប្រភេទស្ទូឌីយ៉ូ រហូតដល់បន្ទប់គេងបី ដែលរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានខ្យល់ចេញចូលល្អ ផ្ទៃធំ មានបន្ទប់ទទួលភ្ញៀវ និងយ៉រធំទូលាយ ទីធ្លាអាចបត់បែនបានតាមតម្រូវការរបស់ម្ចាស់ផ្ទះនីមួយៗ។

DBG 3BR (1).png

នៅពេលអនាគត ម្ចាស់ផ្ទះនឹងមិនត្រឹមតែអាចរីករាយជាមួយនឹងគ្រឿងបរិក្ខារ និងសេវាកម្មដែលមានគុណភាពខ្ពស់ ការប្រសព្វរវាងទន្លេទាំងបី និងទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងពីគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយជាមួយនឹងធនធានរបស់ទីក្រុងកម្រិតកំពូលៗក្នុងតំបន់ផងដែរ។


ក្នុងនាមជាតំបន់ពាណិជ្ជកម្មកណ្ដាលរបស់រាជធានីភ្នំពេញ តំបន់កោះពេជ្រ និងការផ្លាស់ប្តូរក្នុងតំបន់នៅក្នុងដំណាក់កាលនីមួយៗកំពុងឈានទៅមុខឥតឈប់ឈរទៅកាន់កម្រិតខ្ពស់មួយទៀត។ ជាមួយនឹងការយល់ដឹងជាបន្តបន្ទាប់អំពីអត្ថប្រយោជន៍ក្នុងតំបន់ គម្រោង Diamond Bay Garden នឹងចូលខ្លួនក្នុងនាមជាឱកាសមួយសម្រាប់ម្ចាស់ផ្ទះដើម្បីរស់នៅក្នុងសហគមន៍ដ៏រស់រវើកនិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)