ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មន្ដ្រីជាន់ខ្ពស់ចិនបញ្ជាក់ថានឹងជំរុញអ្នកវិនិយោគ មកស្វែងរកឱកាសវិនិយោគនៅខេត្ដកំពង់ស្ពឺ

មន្ដ្រីជាន់ខ្ពស់ចិនបញ្ជាក់ថានឹងជំរុញអ្នកវិនិយោគ មកស្វែងរកឱកាសវិនិយោគនៅខេត្ដកំពង់ស្ពឺ

2023-12-15
289
0
សង្ខេប:លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង ។

លោក  លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង ។

Kh.jpg

ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានសក្ដានុពល លើវិស័យកសិកម្ម, កសិ-ឧស្សាកម្ម, ទេសចរណ៍, និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់, កាបូប, ស្បែកជើងសម្រាប់នាំចេញផងដែរ » ។

លោក យៀន ក៏បានបញ្ជាក់ថា « ក្រោយពេលលោកវិលត្រឡប់ទៅវិញ លោកនឹងអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគរបស់ចិន ខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, វារីវប្បកម្ម,និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន »។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរគុណចំពោះ លោក  លូ យៀន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តកំពង់ស្ពឺ។

fn-2023-12-13-15-23-10-0.jpg

fn-2023-12-13-15-23-13-1.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)