ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាជាប់លេខ​មួយ ក្នុង​បញ្ជី FDI នៅ​តំបន់​អាស៊ីអាគ្នេយ៍​

កម្ពុជាជាប់លេខ​មួយ ក្នុង​បញ្ជី FDI នៅ​តំបន់​អាស៊ីអាគ្នេយ៍​

2023-12-16
474
0
សង្ខេប:កម្ពុជាបានឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំក្រោយ។

កម្ពុជាបានឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ថ្មីៗបានពីបញ្ជីតាមដានប្រចាំឆ្នាំរបស់ FDI Intelligence។

Kh.jpg

របាយការណ៍បានបញ្ជាក់ថា កម្ពុជាទទួលបានពិន្ទុសន្ទស្សន៍ខ្ពស់បំផុតគឺ ៩៦.១១ លើ១០០ពិន្ទុ ដោយអត្រាកំណើនប្រចាំឆ្នាំនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសមានចំនួន១០៩.៧៦ភាគរយ  និងអត្រាកំណើននៃការចំណាយទុនវិនិយោគផ្ទាល់ពីបរទេសគឺ ៣៩៣.៤៧ភាគរយ ក្នុងអំឡុងឆ្នាំ២០២១-២០២៣

ការសិក្សាដែលវាយតម្លៃដំណើរផ្លូវម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៃគោលដៅ FDI ឈានមុខគេទាំង ៥០ លើពិភពលោក ដោយប្រើទិន្នន័យបានពី IMF និង FDI Markets ជាក្រុមហ៊ុនត្រួតពិនិត្យការវិនិយោគបរទេស បង្ហាញប្រទេសទាំងនោះដែលកំពុងចូលឆ្នាំថ្មីជាមួយនឹងសន្ទុះម៉ាក្រូសេដ្ឋកិច្ច និង FDI ដ៏រឹងមាំ ខណៈពិភពលោកនៅបន្តជម្នះនឹងការស្ទុះងើបឡើងវិញដែលមិនស្មើគ្នាក្រោយការរីករាលដាលជំងឺកូវីដ ១៩។

របាយការណ៍បន្តថា៖ «អាស៊ីបានដំណើរការយ៉ាងល្អនៅក្នុងបញ្ជីឃ្លាំមើលឆ្នាំនេះ ដែលមានប្រទេសចំនួន ៦ ឈរលើតារាងឈានមុខគេទាំង ១០ ក្នុងនោះ កម្ពុជានាំមុខគេលើតារាងឃ្លាំមើលទាំងមូល ចំណែកហ្វីលីពីននៅលេខរៀងទី២, អ៊ីរ៉ាក់លេខ៤, កាហ្សាក់ស្ថានលេខ៦, អាស៊ែបៃហ្សង់លេខ៧ និងឥណ្ឌានៅលេខ១០។ ប្រទេសអាហ្រ្វិក តែ ៣ ប៉ុណ្ណោះដែលបានឈរលើតារាងឈានមុខគេទាំង ១០ គឺប្រទេសកេនយ៉ានៅលេខ៣, ណាមីប៊ីលេខ៥, និងម៉ារ៉ុកនៅលេខ៨។ ស៊ែប៊ី គឺជាប្រទេសតែមួយគត់ដែលនៅក្រៅតំបន់អាស៊ី និងអាហ្រ្វិក ដែលប្រទេសនេះក្លាយជាប្រទេសឈរលើគេក្នុងតារាងក្នុងចំណោមបណ្ដាប្រទេសឈានមុខគេទាំង ១០ ដោយបានចំណាត់ថ្នាក់ទី៩»។

8936B6E2-EFEC-471a-A553-41536AAB8B4F.png

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថា៖ គម្រោងវិនិយោគផ្ទាល់ពីបរទេសថ្មីចំនួន ១៩១ ត្រូវបានអនុម័ត ចាប់ពីដើមឆ្នាំ ២០២៣ ដល់ខែកញ្ញានេះ។ ចំនួនគម្រោងអនុម័តថ្មីមានការកើនឡើង ២៧ភាគរយ បើធៀបនឹងឆ្នាំមុន ដែលបានបង្ហាញថា កម្ពុជាកំពុងទទួលបានការវិនិយោគយ៉ាងច្រើនពីក្រុមហ៊ុនបរទេស។ 

ការអនុម័តគម្រោងថ្មីទាំងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យការវាយតម្លៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានភាពប្រសើរឡើងនៅឆ្នាំនេះ ដោយសារការវិនិយោគផ្ទាល់ពីបរទេសមានចំនួនស្មើនឹង ៣៨ភាគរយនៃGDPសរុបរបស់ប្រទេសក្នុងឆ្នាំ ២០២២។

របាយការណ៍នេះក៏បង្ហាញផងដែរថា វិស័យវិនិយោគរបស់កម្ពុជាដំណើរការយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបី។ គិតត្រឹមខែកក្កដាឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបញ្ជាក់ពីគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួន ១១៣ ដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំនេះ។

គួរបញ្ជាក់ថា ចិនជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់វិនិយោគចំនួន ៥៨៨ លានដុល្លារ។ ប្រទេសវិនិយោគផ្សេងៗទៀតរួមមាន វៀតណាម សីស្ហែល ថៃ កូរ៉េខាងត្បូង សាម័រ អាមេរិក សិង្ហបុរី និងស៊ុយអែត។ 

នៅក្នុងត្រីមាសទី៣ អ្នកវិនិយោគពីប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងកោះវឺជិនចក្រភពអង់គ្លេស(British Virgin Islands ) ក៏គ្រោងនឹងចាប់ផ្តើមគម្រោងថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ។

DJI_0425.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)