ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមទិសដៅធ្វើដំណើរចូលឆ្នាំថ្មីកំពូលទាំង១០នៅអាស៊ី

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមទិសដៅធ្វើដំណើរចូលឆ្នាំថ្មីកំពូលទាំង១០នៅអាស៊ី

2023-12-18
502
0
សង្ខេប:វេទិកាធ្វើដំណើរដែលផ្តល់សេវាកម្មកក់សំបុត្រដឹកជញ្ជូន "12Go" បានរៀបចំបញ្ជីនៃទិសដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់រដូវរងានៅអាស៊ី ដោយផ្អែកលើទិន្នន័យសំបុត្រផ្ទៃក្នុងរបស់ខ្លួន។

វេទិកាធ្វើដំណើរដែលផ្តល់សេវាកម្មកក់សំបុត្រដឹកជញ្ជូន "12Go" បានរៀបចំបញ្ជីនៃទិសដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់រដូវរងានៅអាស៊ី ដោយផ្អែកលើទិន្នន័យសំបុត្រផ្ទៃក្នុងរបស់ខ្លួន។

យោងតាមសេចក្តីប្រកាសរបស់ 12Go បានឱ្យដឹងថា ប្រទេសចំនួន ១០ ដែលលេចធ្លោជាងគេគឺប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុន។

Kh.jpg

កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥ ជាមួយនឹងគោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី រួមមានរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។

ប្រទេសថៃជាប់ចំណាត់ថ្នាក់កំពូល ដោយខេត្តឈៀងម៉ៃ និងបាងកកផ្តល់ជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរទាំងអស់ ខណៈកន្លែងកំពូលសម្រាប់អ្នកធ្វើដំណើរផ្សងព្រេងម្នាក់ឯង គឺកោះផាង៉ាន ខណៈការធ្វើដំណើរជាលក្ខណៈគ្រួសារ គឺនៅកោះសាមុយ។

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី២ ដែលមានទីក្រុងដាណាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ទីក្រុង សាប៉ា គឺជាកន្លែងសម្រាកក្នុងរដូវរងាសម្រាប់ក្រុមគ្រួសារ ខណៈពេលដែលផ្លូវដ៏មមាញឹករបស់ទីក្រុងហាណូយកំពុងរង់ចាំអ្នកដំណើរផ្សងព្រេងម្នាក់ឯង។

ប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដោយនឹងមានការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ពិសេស ដោយទីក្រុងម៉ានីល និង អែល នីដូ លេចធ្លោជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរទាំងអស់។ អ្នកធ្វើដំណើរម្នាក់ឯងតែងតែជ្រើសរើស ទីក្រុង លីហ្គាស្ពី ខណៈពេលការធ្វើដំណើរជាមួយមិត្តភក្តិ និងគូស្នេហ៍ចូលចិត្ត ទីក្រុង កូរ៉ុន ហើយជាលក្ខណៈក្រុមគ្រួសារ គឹទៅ អែល បាហ្គុយ ដ៏គួរឱ្យទាក់ទាញ។

ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៤ ដែលទីក្រុង អាហ្គ្រា ទីក្រុង ចាយពួ និង ទីក្រុងដេលី ជាជម្រើសចម្បងសម្រាប់ការធ្វើដំណើរឆ្នាំថ្មីក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ ខណៈដែលរដ្ឋ Goa ក៏ទាក់ទាញការធ្វើដំណើរលក្ខណៈក្រុមគ្រួសារក្នុងរដូវកាលនេះ។

ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ដែលមានកន្លែងទេសចរណ៍កំពូល កោះបាលី និងកោះហ្គីលី។ អ្នកធ្វើដំណើរម្នាក់ឯង និងក្រុមគ្រួសារតែងតែទៅទីក្រុង Sanur ខណៈដែលកោះ Nusa Penida គឺជាជម្រើសដ៏ល្អសម្រាប់ការធ្វើដំណើរជាលក្ខណៈមិត្តភក្តិ និងគូស្នេហ៍។

ប្រទេសស្រីលង្កាស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ដោយទាក់ទាញអ្នកធ្វើដំណើរជាមួយនឹងគោលដៅកំពូលដូចជា ទីក្រុង Ella ទីក្រុងKandy និង ទីក្រុងNuwara Eliya។ ទីក្រុង Colomboគឺជាជម្រើសធ្វើដំណើរម្នាក់ឯង រីឯទីក្រុង Nuwara Eliya គឺល្អសម្រាប់គូស្វាមីភរិយា និងក្រុមគ្រួសារ។

ប្រទេសឡាវបានចំណាត់ថ្នាក់ទី៨ ដែលមានទីក្រុង វ៉ាង វៀងទីក្រុងវៀងច័ន្ទន៍ និង ទីក្រុង លួង ប្រាបាង។ 

ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៩ ដែលមានគោលដៅល្បីៗដូចជា គូឡាឡាំពួ ប៉េណាង និងឡាំងកាវី ផ្តល់នូវវិស្សមកាលពិសេស។

ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី១០ ជាមួយទីក្រុងអូសាកាទីក្រុងតូក្យូ និងទីក្រុងក្យូតុ ជាជម្រើសដ៏ល្អសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីដែលទាក់ទាញអ្នកធ្វើដំណើរទាំងអស់។


តាមរយៈការវិភាគសំបុត្រដែលបានលក់ពេញមួយឆ្នាំ 12Go បានកំណត់ទិសដៅទេសចរណ៍កំពូលដែលសមរម្យសម្រាប់អ្នកធ្វើដំណើរតាមក្រុមផ្សេងៗគ្នា រួមទាំងអ្នកធ្វើដំណើរម្នាក់ឯង គូស្នេហ៍ គ្រួសារ និងមិត្តភក្តិ។

fn-2023-08-16-11-36-52-0.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)