ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតទំហំជាង៣០០ហិកតា នឹងលេចឡើងនៅខេត្ដកោះកុងឆាប់ៗនេះ

តំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតទំហំជាង៣០០ហិកតា នឹងលេចឡើងនៅខេត្ដកោះកុងឆាប់ៗនេះ

2023-12-21
312
0
សង្ខេប:គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green Sez) នឹងលេចឡើងលើទឹកដីខេត្ដកោះកុង នាដើមឆ្នាំ២០២៤ខាងមុខនេះ ខណៈគម្រោងនេះត្រូវការទីតាំងដែលមានផ្ទៃដីទំហំ ៣០០ ហិកតាឡើងទៅ ដើម្បីធ្វើការអភិវឌ្ឍ។

គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green Sez) នឹងលេចឡើងលើទឹកដីខេត្ដកោះកុង នាដើមឆ្នាំ២០២៤ខាងមុខនេះ ខណៈគម្រោងនេះត្រូវការទីតាំងដែលមានផ្ទៃដីទំហំ ៣០០ ហិកតាឡើងទៅ ដើម្បីធ្វើការអភិវឌ្ឍ។ នេះបើយោងតាមការចុះផ្សាយពីមន្ទីរសារព័ត៌មានខេត្ដកោះកុងនាពេលថ្មីៗនេះ។

Kh.jpg

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ គម្រោងនេះក៏ត្រូវបានលើកកិច្ចប្រជុំក្រោមការសម្របសម្រួលពី ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេសប្រចាំការនៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងស្ថាប័នជំនាញ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថាគំរោង Green Sez គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលដៅជំរុញអោយកម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែស្រវ៉ាក់ផ្គត់ផ្គង់បៃតងនៃទីផ្សារសកល ដើម្បីអាចទាក់ទាញវិនិយោគិនធំៗពីបរទេស និងគាំទ្រទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងគិតគូរផ្នែកបរិស្ថានចក្រា ចំពោះវិស័យសំខាន់ៗរួមមានគ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌសំលៀកបំពាក់។

ដោយឡែកទុនវិនិយោគមានប្រមាណពី ៤០០ទៅ៨០០លានដុល្លារអាមេរិក ទម្រង់វិនិយោគតាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុនវិនិយោគទុនរួមគ្នា រវាងរាជរដ្ឋាភិបាល និងដៃគូរឯកជន។  ក្នុងអង្គប្រជុំនោះបានពិភាក្សាលើការពិនិត្យ និងវាយតម្លៃនូវទីតាំងគំរោងបឋមជាច្រើនទៀតដូចជា៖

● គម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅខេត្តកោះកុង ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ផ្លូវមាត់សមុទ្រភ្ជាប់ពីផ្លូវជាតិលេខ៤៨។

● គម្រោងថាមពលកកើតឡើងវិញ គំរោងវារីអគ្គសនីតាតៃលើ និងស្ទឹងមេទឹក ព្រមទាំងគំរោងផ្សេងៗទៀត កំពង់ផែអន្តរជាតិនិងកំពង់ផែទឹកជ្រៅ អាកាសយាន្តដ្ឋានអន្តរជាតិ។

1-127.jpg

មូលដ្ឋាននៃការជ្រើសរើសខេត្តកោះកុង សម្រាប់បង្កើតគម្រោង ដោយសារខេត្តកោះកុងមានដីទំនេរលើសពី៣០០ហិចតា ដែលសាកសមសម្រាប់ការអភិវឌ្ឍរយៈពេលវែងសំរាប់គំរោងទីតាំងជាប់ច្រកព្រំដែនជាមួយថៃ និងជាប់ឈូងសមុទ្រថៃ អាចទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្មពីតំបន់នេះ និងបង្កើតភាពទាក់ទាញផ្នែកវិនិយោគដល់ដៃគូរឯកជន។

ក្នុងឱកាសនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើរដល់រដ្ឋបាលខេត្តកោះកុងនូវចំណុចអាទិភាពមួយចំនួនរួមមាន៖

១. ការផ្តល់ជម្រើសនៃទីតាំងដែលមានសក្តានុពល ជ្រើសរើសទីតាំងមានទំហំដី៣០០ហិចតា មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងចៀសវាងតំបន់អភិរក្សធម្មជាតិ។

២. ការរៀបចំចុះពិនិត្យទីតាំងគំរោងជាមួយស្ថានទូតចក្រភពអង់គ្លេស និង CDC នៅខែមករា ឆ្នាំ២០២៤។

៣. ជម្រើសនៃការវិនិយោគនៅលើទីតាំងដីដូចជា ការជួលទីតាំងដី ការលក់ដីឬការផ្តលដីសំរាប់ជាការវិនិយោគរបស់រាជរដ្ឋាភិបាល។

៤. ស្នើរសុំរដ្ឋបាលខេត្តកោះកុង បន្តផ្តល់កិច្ចសហការសម្របសម្រួល ដើម្បីជំរុញការអភិវឌ្ឍគំរោងនេះ ដើម្បីជាសមិទ្ធិផលសំរាប់ខេត្តកោះកុង និងសំរាប់ប្រទេសកម្ពុជា

3-59.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)