ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > សម្តេចហ៊ុនម៉ាណែតដាក់ចេញអនុសាសន៍ណែនាំមួយចំនួន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ

សម្តេចហ៊ុនម៉ាណែតដាក់ចេញអនុសាសន៍ណែនាំមួយចំនួន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ

2023-12-22
202
0
សង្ខេប:អគារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចំកណ្តាល នៃរាជធានីភ្នំពេញ ជាមួយនឹងកម្ពស់រហូតដល់១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ។ អគារធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។

អគារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចំកណ្តាល នៃរាជធានីភ្នំពេញ ជាមួយនឹងកម្ពស់រហូតដល់១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ។ អគារធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។

Kh.jpg

ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣នេះ រួមជាមួយវត្តមានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ និងធុរជនជាច្រើនរូបទៀត ដែលបានធ្វើឲ្យកម្មវិធីនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

MicrosoftTeams-image-48-1536x1024.jpg

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ចំពោះការសម្ពោធបើកឲ្យដំណើរការអគារធនាគារ វីងថៅវើ នាឱកាសនេះដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការជំរុញវឌ្ឍនភាព និងការធ្វើបរិវត្តកម្មវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ សំណង់អគារដ៏លេចធ្លោនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជួយសម្រួលទៅដល់ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានឱកាសរីកចម្រើនឆ្ពោះទៅមុខក្នុងយុគសម័យឌីជីថល។»

MicrosoftTeams-image-49-1536x1024.jpg

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តោតយកចិត្តទុកដាក់លើអតិថិជន ការលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលប្រើប្រាស់សេវាហិរញ្ញវត្ថុ បានជំរុញចក្ខុវិស័យរបស់យើងឲ្យក្លាយជា ‘ធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប’ ដោយផ្តល់លទ្ធភាពដល់អតិថិជនគ្រប់មជ្ឍដ្ឋានឲ្យទទួលបាននូវដំណោះស្រាយឌីជីថលដ៏ទំនើបដែលការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេឲ្យបានកាន់តែប្រសើរ។»

fn-2023-12-20-13-04-07-9.jpg

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារខាងលើនេះផងដែល សម្តេចហ៊ុន ម៉ាណែត ក៏បានដាក់ចេញ អនុសាសន៍ណែនាំមួយចំនួន ដើម្បីបន្តធានារក្សាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងលើកកម្ពស់តួនាទីរបស់ធនាគារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច។

អនុសាសន៍ដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ រួមមាន៖

●ទី១៖ ធនាគារទាំងអស់សូមពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រី, កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទី២៖ សូមលើកទឹកចិត្តដល់ធនាគារវីង និងធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យលទ្ធភាពផ្តល់ឥណទានឲ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងរួមចំណែកដល់ការរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

ទី៣៖ សូមលើកទឹកចិត្តឲ្យគ្រប់ធនាគារ, ទាំងការពង្រីកឥណទាន និងបង្កើនសំពាធឥណទាន (Loan Porfolio) ដល់វិស័យកសិកម្ម, ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករ ប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធី គោលអទិភាពរបស់រាជរដ្ឋាភិបាល, ជាពិសេសយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

ទី៤៖ សូមលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើ សំវិធានធនរយៈពេល១២ខែ, ដែលបានប្រកាសអនុញ្ញាតនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

ទី៥៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវរៀបចំជាកម្មវិធី ផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឲ្យបងប្អូនយើងដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។

ទី៦៖ ធនាគារជាតិ នៃកម្ពុជា គួររិះរកវិធីសមស្របដើម្បីបន្ទរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ ក្នុងការផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តដើរ តួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកគាំទ្រក្រុមហ៊ុន-សហគ្រាសឯកជន។

fn-2023-12-20-13-04-06-2.jpg

MicrosoftTeams-image-50-768x1152.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)