ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ហាង​លក់ទំនិញ​កូរ៉េ​ ​H​an​l​i​m​ ​គ្រោង​បើក​ហាង​អេ​ឡិច​ត្រូនិ​ក​E​-​mart​ 24 ​ចំនួន​១​០​០​ ​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​២​០​២​៨​

ហាង​លក់ទំនិញ​កូរ៉េ​ ​H​an​l​i​m​ ​គ្រោង​បើក​ហាង​អេ​ឡិច​ត្រូនិ​ក​E​-​mart​ 24 ​ចំនួន​១​០​០​ ​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​២​០​២​៨​

2023-12-25
405
0
សង្ខេប:Hanlim Architecture Groupដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានឯកភាពចុងក្រោយនូវកិច្ចព្រមព្រៀងមួយដើម្បីជួយប្រតិបត្តិករហាងទំនិញកូរ៉េ E-mart 24 ចូលមកកម្ពុជា។ កិច្ចសហការនេះកំពុងត្រូវបានសម្របសម្រួលតាមរយៈការបណ្តាក់ទុនរួមគ្នាដែលគេស្គាល់ថា Saihan Partners។

Hanlim Architecture Groupដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានឯកភាពចុងក្រោយនូវកិច្ចព្រមព្រៀងមួយដើម្បីជួយប្រតិបត្តិករហាងទំនិញកូរ៉េ E-mart 24 ចូលមកកម្ពុជា។ កិច្ចសហការនេះកំពុងត្រូវបានសម្របសម្រួលតាមរយៈការបណ្តាក់ទុនរួមគ្នាដែលគេស្គាល់ថា Saihan Partners។

Kh.jpg

Saihan Partners ត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ដោយមានការសហការរវាងក្រុមហ៊ុនHanlim Architectural Group និងក្រុមហ៊ុនលក់រាយនៅកម្ពុជា Saisons Brother Holding Corp។ការបណ្តាក់ទុនរួមគ្នាបានលេចចេញឡើងបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាបីភាគីដែលបានចុះហត្ថលេខាកាលពីខែសីហា រវាងE-mart 24 ក្រុមហ៊ុន Saison Group របស់កម្ពុជា និងក្រុមហ៊ុនHanlim Architectural Group។

កិច្ចព្រមព្រៀងចុងក្រោយបំផុតត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Saihan Partners និង E-mart 24 នៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍។ លោក Park Jin-sunប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Han Chae-yangនាយកប្រតិបត្តិ E-mart និងលោក David Samboនាយកប្រតិបត្តិ Saihan Partners បានចូលរួមក្នុងពិធីចុះហត្ថលេខា។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Saihan Partners គ្រោងនឹងបើកហាងដំបូងរបស់ E-mart 24 នៅឆមាសទីមួយនៃឆ្នាំក្រោយក្នុងរាជធានីភ្នំពេញ ហើយពង្រីកចំនួនបន្តិចម្តងៗរហូតដល់ ១០០ ដល់ឆ្នាំ ២០២៨។

ked202312220020.700x.0.jpg

យោងតាមមន្ត្រីរបស់ក្រុមហ៊ុនHanlim បានឱ្យដឹងថា ខ្លួនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលសម្រាប់បង្ហាញវប្បធម៌ម្ហូបកូរ៉េតាមរយៈហាង E-mart 24។ បន្ទាប់ពីការបើកដំណើរការហាងដំបូង ក្រុមហ៊ុនគ្រោងនឹងពង្រីកដោយបន្ថែមនូវសេវាកម្មដឹកជញ្ជូនអាហារដោយសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក។

លោក Parkប្រធានHanlim បាននិយាយថា “ដោយប្រើប្រាស់ជំនាញរបស់យើងក្នុងការរចនា និងសាងសង់ស្ថាបត្យកម្មកូរ៉េ យើងព្យាយាមណែនាំរលកកូរ៉េថ្មី(Korean Wave)ដល់ប្រទេសកម្ពុជា”។ “យើងនឹងខិតខំទាក់ទាញឱ្យប្រជាជនកម្ពុជាចូលចិត្តE-mart 24 ដើម្បីអោយពួកគេទទួលបានបទពិសោធន៍ និងរសជាតិរបស់ម្ហូបកូរ៉េ”។

ការជំរុញចុងក្រោយបំផុតចូលទៅក្នុងទីផ្សារម្ហូបអាហាររបស់ប្រទេសកម្ពុជាបានកើតឡើងនៅពេលដែលក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលទីផ្សារដែលកំពុងរីកចម្រើនរបស់ប្រទេស។

រហូតមកដល់ការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ប្រទេសកម្ពុជាបានបន្តកត់ត្រានូវអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំលើសពី ៧ភាគរយរហូតដល់ឆ្នាំ២០១៩។ សក្ដានុពលនៃកំណើនរបស់វាបានត្រលប់មកវិញក្រោយការរាតត្បាតនៃជំងឺរាតត្បាត ដោយរដ្ឋាភិបាលកម្ពុជា បានព្យាករថាអត្រាកំណើនរបស់ខ្លួននឹងឈានដល់ ៦,៦ ភាគរយនៅឆ្នាំ២០២៤។

មុនជំងឺរាតត្បាត រាជធានីភ្នំពេញមានភ្ញៀវទេសចរបរទេសប្រមាណ ៦,៦ លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Hanlim ក៏បាននិងកំពុងឈានជើងចូលទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ចាប់តាំងពីបានបើកសាខាក្នុងតំបន់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧។

20231222000451_0.jpeg

E66E6951-AD13-4A15-948F-0E1E317F643D.png

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)