ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្នុងរយៈពេលជាង២២ឆ្នាំនេះ កម្ពុជាទទួលការវិនិយោគក្នុងវិស័យសំណង់ជាង ៧៤ពាន់លានដុល្លារ

ក្នុងរយៈពេលជាង២២ឆ្នាំនេះ កម្ពុជាទទួលការវិនិយោគក្នុងវិស័យសំណង់ជាង ៧៤ពាន់លានដុល្លារ

2023-12-26
291
0
សង្ខេប:ជាផ្លែផ្កានៃនគរូបនីយកម្ម និងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគនៅក្នុងវិស័យសំណង់រយៈពេលជាង ២២ឆ្នាំកន្លងមក មានប្រមាណជាង ៧៤ពាន់លានដុល្លារ។

ជាផ្លែផ្កានៃនគរូបនីយកម្ម និងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគនៅក្នុងវិស័យសំណង់រយៈពេលជាង ២២ឆ្នាំកន្លងមក មានប្រមាណជាង ៧៤ពាន់លានដុល្លារ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវេទិការដ្ឋ-ឯកជនលើកទី៤ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» ក្នុងគោលបំណងបន្តជំរុញបង្កើតឱកាសធុរកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជា ស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ។

Kh.jpg

យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា វិស័យសំណង់កម្ពុជាបច្ចុប្បន្នកំពុងរងផលប៉ះពាល់ពីវិបត្តិសកលលោក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ការវិនិយោគក្នុងវិស័យសំណង់មានចំនួនប្រមាណ ១៤៩ លានដុល្លារអាមេរិក បានថយចុះ ៣៥,១៦% បើធៀបនឹងឆ្នាំមុនដែលមានចំនួនប្រមាណ ២៣១ លានដុល្លារ

លោកឯកឧត្តមបន្ថែមទៀតថា តាមរយៈវេទិការដ្ឋ-ឯកជនលើកទី ៤នេះ ភាគីទាំងពីរបានជំរុញការអភិវឌ្ឍទីក្រុងដោយផ្តោតលើការអភិវឌ្ឍឆ្លាតវៃ ដោយទីក្រុងចំនួន ៣ បានចូលក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គឺរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ ហើយរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះ ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ទីផ្សារការងារ លើកស្ទួយសហគ្រាសធុនតូច-មធ្យម លើកកម្ពស់ប្រសិទ្ធភាពធុរកិច្ច ពង្រីកភាពជាដៃគូរវាងវិស័យរដ្ឋ និងវិស័យឯកជន និងពង្រឹងការប្រកួតប្រជែងក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដល់ប្រជាជនកម្ពុជា តាមរយៈសមិទ្ធផលជាច្រើន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ និងស្ពានសំខាន់ៗ ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍវារីអគ្គិសនី ការជួសជុលប្រាសាទបុរាណ ការការពារបរិស្ថាន ការកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជា ការបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា។

fae399835da1fc8341bb6031ce817d15.jpg

221ff4ea40075cf88f01df7e5cc81cd0.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)