ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ផ្លូវប្របមាត់សមុទ្រខេត្ត​កែប គ្រោងបញ្ចប់​នៅ​ដើម​ឆ្នាំ​២០២៤ខាងមុខនេះ

ផ្លូវប្របមាត់សមុទ្រខេត្ត​កែប គ្រោងបញ្ចប់​នៅ​ដើម​ឆ្នាំ​២០២៤ខាងមុខនេះ

2023-12-28
275
0
សង្ខេប:ផ្លូវប្របមាត់សមុទ្រមានប្រវែងជាង ១១គីឡូម៉ែត្រ បានសម្រេចលទ្ធផលជិត ១០០% ហើយ ដែលគម្រោងនេះនឹងបញ្ចប់ការក្រាលកៅស៊ូទាំងពីរស្រទាប់ មុនបំណាច់ឆ្នាំ ២០២៣ ហើយគម្រោងទាំងមូលនឹងរួចរាល់ទាំងស្រុង នាដើមឆ្នាំ២០២៤នេះ។

ផ្លូវប្របមាត់សមុទ្រមានប្រវែងជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ ខេត្តកែប មកកាន់ឆ្នេរអង្កោលកំពុងដំណើរការសាងសង់ បើគិតមកទល់ពេលនេះបានសម្រេចលទ្ធផលជិត ១០០% ហើយ ដែលគម្រោងនេះនឹងបញ្ចប់ការក្រាលកៅស៊ូទាំងពីរស្រទាប់ មុនបំណាច់ឆ្នាំ ២០២៣ ហើយគម្រោងទាំងមូលនឹងរួចរាល់ទាំងស្រុង នាដើមឆ្នាំ២០២៤ខាងមុខនេះ។ 

Kh.jpg

គម្រោងមួយនេះ អនុវត្តន៍ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមការសាងសង់កាលពីខែមីនាឆ្នាំ២០២២។

លោក ឡឹម ប៊ុនលេង ជាវិស្វករនៃក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវប្របមាត់សមុទ្រនេះបានឲ្យដឹងថា៖ សម្រាប់ការងារក្រាលកៅស៊ូ យើងនឹងបញ្ចប់ទាំងស្រុងមុនបំណាច់ឆ្នាំ២០២៣នេះ ក្នុងនោះនៅការងារក្រាលបេតុងតាមចិញ្ជើមផ្លូវ និងរៀបចំបង្គោលភ្លើងជាដើម ជារួមគម្រោងទាំងមូលនឹងត្រូវបញ្ចប់នាខែមករា ឆ្នាំ២០២៤។

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឲ្យដឹងដែរថា តាមរយៈគម្រោងផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១១គ.ម នេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលខេត្តកែប ជាពិសេសសម្រាប់វិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់អភិបាលខេត្តកែប ដោយផ្លូវមួយខ្សែពិតណាស់ នឹងក្លាយជាគោលដៅស្រូបទាញអ្នកទេសចរ ឲ្យមកកម្សាន្តសប្បាយនាឱកាសថ្ងៃឆ្លងឆ្នាំសកល (២០២៣ ចូល ២០២៤) នៅទីតាំងកម្សាន្តថ្មីរបស់យើងគឺ ឆ្នេរអង្កោល។

6582a9b894458.jpeg

គួរជម្រាបថា គម្រោងផ្លូវប្របមាត់នេះ គឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាមបានសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រង់រួចរាល់ និងគម្រោងកំពង់ផែលើកោះទន្សាយដែលកំពុងដំណើរការការដ្ឋាន។

គួររំលឹកផងដែរថា កាលពីខែសីហាឆ្នាំនេះ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ "ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥" ដើម្បីប្រែក្លាយខេត្ដនេះជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងពិភពលោក។

17677097944b2a1d4b3f1b1723dc520b.jpg

f6a574dc774cfa808bcf8c62eebde2dc.jpg


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)