ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អត្ថបទណែនាំអំពីខណ្ឌ ៧ មករា - “បេះដូង” នៃរាជធានីភ្នំពេញ កន្លែងប្រមូលផ្តុំសម្រាប់ប្រជាជនចិន

អត្ថបទណែនាំអំពីខណ្ឌ ៧ មករា - “បេះដូង” នៃរាជធានីភ្នំពេញ កន្លែងប្រមូលផ្តុំសម្រាប់ប្រជាជនចិន

2023-12-28
1012
0
សង្ខេប:ខណ្ឌ ៧ មករា ជាខណ្ឌមានទំហំតូចជាងគេ ប៉ុន្តែក៏ជាខណ្ឌដែលស្ថិតនៅតំបន់កណ្តាលមួយនៅក្នុងរាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ ខណ្ឌ ៧ មករា ដែលប្រៀបបាននឹង “បេះដូង” របស់ទីក្រុង តំបន់មួយនេះភាគច្រើនបានប្រមូលផ្តុំនូវអគារពាណិជ្ជកម្ម ការិយាល័យរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងគម្រោងអភិវឌ្ឍលំនៅឋានផ្សេងៗទៀត។

ខណ្ឌ ៧ មករា ជាខណ្ឌមានទំហំតូចជាងគេ ប៉ុន្តែក៏ជាខណ្ឌដែលស្ថិតនៅតំបន់កណ្តាលមួយនៅក្នុងរាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

ខណ្ឌ ៧ មករា ដែលប្រៀបបាននឹង “បេះដូង” របស់ទីក្រុង តំបន់មួយនេះភាគច្រើនបានប្រមូលផ្តុំនូវអគារពាណិជ្ជកម្ម ការិយាល័យរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងគម្រោងអភិវឌ្ឍលំនៅឋានផ្សេងៗទៀត។

1Q5A8667.jpg

 

១.ការណែនាំអំពីតំបន់

១.១ ទិដ្ឋភាពទូទៅក្នុងតំបន់

ខណ្ឌ ៧ មករា មានផ្ទៃដីត្រឹមតែ ២.២២ គីឡូម៉ែត្រការ៉េ ប៉ុន្តែមានប្រជាជនរស់នៅច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ។ ប្រជាជនចិនជាច្រើនក៏មកប្រមូលផ្តុំគ្នារស់នៅទីនេះដែរ ហើយខណ្ឌមួួយនេះ ក៏ត្រូវបានគេហៅថា “ទីក្រុងចិនឬឆាយណាថោន”។

ខណ្ឌ ៧ មករា មានសង្កាត់ចំនួន ៨ រួមមាន សង្កាត់អូរឫស្សីទី១ សង្កាត់អូរឫស្សីទី២ សង្កាត់អូរឫស្សីទី៣ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់វាលវង់ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលិត។

បើនិយាយពីទីតាំងភូមិសាស្ត្រវិញ ខណ្ឌតូចមួយនេះស្ថិតនៅភាគខាងកើតនៃរាជធានីភ្នំពេញ។ មានព្រំប្រទល់ជាប់នឹងមហាវិថីព្រះមុនីវង្សទៅខាងកើត មហាវិថីព្រះសីហនុទៅខាងត្បូង មហាវិថីនេរុហ៍ទៅខាងលិច និងមហាវិថីសហព័ន្ធរុស្សីទៅខាងជើង ព្រមទាំងមហាវិថីហ្សាដឺហ្គោល រត់លើអង្កត់ទ្រូងកាត់ខណ្ឌ៧មករាទាំងមូល ដែលមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។

Map 7 Makara - EN.jpg

 

១.២ លក្ខណៈសម្បត្តិក្នុងតំបន់

ខណ្ឌ ៧ មករា ជាតំបន់តំណាងឱ្យកណ្តាលរាជធានីភ្នំពេញ ហើយក៏ជាខណ្ឌដ៏ចំណាស់មួយដែលរីកចម្រើនជាងគេផងដែរ។ 

សង្កាត់វាលវង់ ជាសង្កាត់ដែលមានទំហំធំនិងសំខាន់បំផុតក្នុងចំណោមសង្កាត់ទាំងប្រាំបីក្នុងខណ្ឌ ៧ មករា។ ទីតាំងសម្គាល់ធំដែលតំណាងឲ្យខណ្ឌមួយនេះគឺ "ពហុកីឡដ្ឋានជាតិអូឡាំពិក" មានទីតាំងស្ថិតនៅភាគនារតី។

សង្កាត់មិត្តភាពនៅភាគខាងជើងនៃសង្កាត់វាលវង់ជា តំបន់ប្រមូលផ្ដុំទៅដោយស្ថាប័នរដ្ឋាភិបាលនានា។ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងក្រសួងអភិវឌ្ឍន៍ជនបទ សុទ្ធតែមានទីតាំងនៅសង្កាត់នេះ។

លើសពីនេះ សង្កាត់តូចៗដែលនៅសេសសល់ក្នុងខណ្ឌ ៧ មករា ក៏មានលក្ខណៈអភិវឌ្ឍរៀងៗខ្លួនដែរ។

 

២. កន្លែងព័ទ្ធជុំវិញ

សេដ្ឋកិច្ច/ពាណិជ្ជកម្ម

ខណ្ឌ ៧ មករា មានផ្សារលក់បោះដុំក្នុងស្រុកធំជាងគេ ក្នុងតំបន់នោះគឺផ្សារអូរស្សី។ លោកអ្នកអាចទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃទាំងអស់នៅផ្សារ រួមទាំងបន្លែស្រស់ ផ្លែឈើ សាច់ អាហារសមុទ្រ អាហារស្ងួត ត្រីប្រៃ គ្រឿងត្រាំ ជាដើម ដែលពិតជាគ្រប់គ្រាន់សម្រាប់ប្រជាជនក្នុងតំបន់ក្នុងការទិញទំនិញ និងទិញទំនិញគ្រប់យ៉ាង ដែលប្រជាពលរដ្ឋត្រូវការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

Orussey Market.jpg

ផ្សារអូឡាំព្យាម៉ល” ជាផ្សារទំនើបខ្នាតធំដំបូងគេក្នុងខណ្ឌ ៧ មករា ដែលមានហាងលក់ទំនិញម៉ាកល្បីៗ ផ្សារទំនើប សួនកម្សាន្តកុមារ កន្លែងលក់អាហារ ភោជនីយដ្ឋាន រោងកុន កន្លែងវេជ្ជសាស្ត្រ ជាដើម ដោយនាំមកនូវបទពិសោធន៍ក្នុងការទិញទំនិញ និងលម្ហែកាយដ៏ងាយស្រួល។ ផ្សារមួយនេះក៏ត្រូវបានហ៊ុំព័ទ្ធទៅដោយអគារហិរញ្ញវត្ថុ អគារការិយាល័យ អាផាតមេន និងអគារពាណិជ្ជកម្មផ្សេងទៀត។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៌ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផ្សេងទៀតតែងតែប្រារព្ធឡើងនៅក្នុងផ្សារទំនើប ដែលធ្វើឱ្យក្លាយជាកន្លែងទស្សនាដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើន។

entrance-phase-1-fountain.jpg

មានមជ្ឈមណ្ឌលផ្សារទំនើបផ្សេងទៀតដូចជា ផ្សារទំនើបស៊ីធីម៉ល ផ្សារទំនើបជីបម៉ុងបាក់ទូកសេនធ័រ និងផ្សារបាយ័ន នៅក្នុងតំបន់នេះផងដែរ ដែលផ្តល់ហាងលក់រាយ ហាងលក់ទំនិញ ហាងលក់ម្ហូបអាហារ... ហើយជាទូទៅអាចបំពេញតម្រូវការទិញទំនិញប្រចាំថ្ងៃ ទាំងការកម្សាន្ត និងលម្ហែរបស់អ្នកក្នុងតំបន់។

បន្ថែមពីនេះ ខណ្ឌ ៧ មករា ក៏ជាប់នឹងតំបន់ពាណិជ្ជកម្ម ភ្នំពេញស៊ីធីសេនធ័រ PPCC (បឹងកក់) និងតំបន់ពាណិជ្ជកម្មវត្តភ្នំ ដែលមានភាពងាយស្រួលសម្រាប់អ្នករស់នៅ ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពី អេដេន ហ្គាដិន និងផ្សារធំថ្មី ។

 

អាហារ

បើនិយាយពីអាហារវិញ យើងអាចរកភោជនីយដ្ឋានមាតុភូមិ ភោជនីយដ្ឋានអ៉ីយិនម៉ាធូវ ហាងIFood Plus ហាាងឡុកហតផត (Luk Hot Pot) ភោជនីយដ្ឋាន Emperors of China, Mi Chay Vegetarian Food ហាង The Pizza Company ដែលមានម្ហូបខ្មែរ ម្ហូបចិន ស៊ុបចិន ម្ហូបបួស ភីហ្សា និងមានភោជនីយដ្ឋានជាច្រើនទៀត ដើម្បីបំពេញចិត្តអ្នកចូលចិត្តញ៊ាំអាហារទាំងអស់។ ក៏មានហាងកាហ្វេល្បីៗដូចជា Luna Coffee & Bakery, Park Café Bak Touk, និង 85C Bakery Café។

Food (1) (1).png

 

ស្ថាប័នរដ្ឋាភិបាល

ខណ្ឌ ៧ មករា ជាតំបន់រដ្ឋបាលរាជធានីភ្នំពេញ រួមមានទីស្តីការគណៈរដ្ឋមន្ត្រី  អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ  ក្រសួងការពារជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ជាដើម សុទ្ធតែមានទីតាំងនៅទីនេះ ហើយអធិការដ្ឋាននគរបាល ខណ្ឌ ៧ មករា ក៏នៅជិតបង្កើយដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។

Ministry (1).png

 

វិស័យវេជ្ជសាស្ត្រ

មន្ទីរពេទ្យអន្តរជាតិខ្នាតធំមិនសូវមានច្រើនទេក្នុងខណ្ឌ ៧ មករា ដោយភាគច្រើនជាមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន។

មន្ទីរពេទ្យសម្ភពសោភា ជាមន្ទីរពេទ្យសម្ភព និងព្យាបាលរោគស្រ្តីដ៏ល្បីល្បាញក្នុងតំបន់ មានសាខាចំនួនបីនៅក្នុងខណ្ឌ ៧ មករា (សាខាមួយក្នុងចំណោមនោះមានទីតាំងនៅអគារអូឡាំព្យាស៊ីធី)។ ក៏មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពហុព្យាបាល និងសម្ភព សុក្រិត មន្ទីរពេទ្យ និងគ្លីនិកតូចៗជាច្រើន ដើម្បីរក្សាថែទាំសុខភាពប្រជាជន។

medical.png

 

ស្ថាប័នអប់រំ

ខណ្ឌ ៧ មករា ក៏សម្បូរទៅដោយស្ថាប័នអប់រំផងដែរ ដូចជា សាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក សាលារៀនគួរជ័យថាវី សាលាបឋមសិក្សាសំពៅមាស សាលាញូវហ្គេតវ៉េអន្តរជាតិ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យលីមកុកវីង សាលារៀនចិនឈុងជឹង។ល។ មានទីតាំងនៅតំបន់នេះ បំពេញបានគ្រប់តម្រូវការផ្នែកអប់រំរបស់សាលារៀនខ្មែរ សាលារៀនចិន និងសកលវិទ្យាល័យអន្តរជាតិ។

schools.png

 

កន្លែងកម្សាន្តនិងលម្ហែកាយ

ប្រសិនបើអ្នកចង់ធ្វើលំហាត់ប្រាណ “ពហុកីឡដ្ឋានជាតិអូឡាំពិក” ជាកន្លែងដ៏ល្បីបំផុត ដែលមានទីធ្លាកីឡាទាំងក្នុង និងក្រៅ ទីលានបាល់ទាត់ ទីលានវាយកូនបាល់ អាងហែលទឹក និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗ។

olympic stadium `.jpeg

លើសពីនេះ សួនសត្វក្តាន់ពីរ ដែលស្ថិតនៅចន្លោះមហាវិថីសហព័ន្ធរុស្សី និងមហាវិថីប៊ុលហ្គារី ក៏ជាកន្លែងជាទីពេញចិត្តសម្រាប់យុវវ័យ និងក្រុមគ្រួសារក្នុងការសម្រាកលម្ហែកាយ ឬរត់លេងកំសាន្តនាពេលរាត្រីផងដែរ។ មានដើមផ្កាចំប៉ីជាច្រើន និងកន្លែងអង្គុយនៅសងខាងនៃឧទ្យាន ជាកន្លែងដែលអ្នកអាចរីករាយនឹងខ្យល់អាកាសក្រអូបនៅពេលសម្រាក។

2021-12-13.jpg

បើលោកអ្នកចង់រីករាយជាមួយនឹងការកម្សាន្តពេលរាត្រី មាន Eclipse Sky Bar ដែលមានទីតាំងនៅលើកំពូលអគារ Prince Phnom Penh Tower, Queen King Club (QK CLUB), THE STORM Pub & Restaurant ជាដើម ដែលអ្នកអាចសម្រាក និងពិសាភេសជ្ជៈជាមួយមិត្តភក្តិ។

Map 7 Makara - Landmark.jpg

 

៣.ទីផ្សារអចលនទ្រព្យ

១.១ គម្រោងអចលនទ្រព្យថ្មីៗ

បើនិយាយពីទីផ្សារគម្រោងអចលនទ្រព្យថ្មីៗវិញ ខណ្ឌ៧មករា មានលក្ខណៈស្រដៀងនឹងខណ្ឌបឹងកេងកង ដែលភាគច្រើនគ្របដណ្ដប់ទៅដោយគម្រោងអចលនទ្រព្យប្រភេទខុនដូ ហើយបច្ចុប្បន្នមិនទាន់មានគម្រោងថ្មីបើកដំណើរការនៅឡើយទេ។ យោងតាមទិន្នន័យពីគេហទំព័រ Compass Real Estate គម្រោងដែលមានស្រាប់សម្រាប់លក់នៅខណ្ឌ ៧ មករា រួមមានគម្រោង អូឡាំព្យា ស៊ីធី និង BK Residence ចំណែកគម្រោងអចលនទ្រព្យដែល “អាចចូលស្នាក់នៅបានឆាប់ៗនេះ” រួមមានគម្រោង LIXIN CEO Center (ការប្រគល់ផ្ទះនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ) និងអគារ Dingli Tower ហើយគម្រោងដែលកំពុងសាងសង់មាន Platinum Square។

Map 7 Makara - New Dev.jpg

ព័ត៌មានលក់របស់គម្រោងនីមួយៗមានដូចខាងក្រោម៖

341E6018-9B50-4aec-88F3-8FDC4BEE28B9.png

 

១.២ ទីផ្សារជួល

នៅក្នុងខណ្ឌ ៧ មករា យើងសង្កេតឃើញថា អាផាតមេនសម្រាប់ជួលគឺជាប្រភេទលំនៅឋានដ៏ពេញនិយមមួយសម្រាប់ជនបរទេស ជាពិសេសជនជាតិចិន។ ដោយសារតែទំហំរបស់ខណ្ឌ និងជាតំបន់ព័ទ្ធទៅដោយអគាររដ្ឋាភិបាលច្រើន អគារលំនៅឋាននៅក្នុងខណ្ឌមិនសូវជាមានច្រើនឡើយ បើធៀបទៅនឹងខណ្ឌកំពូលៗផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។ តែទោះបីជាយ៉ាងណាក៏ អ្នកជួលនៅតែមានជម្រើសច្រើនក្នុងការស្នាក់នៅ មិនថាជាអគារពាណិជ្ជកម្មសហកម្មសិទ្ធិ ឬឯកកម្មសិទ្ធិ នោះទេ ព្រមជាមួយគ្រឿងបរិក្ខារពេញលេញនៅក្នុងអគារនីមួយៗ។  

Map 7 Makara - Apartment.jpg

 

តម្លៃជួលប្រចាំខែជាមធ្យមអាចចន្លោះពី ៤៥០ ទៅ ១ ៣០០ ដុល្លារ។ យោងតាមទិន្នន័យ Apartment Channel របស់គេហទំព័រអចលនទ្រព្យ COMPASS.COM.KH បានបង្ហាញអំពីលំដាប់តម្លៃរបស់អាផាតមេនមួយចំនួនដូចខាងក្រោម៖

- អាផាតមេនលំដាប់សមរម្យ តម្លៃជួលមានចាប់ពី ៣០០-៩០០ ដុល្លារក្នុងមួយខែ

- អាផាតមេនលំដាប់មធ្យម មានតម្លៃជួលចាប់ពី ៤០០-២ ៤០០ ដុល្លារក្នុងមួយខែ

- អាផាតមេនលំដាប់ខ្ពស់ តម្លៃជួលចាប់ពី ៦៥០-៨ ០០០ ដុល្លារក្នុងមួយខែ

 

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់អាផាតមេនក្នុងខណ្ឌ ៧ មករា ដែលមានអ្នកប្រើប្រាស់បានស្វែងរកច្រើនជាងគេនៅលើ COMPASS.COM.KH៖

Picture3.png

 

ក្រៅពីអាផាតមេនសម្រាប់ជួល ទីផ្សារលំនៅឋានជួលផ្សេងៗ មានតម្លៃដូចជា៖ 

- ចំពោះផ្ទះវីឡាមានតម្លៃជួលពី ២,២០០-១៣,០០០ ដុល្លារក្នុងមួយខែ ដោយមានទំហំពី ១៥៤ ដល់ ១,២១៦ ម៉ែត្រការ៉េ និងមានបន្ទប់គេងពី ៤ រហូតដល់ ១១ បន្ទប់

- ផ្ទះអាជីវកម្មមានតម្លៃជួលពី ១,៣៥០ ដុល្លារដល់ ៧,០០០ ដុល្លារក្នុងមួយខែ មានបន្ទប់គេង ១-១០ បន្ទប់ ក្នុងទំហំ ៥០ ដល់ ៣៨៦ ម៉ែត្រការ៉េ

- ហើយសម្រាប់ផ្ទះល្វែងវិញ មានតម្លៃជួលចាប់ពី ៨០០-៤,០០០ ដុល្លារក្នុងមួយខែ ទំហំ ៦០ ដល់ ១៣៤ ម៉ែត្រការ៉េ និងបន្ទប់គេងពី ២ ដល់ ៨ បន្ទប់។ 

 

១.៣ ទីផ្សារលំនៅឋានសម្រាប់លក់

ទោះបីជាខណ្ឌ៧មករា ជាខណ្ឌដែលមានទំហំតូចក៏ពិតមែន ប៉ុន្តែដោយសារតែគុណសម្បត្តិទីតាំង និងភាពចាស់ទុំរបស់ខណ្ឌ ធ្វើឲ្យអចលនទ្រព្យគ្រប់ប្រភេទស្ថិតក្នុងខណ្ឌខាងលើមានតម្លៃខ្ពស់ មិនថាជាប្រភេទលំនៅឋានឬសម្រាប់ពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រភេទផ្ទះវីឡាតែម្ដង។  

DJI_0321.jpg

ជាក់ស្ដែង ដោយយោងតាមទិន្នន័យរបស់ គេហទំព័រអចលនទ្រព្យ COMPASS.COM.KH ទីផ្សារលំនៅឋានចាស់ (ផ្ទះមួយទឹក) មានតម្លៃដូចខាងក្រោម៖

- ផ្ទះវីឡាមានតម្លៃចាប់ពី ២.៥ លានដុល្លារទៅ ៥ លានដុល្លារ ជាមួយទំហំពី ៣៣៦ ដល់ ១ ៤៤០ ម៉ែត្រការ៉េ និងមានបន្ទប់គេងពី ៧-៩ បន្ទប់ 

- ផ្ទះអាជីវកម្មមានតម្លៃ មានតម្លៃ ១៧ ម៉ឺនដុល្លារទៅ ១.៥ លានដុល្លារ ក្នុងទំហំ ៦០ ដល់ ២៣៥ ម៉ែត្រការ៉េ និងមានពី ១ ទៅ ១០ បន្ទប់គេង

- ផ្ទះល្វែង មានតម្លៃពី ៣៥ ម៉ឺនដុល្លារទៅ ៦៧ ម៉ឺនដុល្លារ និងមានទំហំចាប់ពី ៦០ ទៅដល់ ១៦០ ម៉ែត្រការ៉េ ជាមួយបន្ទប់គេងពី ២-៨ បន្ទប់គេង

- ផ្ទះនៅសំណង់អគារចាស់ មានតម្លៃពី ៣ ម៉ឺនដុល្លារទៅ ៨២ ០០០ ដុល្លារ ក្នុងទំហំ ៥៥-១២៣ ម៉ែត្រការ៉េ និងបន្ទប់គេងពី ១ ឬ ២ បន្ទប់

-  ចំណែកឯ យូនីតអាផាតមេនមានតម្លៃទាបបំផុតពី ៥០ ០០០ ដុល្លារដល់ ៤៥០ ០០០ ដុល្លារ ដោយមានប្រភេទបន្ទប់ស្ទូឌីយ៉ូ ដល់បន្ទប់គេង ៣ ក្នុងទំហំ ៤២-១៨៨ ម៉ែត្រការ៉េ។ 

 

១.៤ ទីផ្សារដីធ្លី

យោងតាមរបាយការណ៍តម្លៃដីធ្លីនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញសម្រាប់ឆមាសទីមួយក្នុងឆ្នាំ ២០២៣ ដែលចេញផ្សាយដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) តម្លៃដីជាមធ្យមនៅតាមបណ្ដោយផ្លូវធំក្នុងខណ្ឌ ៧ មករាគឺប្រមាណ ៥ ៨៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីជាមធ្យមនៅផ្លូវតូចគឺប្រហែល ៣ ៥១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

1694853068554301.png

 

តម្លៃដីនៅជិតផ្លូវសំខាន់ៗក្នុងសង្កាត់បឹងព្រលិត និងសង្កាត់អូរឬស្សី ១/២/៣/៤ គឺខ្ពស់បំផុតអាចឈានដល់ ៧ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទោះបីជាយ៉ាងណាក៏នៅតែទាបជាងបន្តិចក្នុងឆមាសទីមួយឆ្នាំមុន។

តម្លៃដីនៅតាមផ្លូវតូចក្នុងសង្កាត់មិត្តភាពគឺទាបបំផុតត្រឹមតែ ២ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅតាមសង្កាត់ផ្សេងៗ ក្នុងខណ្ឌ ៧ មករា មានដូចខាងក្រោម៖ 

Picture5.png

 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)